ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វឆ្កែឈ្មោះ Bobi ត្រូវ Guinness ទទួលស្គាល់ថាជាឆ្កែដែលមានអាយុច្រើនជាងគេបំផុតក្នុងពិភពលោក

11 ខែ មុន

(អន្តរជាតិ)៖ Bobi ដែលជាសត្វឆ្កែ នៅប្រទេសព័រទុយហ្គាល់ ត្រូវបានអង្គការកំណត់ត្រាពិភពលោក Guinness World Records ទទួលស្គាល់ថាជាឆ្កែចំណាស់ជាងគេបំផុតរបស់ពិភពលោកកាលពីខែមីនា ទើបតែប្រារព្ធខួបកំណើតគម្រប់អាយុ…

(អន្តរជាតិ)៖ Bobi ដែលជាសត្វឆ្កែ នៅប្រទេសព័រទុយហ្គាល់ ត្រូវបានអង្គការកំណត់ត្រាពិភពលោក Guinness World Records ទទួលស្គាល់ថាជាឆ្កែចំណាស់ជាងគេបំផុតរបស់ពិភពលោកកាលពីខែមីនា ទើបតែប្រារព្ធខួបកំណើតគម្រប់អាយុ ៣១ឆ្នាំក្នុងសប្តាហ៍នេះ។

CNN បានឱ្យដឹងថាពិធីខួបកំណើតត្រូវបានក្រុមគ្រួសារ Bobi រៀបចំនៅគេហដ្ឋានដែលស្ថិតនៅ តំបន់ Conqueiros ភាគខាងត្បូងប្រទេសព័រទុយហ្គាល់កាលពីថ្ងៃទី១៣ ខែឧសភា។

ម្ចាស់របស់ Bobi គឺលោក Leonel Costa បានប្រាប់ Guiness ថាពិធីជប់លៀង មានភ្ញៀវប្រហែល ១០០នាក់ចូលរួម។ លោក Costa ក៏បាននិយាយផងដែរថា Bobi បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងចាប់តាំងពីត្រូវបានទទួលស្គាល់ថាជាសត្វឆ្កែដែលមានវ័យចំណាស់បំផុតនៅក្នុងពិភពលោក៕