ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ​ខ្ញុំ​មិន​ស្នើ​សុំ​លែង​ទោស​ឲ្យ​ កឹ​ម សុខា​ឡើយ ​ព្រោះ​មិន​ទុកចិត្ត​បរទេស

10 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​ថា ការ​ដែល​មិន​ស្នើ​សុំ​ព្រះមហាក្សត្រ លើកលែងទោស​ឲ្យ​លោក កឹ​ម…

ខេត្ត​ព្រះ​សីហ​នុ​ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​ថា ការ​ដែល​មិន​ស្នើ​សុំ​ព្រះមហាក្សត្រ លើកលែងទោស​ឲ្យ​លោក កឹ​ម សុខា គឺ​បណ្ដា លម​ក​ពី​ការ​មិន​ទុកចិត្ត​ជនបរទេស ដែល​ធ្វើការ​របៀប ចាប់ដៃ​ជាន់​ជើង ទៅ​ជួប​ជនជាប់ចោទ (​កឹ​ម សុខា​) ទាំង​ដែល​ខ្លួន​កំពុងធ្វើការ​ជាមួយ រាជរដ្ឋាភិបាល​ស្របច្បាប់ ។

ថ្លែង​ចេញពី​ទឹកដី​ នៃ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ កម្មករ និយោជិត ទស្សនា ពិព័រណ៍​សមិទ្ធផល និង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​សំបក​កង់ ដើម្បី អបអ រ​សាទរ​ខួប​លើក​ទី​១០ នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​មួយ ផ្លូវ​មួយ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣​សម្តេច​តេ​ជោ​បាន​លើក ឡើង​ថា​៖ «​ខ្ញុំ សុំ​យក​ឱ កាស​នេះ​និយាយ​តែ​ម្តង ស្តង់ដា​ពីរ​មក​សង្កត់​កម្ពុជា​ឲ្យ​ធ្វើ​អ​ញ្ចេះ​ៗ រហូត​ដល់​ជាមួយ​អ្នកខ្លះ​អត់​ហ៊ាន​ដែរ​។ ខ្ញុំ​ចង្អុលមុខ​ថា​ពួក​អ្នកឯង​បាន​និយាយ​ជាមួយ​ខ្ញុំ​ទេ ថា​អ្នក​នេះ​អ​ញ្ចេះ អ្នក​នោះ​អ​ញ្ចោះ​! ចុង​ក្រោយ​និយាយ​តែ​ម្តង​ថា​អ្នក​នេះ​ជាប់គុក តែ​ខ្ញុំ​ថា​មក​ពី​អ្នក​ស្រឡាញ់​អ្នក​នឹង​ពេក ទៅ​សួរសុខទុក្ខ​ដល់​ផ្ទះ នាំ​អ្នក​នឹង​ទៅ​ដល់​ស្ថានទូត ក្នុង​ពេល​គេ​កំពុង​ស្រាវជ្រាវ​រឿង​ឃុបឃិត​ជាមួយ​បរទេស»​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា​ចំពោះ​សំណុំរឿង​ (​កឹ​ម សុខា​) សម្តេច​អាច​ធ្វើ​បាន ប៉ុន្តែ​សម្តេច​មិន​ទុកចិត្ត​អ្នកឯង​(​កឹ​ម សុខា​)​ព្រោះថា​អ្នកលេង​ល្បែង​ខូច គឺ​ចាប់ដៃ​ជាក់​ជើង​។

សម្តេច​គូសបញ្ជាក់​ថា​៖«​អ្នក​មក​ធ្វើការ​ជាមួយ​ខ្ញុំ​បន្ទាប់​មក​អ្នកឯង​ជួប​ជាមួយ​អ្នក​ផ្សេង​! ខ្ញុំ​មិនដឹង​ឬ​! ខ្ញុំ​មិនមែន​ជា​ក្មេង​បៀម​ដៃ​ទេ សូម​ប្រាប់​ឲ្យ​ហើយ អី​ញ្ចឹ​ង​ទេ​ហ៊ុន សែន​មិន​លើក​លែ ង​ទោស​ទេ ធ្វើ​អ្វី​ខ្ញុំ​។ និយាយ​គ្នា​ឲ្យ​ច្បាស់ ថ្ងៃក្រោយ​កុំ​ព្រហើន​ទៀត​ក្នុង​កា រ​ធ្វើ​នយោបាយ​កា របរ​ទេស​»​។

សម្តេច​តេ​ជោ​ក៏​បាន​ផ្តាំ​អ្នកការទូត​នៅ​ក្នុង​ក្រុងភ្នំពេញ​គួរ​ល្មម​យល់​ហើយ រឿង​អី​«…» មក​ពី​អ្នកឯង​ទេ​! អ្នកឯង​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ទុកចិត្ត​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា «​បើ​ចង់​ឲ្យ​លើកលែងទោស សាលក្រម​សាលាដំបូង ចេញ​ទៅ​ជា​ធរមាន នាយក​រដ្ឋមន្ត្រី ធ្វើ​លិខិត​ទៅ​ព្រះមហាក្សត្រ ស្នើ​សុំ​លើកលែងទោស តែ​ខ្ញុំ​មិន​ទុកចិត្ត​ជន បរទេស​ទាំងឡាយ​ដែល​ប្រមាថ​ខ្ញុំ ប្រមាថ​អធិបតេយ្យ​របស់ខ្ញុំ មក​ធ្វើការ​ជាមួយ​ខ្ញុំ​ហើយ ទៅ​ធ្វើការ​ជាមួយ​អ្នក​ដ៏​ទៃ (​កឹ​ម សុខា​)​។

ជុំវិញ​ករណី​នេះ សម្ដេច​តេ​ជោ​បាន​ផ្ដាំ​ទៅ​តើ​អ្នក​ជ្រើសរើស​ប្រទេស​មួយ​ឬ​ជ្រើ ស​រើស ក្រុម​មនុស្ស​មួយ​ក្រុម​។ សម្តេច​អះអាង​ថាស​ម្តេច​មិន​ខ្លាច​ក្នុង​ការ​និយាយ​នោះ​ទេ ទោះបី​នៅ ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន និង​ឯកអគ្គរាជទូត​ជប៉ុន​ក៏​ដោយ​ព្រោះ​និយាយ​រឿង​ពិត​។

ជាមួយ​គ្នា​នោះ​សម្តេច​បាន​ផ្តាំ​ទៅ​សហការី​សម្តេច​ថា​កុំ​លេងល្បែង​នយោបាយ​ចាប់ដៃ ជាន់​ជើង​ឲ្យ​សោះ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ក្នុងស្រុក និង​ក្រប​ខណ្ឌ​អន្តរជាតិ ដូច​ជា​មិន​ត្រូវធ្វើ​ទំ នាក់​ទំ ន​ង​ចិនដីគោក​(​ចិនតៃវ៉ាន់​)​ឬ​ស្គាល់​នោះ​ទេ​។

គួរ​សូម​ជម្រាប​ថា​តាម​ការ​សង្កេត គេ​ឃើញ​មាន​បណ្ដា​ឯកអគ្គរដ្ឋទូត (​ក្រុម​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​) ដឹកនាំ​ដោយ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី កា​ដា​ណា អឺរ៉ុប​…​ដែល​តែងតែ​ជួប​លោក កឹ​ម សុខា ទាំង​ដែល​តុលាការ កំពុង​ដំណើរការ​ក្ដី ជុំវិញ​ករណី «​ក្បត់ជាតិ​»។​ ការ​ជួប​គ្នា​នេះ​មិន​ត្រូវ​បាន​ស្ថានទូត​ទាំងនោះ​ ប្រាប់​ក្រសួងការបរទេស​កម្ពុជា​ឲ្យ​ដឹង​នោះ​ទេ ​។

សូម​រំលឹក​ថា លោក កឹ​ម សុខា អតីត​ប្រធាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចៅក្រម ជំនុំជម្រះ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧ ឆ្នាំ​ពី​បទ «​ក្បត់ជាតិ​» ​កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៣​។​ លោក​ កឹ​ម ​សុខា មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​បរិវេណ​ផ្ទះ​នោះ​ទេ ដរាបណា​មិន​មានការ​អនុញ្ញាត​ពី​តុលាការ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ