ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​បុរស​​ចិន៤នាក់​ដណ្ដើម​គ្នា​ធ្វើ​ជា​ឪពុក​របស់​ទារក​ទើប​ប្រសូត​

11 ខែ មុន

ប្រទេស​ចិន៖ មាន​រឿង​​​ភ្ញាក់​ផ្អើល​១​​កើត​ឡើង​នៅ​ប្រទេស​ចិន​ នៅ​ពេល​​បុរស​​​៤​នាក់​ដណ្ដើម​គ្នា​ធ្វើ​​ជា​​ឪ​ពុក​របស់​ទារក​ដែល​ទើប​តែ​ប្រសូត្រ​ពី​ផ្ទៃ​ម្ដាយ​​​។​ យោង​តាម​កាសែត​ដឹថៃហ្គើ (The Thaiger), ​នារី​​​ជន​ជាតិ​ចិន​ម្នាក់​នៅ​សុខ​ៗ​ស្រាប់​តែ​ឈឺ​ពោះ​​ឆ្លង​ទន្លេ​​ ទោះ​បី​​​នាង​មិន​ទាន់​គ្រប់​ខែ​ដែល​ត្រូវ​សម្រាល​កូន​ក៏​ដោយ​​​។​ ​​នៅ​ពេល​ក្រុម​គ្រួសារ​​​​ដឹក​​នារី​នោះ​​​ទៅ​មន្ទីរ​ពេទ្យ,​ គេ​ឃើញ​​​បុរស​៤​នាក់​​អាយុ​ប្រហែល​​​២០​ឆ្នាំ​ប្លាយ​​​ធ្វើ​ដំណើរតាម​​ពី​ក្រោយ​យ៉ាង​ប្រកិត​​។…

ប្រទេស​ចិន៖ មាន​រឿង​​​ភ្ញាក់​ផ្អើល​១​​កើត​ឡើង​នៅ​ប្រទេស​ចិន​ នៅ​ពេល​​បុរស​​​៤​នាក់​ដណ្ដើម​គ្នា​ធ្វើ​​ជា​​ឪ​ពុក​របស់​ទារក​ដែល​ទើប​តែ​ប្រសូត្រ​ពី​ផ្ទៃ​ម្ដាយ​​​។​ យោង​តាម​កាសែត​ដឹថៃហ្គើ (The Thaiger), ​នារី​​​ជន​ជាតិ​ចិន​ម្នាក់​នៅ​សុខ​ៗ​ស្រាប់​តែ​ឈឺ​ពោះ​​ឆ្លង​ទន្លេ​​ ទោះ​បី​​​នាង​មិន​ទាន់​គ្រប់​ខែ​ដែល​ត្រូវ​សម្រាល​កូន​ក៏​ដោយ​​​។​ ​​នៅ​ពេល​ក្រុម​គ្រួសារ​​​​ដឹក​​នារី​នោះ​​​ទៅ​មន្ទីរ​ពេទ្យ,​ គេ​ឃើញ​​​បុរស​៤​នាក់​​អាយុ​ប្រហែល​​​២០​ឆ្នាំ​ប្លាយ​​​ធ្វើ​ដំណើរតាម​​ពី​ក្រោយ​យ៉ាង​ប្រកិត​​។ ​​ទិដ្ឋភាព​បែប​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​សម្រាប់​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​។

​​ពួក​គេ​មិន​ដឹង​ថា​តើ​បុរស​រូប​ណា​ជា​ស្វាមី​របស់​នារី​រូប​នោះ​​ ​ និង​ជា​ឪពុក​​​​របស់​​កូន​នៅ​ក្នុង​ផ្ទៃ​​។​ ប៉ុន្តែ​ពួក​គេ​គ្មាន​ពេល​សួរ​នាំ​​ច្រើន​ទេ​, ពួក​គេ​ត្រូវ​គិត​​គូរ​​ពី​​ការ​​សម្រាល​កូន​សិន​។ ​​គេ​បាន​បញ្ជូន​នារី​រូប​នោះ​ចូល​បន្ទប់​ត្រៀម​សម្រាល​និង​រង់​ចាំ​រហូត​ដល់​ទៅ​​៧​ម៉ោង​។ ​នាង​​មាន​អារម្មណ៍​ថា​ឈឺ​ពោះ​យ៉ាង​ខ្លាំង​។ នៅ​អំឡុង​ពេល​នោះ​​, អ្នក​​នៅ​ក្នុង​គ្រួសារ​របស់​នាង​​ហាក់​ដូច​ជា​​ខ្វល់​ខ្វាយ​​ចិត្ត​យ៉ាង​ខ្លាំង។ នៅ​ក្បែរ​នោះ គេ​ឃើញ​ថា​​​​បុរស​ទាំង​៤​នាក់​រឹត​តែ​មាន​អារម្មណ៍​​អន្ទះ​សារខ្លាំង​ជាង​ពួក​គេ​ទៅ​ទៀត​។

ពួក​គេ​​​មាន​អារម្មណ៍​ជ្រួល​ច្រាល​។​​​ ម្ដង​អង្គុយ​ ម្ដង​​ងើប​ឈរ។​​ រួច​ដើរ​ចុះ​ ដើរ​ឡើង​។ ​ពួក​គេ​​នៅ​មិន​សុខ​ៗ​។ តិច​ៗ​ទៅ​អើត​មើល​បន្ទប់​សម្រាល​កូន​ ព្រោះ​ចង់​ដឹង​កូន​កើត​មក​ឬ​នៅ​ ហើយ​ស្ត្រី​ជា​ម្ដាយ​មាន​សុខ​ទុក្ខ​យ៉ាង​ណា​ហើយ​​។​ នៅ​ក្នុង​ចំណោម​ពួក​គេ​ទាំង​៤​នាក់​នោះ​, ​​បុរស​ម្នាក់​ជ្រួល​ច្រាល​នៅ​ក្នុ​ងចិត្ត​​ខ្លាំង​​ដល់​ថ្នាក់​សម្រក់​ទឹក​ភ្នែក​ទាំង​មិន​ដឹង​ខ្លួន​។​

​ក្រោយ​មក​, ឆ្មប​ក៏​ដើរ​ចេញ​ពី​បន្ទប់​​សម្រាល​​ និង​​​សួរ​ថា​​តើ​នរណា​ជា​​ស្វាមី​របស់​ស្ត្រី​ជា​ម្ដាយ​ទារក​​? ស្រាប់​តែ​បុរស​ទាំង​៤​នាក់​ស្ទុះ​វឹង​ស្រុស​គ្នា​ និង​​និយាយ​ប្រាប់​ឆ្មប​ថា​ពួ​កគេ​ជា​ឪ​ពុក​របស់​កូន​នោះ​។​ ដល់​ពេល​ឮ​បែប​ហ្នឹង​ធ្វើ​​ឱ្យ​​ឆ្មប និង​អ្នក​នៅ​ក្បែរ​​នោះ​​​ស្រឡាំង​កាំង​គ្រប់​គ្នា​​។ ហេតុ​អ្វី​បាន​ជា​កូន​​ម្នាក់​អាច​មាន​ឪ​ពុក​​ដល់​ទៅ​៤​នាក់​? អ្វី​​​ដែល​រឹត​តែ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​ជាង​នេះ​​ទៅ​ទៀត​​គឺ​បុរស​ទាំង​៤​​​នាក់​នោះ​ហាក់​ដូច​ជា​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​អស់​ពី​ចិត្ត​ ពី​ថ្លើម ចំពោះ​ស្ត្រី​ជា​ម្ដាយ និង​ទារក​។

នៅ​ពេល​សួរ​នាំ​ទៅ​​ទើប​ដឹង​​ថា​​​អ្នក​ទាំង​៤​មិន​មែន​ជា​ឪពុក​បង្កើត​របស់​កូន​នោះ​ទេ​។ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ប្រៀប​បាន​នឹង​​ប្រពន្ធ និង​កូន​របស់​ខ្លួន​​។ មូល​ហេតុ​ដោយ​សារ​ពួក​គេ​ជា​មិត្ត​សម្លាញ់​ដ៏​ជិត​ស្និទ្ធ​របស់​បុរស​ជា​ឪ​ពុក​ទារក និង​ជា​ស្វាមី​របស់​ម្ដាយ​ទារក​។ បុរស​ជា​ឪពុក​​បាន​ចែក​ឋាន​ទៅ​នៅ​ពេល​គាត់​បំពេញ​ការ​ងារ​ជា​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​។

​ហេតុ​នេះ​​ បុរស​ទាំង​៤​​យល់​ថា​មិន​សំខាន់​កូន​​គេ​ ឬ​កូន​​យើ​ងទេ​, មនុស្ស​យើង​ត្រូវ​តែ​មាន​ចិត្ត​មេត្តាធម៌ និង​សន្ដោស​ប្រណី​ចំពោះ​ក្មេង​​ទាំង​អស់​ដែល​រស់​​នៅ​ក្នុង​លោក។​​ សម​ដូច​បទ​ចម្រៀង​របស់​លោក​ស៊ីន​ ស៊ីសាមុត​មួយ​ឃ្លា​ដែល​មាន​សេចក្ដី​ជា​អាទិ៍​ថា​​៖​ …កុំ​​​ថា​កូន​ប្អូន​ ​កូន​បង​ កូន​គេ​​​ ណា​ស្នេហ៍​ ត្រូវ​តែ​មេត្តា​អាណិត​ ក្មេង​ក្នុ​ងលោក​មាន​ជីវិត​ ត្រូវ​តែ​គិត​រក្សា​អើយ​​។​

​​ទំនាក់​ទំនង​រវាង​បុរស​ទាំង​៤​ជា​មួយ​ប្ដី​ប្រពន្ធ​២នាក់​នេះ​អាច​និយាយ​បាន​ថា​ជា​មិត្ត​ចិត្ត​មួយ ថ្លើម​មួយ​​។ ពួក​គេ​​​​សោក​ស្ដាយ​យ៉ាង​ខ្លាំង​​ចំពោះ​ជីវិត​អភ័ព្វ​​នៃ​គូ​ស្វាមី​-ភរិយា​ទាំង​២។ មិន​គួរ​ណា​ពួក​គេ​ជួប​នឹង​រឿង​អកុសល និង​ការ​និរាស​ព្រាត់​ប្រាស​បែប​នេះ​ទាល់​តែ​សោះ​​។​

ដោយ​សារ​រឿង​​មួយ​​នេះ​ហើយ​ដែល​ពួក​គេ​តាំង​ចិត្ត​ថា​ត្រូវ​តែ​ជួយ​ជ្រោម​ជ្រែង​នារី​ជា​ម្ដាយ និង​ទារក​​​ ដោយ​បំពេញ​តួ​នាទី​ប្រៀប​ដូច​ជា​ឪពុក​ចិត្ត​ធម៌​របស់​​កូន​​មិត្ត​សម្លាញ់​របស់​ខ្លួន​។ ពួក​គេ​តាំង​ចិត្ត​ថា​យ៉ាង​ហោច​ណាស់​ក៏​ជួយ​មើល​ថែ​ទាំ​ស្ត្រី​ជា​ម្ដាយ និង​ទារក​ដើម្បី​ឆ្លង​ផុត​ពី​គ្រា​លំបាក។​

នៅ​ពេល​រឿង​រ៉ាវ​អាថ៌​កំបាំង​ «​​បុរស​៤នាក់​ដណ្ដើម​គ្នា​ធ្វើ​ជា​ឪ​ពុក​ទារក​ម្នាក់»​ ត្រូវ​បាន​លាត​ត្រដាង​, អ្នក​លេង​បណ្ដាញ​សង្គម​​នៅ​ប្រទេស​ចិន​ថ្លែង​ការ​កោត​សរសើរ​​មិន​ដាច់​ពី​មាត់​​​ចំពោះ​​ទឹក​ចិត្ត​សប្បុរស​ធម៌​ដែល​​​គិតចំពោះ​​​សុខ​ទុក្ខ​​អ្នក​ដទៃ​។ ពួក​គេ​​​​​កោត​សរសើរ​សន្ដាន​ចិត្ត​ដ៏​ថ្លៃ​ថ្លា​​នៃ​​បុរស​ទាំង​​៤​ដែល​លះ​បង់​កម្លាំង​កាយ​ចិត្ត​ដើម្បី​​​គាំទ្រ​ចំពោះ​ក្រុម​គ្រួសារ​របស់​មិត្ត​សម្លាញ់​ខ្លួន​៕​​​

ប្រភព៖ កាសែត​ The Thaiger
Four men claim to be fathers of a newborn baby, revealing touching truth
https://thethaiger.com/china/four-men-claim-to-be-the-father-of-a-newborn-child-without-drama-revealing-touching-truth

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ