ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​ជិត​១​លាន​ហិ​កតា​នៅ​កា​ណា​ដា

11 ខែ មុន

ប្រទេស​កា​ណា​ដា ៖ ផ្សែងភ្លើង​ឆេះ​ព្រៃ​កាលពី​ថ្ងៃ​ទី​២១ ឧសភា ញ៉ាំង​ឲ្យ​មានការ​ប្រកាស​អាសន្ន

ប្រទេស​កា​ណា​ដា ៖ ផ្សែងភ្លើង​ឆេះ​ព្រៃ​កាលពី​ថ្ងៃ​ទី​២១ ឧសភា ញ៉ាំង​ឲ្យ​មានការ​ប្រកាស​អាសន្ន
ពី​គុណភាព​អាក្រក់​នៃ​ខ្យល់​ក្នុង​ទីក្រុង​ជា​ច្រើន​នៃ​ខេត្ត​អាល់​ប៊ែ​រ​តា​ភាគ​ខាងលិច​កា​ណា​ដា ។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មនុស្សច្រើន​សិប​ពាន់​នាក់ ត្រូវ​បង្ខំចិត្ត​ជម្លៀស​ខ្លួន​ចេញ
ហើយ​ព្រៃឈើ​ប្រមាណ​ជា​ជាង​៩៤១.០០០ហិ​កតា​ក្លាយជា​ចំណី​ភ្លើង ។ ក្នុង​សន្និសីទ​សារព័ត៌
មាន​មួយ លោកស្រី CRHISTIE TUCKER នៃទីភ្នាក់ងារ​ប្រឆាំង​អគ្គិភ័យ​ខេត្ត​អាល់​ប៊ែ​រ​តា​ថ្លែង​ថា ផ្សែង​បាន​បំពុល​ដល់​ខ្យល់អាកាស ។

ប្រជាជន​ជា​ច្រើន​នៅ​អាល់​ប៊ែ​រ​តា ពិត​ណាស់​មិន​អាច​ចៀស​ផុត​ពី​ផ្សែង​ឡើយ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ។ ផ្សែង​ពិតជា​ក្រាស់​នៅ​តាម​តំបន់​ជា​ច្រើន​នៃខេត្ត​នោះ ។ តែ​យើង​ក៏​កត់សម្គាល់​ឃើញ​ដែរ​ថា សីតុណ្ហភាព​ហាក់ដូចជា​ចុះ​ថយ ជាមួយ​ផ្សែង​ក្រាស់​ទាំងនេះ​ដែល​បាំង​ការ​ជះ​ពន្លឺព្រះអាទិត្យ ។ អាកាសធាតុ​រាង​ត្រជាក់ ប្រាកដ​ណាស់​ជួយ​រារាំង​ភ្លើង​មិន​ឲ្យ​ឆេះ​រាលដាល​ខ្លាំង ។

ផ្សែងភ្លើង​គ្របដណ្ដប់​លើ​ផ្ទៃដី​ដល់​ទៅ​ជាង​២,៧​លាន​គីឡូម៉ែត្រ​ក្រឡា​និង​លាតសន្ធឹង​ដល់​តំបន់ឆ្នេរ​សមុទ្រ​អ​ត្ល​ង់​ទិ​ក​សហរដ្ឋអាមេរិក​និង​ដល់​តំបន់​អាក់​ទិ​ក ។ អាជ្ញាធរ​បរិស្ថាន​កា​ណា​ដា បាន​​ព្រមាន​ពី​គុណភាព​អាក្រក់​នៃ​ខ្យល់​ដែល​អាចមាន​គ្រោះថ្នាក់​ខ្ពស់់​ដល់​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ