ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​​ម្នាក់​និយាយ​ទូរស័ព្ទ​ពេល​កំពុង​បើក​ឡាន ជួបគ្រោះ​​ធ្លា.ក់​ប្រឡាយ

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​បណ្ដើរ​ឆ្លៀត​និយាយ​ទូរស័ព្ទ​បណ្ដើរ ស្រាប់តែ​វាក់​

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​បណ្ដើរ​ឆ្លៀត​និយាយ​ទូរស័ព្ទ​បណ្ដើរ ស្រាប់តែ​វាក់​ជាមួយ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​នៅ​ខាង​មុខ ហើយដោយ​សារ​តែ​ខ្លា.ច​បុ.ក​ពីក្រោយ​រថយន្ត​ខាង​មុខ​នោះ គាត់​ក៏​បាន​គេច​ចេញ​ទៅ​ខាងស្ដាំ​ដៃ ក៏​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​តែ​ម្ដង ប៉ុន្តែ​ជា​សំណាង​រថយន្ត​អត់​ក្រឡា.ប់​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ង​១​និង​២០​នាទី​រសៀលថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ជួប​នូវ​ឧប្បត្តិ​ហេតុនេះ បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​បាន​បើកបរ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-1123 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​គាត់​និយាយ​ទូរស័ព្ទ​នៅ​ក្នុង​ពេល​កំពុង​បើកបរ​នោះ​ថែម​ទៀត ​។ ​លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ​ស្រាប់តែ​វាក់​ជាមួយ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​នៅ​ខាង​មុខ ពេល​នោះ​គាត់​ក៏​បាន​គេច​ចេញ​ទៅ​ខាងស្ដាំ​ដៃ ហើយ​ក៏​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​តែ​ម្ដង ។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​សំណាង​ខ្លាំង​ណាស់​ដោយ​រថយន្ត​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​តាម​សម្រួល ​អត់​ក្រឡា.ប់​បង្ក​ឲ្យ​គាត់​មាន​របួស​ឡើយ ចំណែក​រថយន្ត​រង​ការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ រួច​ជួយ​ចាត់ចែង​ហៅ​រថយន្ត​ស្ទូច​លើក​រថយន្ត​នោះ​ចេញពី​ប្រឡាយ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ