ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេន​ថ្លៃ​ដូច​មាស​! កសិករ​ថៃ​ជួល​ឆ្មាំ​ការពារ​កសិ​ផល​​ខ្លួន​ ក្រោយ​​មាន​ក្រុម​ចោរលួច

1 ឆ្នាំ មុន

ថៃ ៖ កសិករ​ដាំ​ផ្លែ​ទុរេន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ កំពុង​ត្អូញត្អែរ​ពី​ផល​លំបាក​របស់​ខ្លួន ដោយ​ត្រូវ​

ថៃ ៖ កសិករ​ដាំ​ផ្លែ​ទុរេន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ កំពុង​ត្អូញត្អែរ​ពី​ផល​លំបាក​របស់​ខ្លួន ដោយ​ត្រូវ​ការពារ​កសិផល​ពី​ក្រុម​ចោរលួច​ជា​រៀងរាល់ថ្ងៃ ដ្បិត​បច្ចុប្បន្ន​តម្លៃ​ទុរេន​កំពុង​ឡើងថ្លៃ​ខ្ពស់​។ ជាក់ស្តែង កសិករ​ដាំ​ដុះ​ទុរេន​ស្ថិត​នៅ​ភាគ​ខាងជើង​ខេត្ត​តាក ដែល​មាន​ទីតាំង​ជិត​ព្រំដែន​ប្រទេស​មី​យ៉ា​ន់​ម៉ា កំពុង​ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ដើម្បី​ការពារ​ចម្ការ​របស់​ខ្លួន​ពី​ក្រុម​ចោរលួច​។

ការ​ឡើងថ្លៃ​បាន​ជំរុញ​ឱ្យ​កសិករ​ថៃ​ការពារ​ផ្លែ​ទុរេន​របស់​ពួក​គេ​ទាំង​យប់​ទាំង​ថ្ងៃ​។ លោក Chub Buasom ដែល​ជា​កសិករ​នៅ​អនុ​ភូមិ Ruam Thai Phatthana នៃ​ស្រុក Phop Phra អះអាង​ថា ទុរេន​ពី​មុន​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១២០​បាត​ស្មើនឹង ៣.៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នៅ​ឯ​ចំការ ប៉ុន្តែ​ទោះជា​យ៉ាងណា តម្លៃ​បាន​ហក់​ឡើង​នៅ​ក្នុងឆ្នាំនេះ​ដល់ ១៨០​បាត​ស្មើនឹង ៥.២៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។
ការ​ដំឡើង​តម្លៃ​អាច​ត្រូវ​បាន​សន្មត់​ថា​មានការ​ថយ​ចុះ​នៃ​ទិន្នផល ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​នៃ​សីតុណ្ហភាព​ជា​ញឹកញាប់ ដោយ​ចម្ការ​ផ្លែ​ឈើ​ជួប​ប្រទះ​អាកាស​ក្តៅ និង​ត្រជាក់​។

ជាមួយនឹង​ការ​រំពឹង​ថា ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់ កសិករ​ត្រូវ​បាន​បង្ខំចិត្ត​ជួល​ឆ្មាំ ដើម្បី​ការពារ​ចម្ការ​ពួក​គេ​គ្រប់ពេល​បញ្ជៀ​ស​អំពើ​ចោរកម្ម​។ នៅ​ក្នុង​អនុ​ឃុំ​នេះ មាន​ចំការ​ធំ​ៗ​ប្រមាណ​៨​ចំការ ដែល​ដំណើរការ​ដោយ​កសិករ​ចំនួន ១៨​នាក់ លើ​ផ្ទៃដី​ជាង ១៦​ហិ​កតា ដែល​ភាគច្រើន​សម្រាប់​ដាំ​ផ្លែ​ទុរេន​ពូជ​ម៉ុ​ន​ថង​ដ៏​មាន​តម្លៃ​។

កសិករ​ក្នុង​ឃុំ​បាន​សហការ​គ្នា​យ៉ាង​សកម្ម ចែករំលែក​ព័ត៌មាន និង​ជួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​។ ការ​ដាំ​ដុះ​ទៀត​សោត ត្រូវ​ផ្អែក​ជា​ចម្បង​លើ​វិធីសាស្ត្រ​សរីរាង្គ ដូច​ជា​លាមក​សត្វ ឬ​ជី​ជីវគីមី ដោយសារ​ជីគីមី​មាន​តម្លៃ​ថ្លៃ​។ គុណភាព​នៃ​ផលិតផល​របស់​ពួក​គេ​ទទួល​បានការ​ទទួលស្គាល់​ពី​អាជីវករ ដែល​ឱ្យ​តម្លៃ​លើ​គុណភាព​ដ៏​ល្អ​របស់​ផ្លែ​ទុរេន ដែល​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ​។

ទោះបីជា​ពួក​គេ​ទទួល​បាន​ជោគជ័យ​ក៏​ដោយ កសិករ​ទាំងនេះ​សង្ឃឹមថា រដ្ឋាភិបាល​ថ្មី នឹង​ដោះស្រាយ​បញ្ហា​តម្លៃ​ជី​ខ្ពស់ ព្រោះ​វា​បង្ក​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​ប្រតិបត្តិការ​របស់​ពួក​គេ​។ ហើយ​ការ​លះបង់​របស់​កសិករ​ដាំ​ដុះ​ទុរេន​ក្នុង​ការ​ការពារ​ចម្ការ​ពួក​គេ ដែល​មាន​បំណងប្រាថ្នា​សម្រាប់​ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​សហគមន៍​កសិកម្ម​របស់​ប្រទេស​ថៃ​។

សូម​ជម្រាប​ថា ថៃ គឺជា​ប្រទេស​នាំ​ចេញ​ទុរេន​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដែល​ត្រូវ​បាន​រាយការណ៍​កាលពី​ស​ប្តា​ហ៍​មុន ដោយ​យោង​តាម​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ប្រទេស​ថៃ​បាន​រក្សា​តំណែង​កំពូល​របស់​ខ្លួន សម្រាប់​ការ​នាំ​ចេញ​ទុរេន ដែល​មាន​ចំនួន​រហូត​ដល់ ៩៣.៣% នៃ​ចំណែក​ទីផ្សារ​ពិភពលោក​។ ទុរេន គឺជា​ផ្លែ​ឈើ​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​ប្រទេស​ថៃ ហើយ​ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា «​ស្តេច​ផ្លែ​ឈើ​»​។ រដូវ​ផ្លែ​ទុរេន​នៅ​ប្រទេស​ថៃ គឺ​ចាប់ផ្តើម​ពី​ខែមេសា​ដល់​ខែកញ្ញា​៕ (​ដកស្រង់​ចេញពី The Thaiger)