ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ដុត​បំផ្លាញ​ទូ​ហ្គេ​ម និង​ស៊ី​ឌី វី​ស៊ី​ឌី ឌី​វី​ឌី ខុសច្បាប់

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី ២ កុម្ភៈ អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​ធ្វើ​ពិធី ដុត​កំទេច​ទូ​ហ្គេ​ម​ចំនួន​១៤៣​គ្រឿង និង​ស៊ី​ឌី វី​ស៊ី​ឌី ឌី​វី​ឌី​អាសអាភាស​គ្មាន​ទិដ្ឋាការ​ចំនួន ៣.៥៦៧​បន្ទះ ក្រោម​អធិបតីភាព​លោក​នុ​ត ពុធ​ដា​រ៉ា អភិបាលរង​ខណ្ឌ និង​ជា​តំណាង លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌឫស្សីកែវ ។ ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ដី​វាល មុខ​អតីត​ចំណតរថយន្ដ​ព្រែក​លៀប ក្នុង សង្កាត់​ព្រែក​លៀប ខណ្ឌឫស្សីកែវ ដោយ មានការ​ចូលរួម​ពី

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី ២ កុម្ភៈ អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​ធ្វើ​ពិធី ដុត​កំទេច​ទូ​ហ្គេ​ម​ចំនួន​១៤៣​គ្រឿង និង​ស៊ី​ឌី វី​ស៊ី​ឌី ឌី​វី​ឌី​អាសអាភាស​គ្មាន​ទិដ្ឋាការ​ចំនួន ៣.៥៦៧​បន្ទះ ក្រោម​អធិបតីភាព​លោក​នុ​ត ពុធ​ដា​រ៉ា អភិបាលរង​ខណ្ឌ និង​ជា​តំណាង លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌឫស្សីកែវ ។ ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ដី​វាល មុខ​អតីត​ចំណតរថយន្ដ​ព្រែក​លៀប ក្នុង សង្កាត់​ព្រែក​លៀប ខណ្ឌឫស្សីកែវ ដោយ មានការ​ចូលរួម​ពី​មន្ដ្រីរាជការ​ជុំវិញ​សាលា ខណ្ឌ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ។

លោក​សន សោ​ភ័​ណ្ឌ រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ បានឱ្យ​ដឹង​ថា ថ្ងៃនេះ​សាលា​ខណ្ឌ​ឫស្សី កែវ​បាន​រួម​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម សាលាដំបូង​រាជធានី ធ្វើ​ពិធី​ដុត​កំទេច​ចោល នូវ​ឧបករណ៍​ល្មើសច្បាប់ ក្នុង​នោះ​មាន​ទូ​ហ្គេ​ម ចំនួន​១៤៣​គ្រឿង និង​ស៊ី​ឌី វី​ស៊ី​ឌី ឌី​វី​ឌី អាស អាភាស​គ្មាន​ទិដ្ឋាការ​ចំនួន​៣.៥៦៧​បន្ទះ ដែល​អាជ្ញាធរ​ខណ្ឌឫស្សីកែវ រួម​ជាមួយ សមត្ថកិច្ច​ចំរុះ​ចុះ​បង្ក្រាប​កាលពី​ពេល​កន្លង មក នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ។នៅ​ក្នុង​ឱកាស​នោះ លោក​នុ​ត ពុធ​ដា​រ៉ា អភិបាលរង​ខណ្ឌ និង​ជា​តំណាង​លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌឫស្សីកែវ បានឱ្យ​ដឹង​ថា សាលា​ខណ្ឌឫស្សីកែវ​បាន​យកចិត្ដទុកដាក់ យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប ល្បែងស៊ីសង​គ្រប់​ប្រភេទ រួម​ទាំង​ទូ​ហ្គេ​ម ប្រភេទ​ល្បែងស៊ីសង និង​ស្ឌី​ស្ក​វី​ដេ​អូ​អាស អាភាស វី​ស៊ី​ឌី ឌី​វី​ឌី និង​ស៊ី​ឌី ថតចំលង​ដែល គ្មាន​ទិដ្ឋាការ​តាម​អនុសាសន៍​របស់​សម្ដេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​តាម ការ​ណែនាំ​របស់​លោក​កែប ជុតិមា អភិបាល រាជធានី​ភ្នំពេញ ។ ជាក់ស្ដែង មាន​ទូ​ហ្គេ​ម ប្រភេទ​ល្បែងស៊ីសង និង​ស៊ី​ឌី វី​ស៊ី​ឌី ឌី​វី​ឌី  គ្មាន​ទិដ្ឋាការ​រាប់​ពាន់​បន្ទះ​ត្រូវ​បាន​រៀបចំ​ធ្វើ ពិធី​កំទេច​ចោល​នៅ​ពេល​នេះ តាម​គោល ការណ៍​របស់​អភិបាល​រាជធានី​ភ្នំពេញ ។

លោក​នុ​ត ពុធ​ដា​រ៉ា ក៏​បាន​ណែនាំ​ដល់​សិ​ស្សា​នុ សិស្ស​កុំឱ្យ​ប្រព្រឹត្ដ​ល្បែងស៊ីសង និង​មើល វី​ដេ​អូ​អាសអាភាស ពីព្រោះ​វា​ជា​អំពើ​អបាយ មុខ បើ​លង់ខ្លួន​ក្នុង​អំពើ​អបាយមុខ​នេះ ក្មួយ​ៗ ច្បាស់​ជា​ខូចអនាគត​មិន​ខាន ។លោក​អភិបាលរង​ក៏​បាន​សំណូមពរ​ដល់ អាណាព្យាបាល​សិស្ស​ឱ្យ​យកចិត្ដទុកដាក់​ក្នុង ការ​ជួយ​ទប់ស្កាត់​កូនចៅ​កុំឱ្យ​ចូល​លេង​ហ្គេ​ម ដែល​ជា​ហេតុ​នាំ​ឱ្យ​ខាតបង់​ប្រាក់​កាស និង ពេលវេលា​សំរាប់​សិក្សា ។ គួរ​បញ្ជាក់​ថា កន្លង​មក​មាន​ទូ​ហ្គេ​ម រួម​ទាំង​ឌី​វី​ឌី វី​ស៊ី​ឌី អាសអាភាស និង​គ្មាន​ទិដ្ឋាការ​ជា​ច្រើន​ត្រូវ បាន​អាជ្ញាធរ​កំទេច​ចោល​ច្រើន​លើក​មកហើយ។