ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អាមេរិក​សម្លា.ប់​សង្សារ ព្រោះ​នាង​មិន​ព្រម​មាន​កូន​​ជា​មួយ​ខ្លួន​

10 ខែ មុន

សហ​រដ្ឋ​អាមេរិក៖ បុរស​ជនជាតិ​អាមេរិក​ម្នាក់​រស់​នៅ​​​រដ្ឋ​តិចសាស់ ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​​ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ទៅ​លើ​សង្សារ​របស់​ខ្លួន​ឯង ​​ដោយសារ​នាង​មិន​ព្រម​​​មាន​កូន​ជា​មួយ​គាត់​​។ បុរស​​ឈ្មោះ​អាដាម បឺត (Adam Byrd) ​ជាប់​​សង្ស័យ​​ពី​បទ​បាញ់​សម្លាប់​​នារី​រង​គ្រោះ​​​ឈ្មោះ​ជេត អាលីសា…

សហ​រដ្ឋ​អាមេរិក៖ បុរស​ជនជាតិ​អាមេរិក​ម្នាក់​រស់​នៅ​​​រដ្ឋ​តិចសាស់ ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​​ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ទៅ​លើ​សង្សារ​របស់​ខ្លួន​ឯង ​​ដោយសារ​នាង​មិន​ព្រម​​​មាន​កូន​ជា​មួយ​គាត់​​។ បុរស​​ឈ្មោះ​អាដាម បឺត (Adam Byrd) ​ជាប់​​សង្ស័យ​​ពី​បទ​បាញ់​សម្លាប់​​នារី​រង​គ្រោះ​​​ឈ្មោះ​ជេត អាលីសា អាល់វ៉ារេស (Jade Alyssa Alvarez) អាយុ​២២​ឆ្នាំ​។​

សមត្ថកិច្ច​​​ទៅ​ដល់​កន្លែង​កើត​ហេតុ​​​ឃើញ​​សាក​សព​របស់​​​​នាង​អាល់​វ៉ារេ​​សនៅ​​វេលា​​ម៉ោង​៦:៣០​ព្រឹក​។ ​នាង​​ត្រូវ​បាន​​​បាញ់​​ចំនួន​២​គ្រាប់​។ យោង​តាម​របាយការណ៍​​របស់​សមត្ថកិច្ច​​​, ​អាដាម​ និង​នាង​អាល់​វ៉ារេស បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​​​។ ​នៅ​យប់​នោះ,​​ នាង​អាល់​វ៉ារេ​​សខ្ចី​​​​ទូរស័ព្ទ​របស់​​អ្នក​ស្គាល់​គ្នា​ម្នាក់​​និយាយ​ទៅ​កាន់​អាដាម។ ម្ចាស់​ទូរស័ព្ទ​នោះ​ក៏​ជា​​​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​នេះ​​ផង​ដែរ​។

ជន​សង្ស័យ​បាន​ប្រាប់​ឱ្យ​សាក្សី​រូប​នោះ​ដឹក​នាង​អាល់វ៉ារេ​សទៅ​ទីតាំង​១​កន្លែង​​នៅ​​ចន្លោះ​​ម៉ោង​១០:៣០-​​១១:០០​​យប់​។​ សាក្សី​​រូប​នោះ​អាច​ចំណាំ​មុខ​អាដាម​​តាម​រយៈ​រូប​ថត​១​សន្លឹក​។​ កាល​នោះ, ឈ្មោះ​អាដាម​ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សមត្ថកិច្ច​ដែល​ត្រូវ​តាម​ចាប់​ខ្លួន​ផង​ដែរ​ពី​បទ​សង្ស័យ​ប្លន់​ប្រដាប់​អាវុធ​១​ករណី​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មេសា​។ មុន​ដំបូង​, សមត្ថកិច្ច​មិន​ទាន់​មាន​តម្រុយ​ថា​នរណា​សម្លាប់​នាង​អាល់វ៉ារេស​ទេ​។ សមត្ថកិច្ច​នាំ​ខ្លួន​គាត់​ទៅ​សាក​សួរ​គឺសួរ​​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ប្លន់​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ជា​លក្ខណៈ​រក​ឧុស​ប្រទះ​ឈើងាប់ ឬ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ។​ នៅ​ពេល​​សួរ​ដេញ​ដោល​​ពី​រឿង​ប្លន់​​នោះ​, ​​សមត្ថកិច្ច​ម្នាក់​​​ឆ្លៀត​សួរ​នាំ​អាដាម​អំពី​​​​ករណី​ឃាត​កម្ម​ទៅ​លើ​នាង​អាល់​វ៉ារេស។​ អាដាម​ខ្ជិល​លាក់​លាម​​ត​ទៅ​ទៀត។ គាត់​ឆ្លើយ​តាម​ត្រង់​ថា​កាំភ្លើង​ដែល​គាត់​យក​ទៅ​ប្លន់ និង​កាំ​ភ្លើង​ដែល​បាញ់​សម្លាប់​នាង​អាល់​វ៉ារេ​សជា​កាំ​ភ្លើង​តែ​​១​។ គាត់​ប្រាប់​ថា​នៅ​ថ្ងៃ​កើត​ហេតុ​, គាត់​ និង​នាង​អាល់​វ៉ារេ​សឈ្លោះ​ប្រកែក​គ្នា​ពី​រឿង​មាន​កូន​​។ គាត់​ចង់​មាន​កូន​ជា​មួយ​នាង​ ប៉ុន្តែ​នាង​ប្រកែក​​។

គាត់​បាន​​និយាយ​រៀប​រាប់​​យ៉ាង​ពិស្ដារ​អំពី​រឿង​រ៉ាវ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ ដែល​ស្ដាប់​​ទៅ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​នឹង​ភស្តុតាង​ដែល​សមត្ថកិច្ច​​ប្រមូល​បាន​។ ​ក្រុម​កោសល្យ​វិច័យ​​ពិនិត្យ​ឃើញ​ថា​​​ជន​រង​គ្រោះ​​​​រង​ការ​បាញ់​ប្រហារ​​ពី​ក្រោយ​ក្បាល​១​គ្រាប់​​, និង​​បាញ់​ធ្លាយ​ពោះ​១​គ្រាប់​​​​​​។ សាក្សី​​និយាយ​ថា​​មុន​ដំបូង​, ពួក​គេ​ឮ​សំឡេង​​ផ្ទុះ​កាំភ្លើង​១​គ្រាប់​ និង​​​ឮ​សំឡេង​នារី​ម្នាក់​ស្រែក​។

បន្ទាប់​មក​​, ​ពួក​គេ​ឮ​សំឡេង​ស្នូរ​​កាំ​ភ្លើង​ផូង​ៗ​ជា​ច្រើន​គ្រាប់​ទៀត​។ បាន​សេចក្ដី​ថា​នារី​រង​គ្រោះ​ទំនង​ជា​ខំ​ប្រឹង​រត់​​នៅ​ពេល​ឃើញ​​ជន​សង្ស័យ​​ដក​កាំភ្លើង​បម្រុង​​បាញ់​។ ចំណែក​​ជន​សង្ស័យ​​ទំនង​ជា​​ចង់​បំបិត​មាត់​។ ដូច្នេះ​ គាត់​ក៏​រត់​តាម​បាញ់​សម្លាប់​​ចោល​តែ​ម្ដង​​​​។ ​ជន​សង្ស័យ​​បាន​ឆ្លើយ​សារភាព​ទទួល​កំហុស​គ្រប់​យ៉ាង​ពាក់​ព័ន្ធ​នឹង​ការ​ប្លន់​​មួយ​ករណី និង​​​ការ​បាញ់​សម្លាប់​នាង​អាល់​វ៉ារេស​​មួយ​ករណី​​។

​​សូម​ជម្រាប​ថា​នាង​អាល់វ៉ារេ​​សមាន​កូន​ប្រុស​ម្នាក់​អាយុ​​៣​នាក់។ ​នាង​ធ្វើ​ការ​នៅ​ក្នុង​​ក្រុមហ៊ុន​ចំណី​អាហារ​​​បន្ទាប់​ពី​ប្រឡង​ជាប់​បាក់​ឌុប​កាល​ពី​ឆ្នាំ​២០១៨​​។​ នាង​មាន​គម្រោង​បន្ត​ការ​សិក្សា​នៅ​​​មហា​វិទ្យា​​ល័យ​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ។ អាដាម​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ មិន​ទាន់​ត្រូវ​​បាន​​​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទៅ​តុលាការ​នៅ​ឡើយ​ទេ​​​។ តាម​គម្រោង, តុលាការ​នឹង​បើក​សវនាការ​សួរ​ដេញ​ដោល​នា​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ខាង​មុខ​នេះ​៕​

ប្រភព៖ ​People Magazine
https://people.com/crime/texas-mom-college-plans-allegedly-killed-boyfriend-refusing-baby/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ