ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសុន ឆ័យ ថា មិនបានដឹងពីការចេញសេចក្តីប្រកាសឲ្យមានការប្រមូលផ្តុំកម្លាំង ដើម្បីប្រឆាំងគ.ជ.បទេ

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុ​ន ឆ័​យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​បាន​ថ្លែង​អះអាង​ថា មិន​គាំទ្រ​ចំពោះ​ការ​ប៉ុនប៉ង​ប្រមូលផ្តុំ​កម្លាំង ដើម្បី​ប្រឆាំង​នឹង គ​.​ជ​.​ប នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ លោក សុ​ន ឆ័​យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​បាន​ថ្លែង​អះអាង​ថា មិន​គាំទ្រ​ចំពោះ​ការ​ប៉ុនប៉ង​ប្រមូលផ្តុំ​កម្លាំង ដើម្បី​ប្រឆាំង​នឹង គ​.​ជ​.​ប នោះ​ទេ ហើយ​លោក​ចាត់​ទុក​ថា ការ​គំ​រា​.​ម​កំ​ហែ​.​ង​ប្រមូលផ្តុំ​កម្លាំង​ដែល​សម្រេច​នៅ​ក្នុង​កិច្ចប្រជុំ​គណបក្ស​ភ្លើងទៀន​កន្លង​ទៅ គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ណាស់ ។

យោង​តាម​សារ​វី​ដេ​អូ​ប្រមាណ​ជាង​៤​នាទី​លោក សុ​ន ឆ័​យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​កាលពី​ថ្ងៃ​ទី​១២ (​ខែឧសភា​) មានការ​ប្រជុំ​គណៈកម្មាធិការ នាយក​គណបក្ស​ភ្លើងទៀន ខ្ញុំ​អត់​បាន​ចូលរួម​ទេ មានការ​ខ្វល់ខ្វាយ គឺ​ក្រុម​ខ្វល់ខ្វាយ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ដឹកនាំ​ហ្នឹង គាត់​អត់​មាន​យល់​ពី​នីតិវិធី​ការងារ​មិនសូវ​យល់​ពី​ការ​អនុវត្ត​រដ្ឋបាល ហើយ​គាត់​ឆ្លេឆ្លា គាត់​អុចអាល​ឱ្យ​គណៈកម្មាធិការ​នាយក​មានការ​សម្រេច​ថា គេ​មិន​ឱ្យ​ដាក់​បញ្ជី​ទេ ដូច្នេះ​យើង​ត្រូវ​មាន​កម្លាំង ដើម្បី​ធ្វើ​កូដកម្ម ឬ​ធ្វើ​អ្វី​ខ្ញុំ​មិន​បានដឹង​ទេ ខ្ញុំ​មិន​បាន​ចូលរួម​ទេ​នេះ គឺជា​ទ​ង្វើ​ដែល​នាំ​ឱ្យ​មាន​បញ្ហា​នៅ​ថ្ងៃនេះ​»​។

លោក​សុ​ន ឆ័​យ បាន​បន្ថែម​ថា​«​យើង​សូម​បញ្ជាក់​គ្នា​ថ្ងៃនេះ ទោះបីជា​គ្នា​តិច​ក៏​ដោយ​ខ្ញុំ​ជឿ​ថា ភាគច្រើន​ជា​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​ខ្ញុំ​សូម​ឱ្យ​យើង​មេត្តា​ធ្វើ​ការងារ​ឱ្យ​មានការ​ទទួលខុសត្រូវ​មិនមែន​ចង់ឱ្យ​ចង់ឱ្យ​គណបក្ស ឬ​រាជរដ្ឋាភិបាល​ទទួលខុសត្រូវ​ទេ យើង​ក៏​ជា​គណបក្សប្រឆាំង​នេះ​ក៏​ទទួលខុសត្រូវ​ដែរ​លើ​ការងារ​ដែល​យើង​ធ្វើ បើ​យើង​ចង់ឱ្យ​ដំណើរការ​នៃ​ការ​អនុវត្ត​ប្រជាធិបតេយ្យ​នេះ​ធ្វើ​ទៅ​រលូន​យើង​ក៏​ត្រូវធ្វើ​ទៅ​តាម​អ្វី​ដែល​ជា​គោលការណ៍​អនុវត្ត​នៅ​ក្នុង​ប្រទេស​នេះ​ដែរ ។

លោក​បញ្ជាក់​ថា ៖«​យើង​កុំ​មានការ​អាក់អន់ចិត្ត​អន់​ស្រពន់​អី ព្រោះ​មក​ពី​កំហុស​របស់​យើង​ដែរ ខ្ញុំ​មិន​បាន​អាន​ខ្លឹមសារ​សេចក្តី​ប្រកាស កាលពី​ថ្ងៃ​ទី​១២ ខ្ញុំ​មិនដឹង​នរណា​សរសេរ​ទេ គឺថា​ឱ្យ​ពង្រឹងកម្លាំង​មូលដ្ឋាន ដើម្បី​ត្រៀម​អី​អ​ញ្ចឹ​ង​ថា បើសិនណា​គេ​មិន​ឱ្យ​យើង​ចូល​បោះ​ឆ្នោត​ទេ​នឹង​ធ្វើ​អ​ញ្ចេះ​ធ្វើ​អ​ញ្ចុះ ខុស​ធ្ងន់ធ្ងរ​ណាស់ សូ​ម្បី​តែ​ខ្លួន​ខ្ញុំ​ក៏​ខ្ញុំ​សោកស្តាយ​ដែរ​ដែល​នាំ​គ្នា​ធ្វើ​អត់​មាន​យក​បញ្ញា​មក​ប្រើ​ធ្វើ​តាម​កំហក​កំហល់​រញ៉េរញ៉ៃ​ហ្នឹង យើង​ជា​គណបក្ស​ដឹកនាំ​មួយ​ដ៏​ធំ ដែល​មានការ​គាំទ្រ​លំដាប់​ទី​២ យើង​ថ្នាក់ដឹកនាំ​គណបក្ស​នាំ​គ្នា​គិត​រឿង​ដែល មិនមែន​ជា​រឿង​សោះ​ឱ្យទៅ​ជា​រឿង​បង្ក​ការ​រំខាន​ដល់​ការងារ​របស់​យើង​» ។

លោក​បាន​អះអាង​ថា លោក​មិន​បានដឹង និង​អាន​ឯកសារ​ដែល​ប្រកាស​ឲ្យ​មាន​ប្រមូលផ្តុំ​កម្លាំង​នោះ​ទេ ហើយ​ក៏​បានការ​សោកស្តាយ​ផង​ដែរ ដែល​ថ្នាក់ដឹកនាំ​បាន​យក​បញ្ហា​នេះ​មក​ដោះស្រាយ​ក្នុង​នាម​ជា​គណបក្ស​ដែល​មានការ​គាំទ្រ​អាច​និយាយ​បាន​ថា ជា​លំដាប់​ទី​២ បន្ទាប់​ពី​គណបក្សកាន់អំណាច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ