ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​បើកឡាន​ទំនើប​បុក​ម៉ូតូ ឃើញ​អ្នក​កា​សែត​ថត​ឡាយ​ហ៍ ហៅ​បក្សពួក​ជេរ​ផ្អើល​ផ្លូវ

11 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ជិៈ​រថយន្ត​ស៊េរី​ទំនើប​បុក​ជាមួយ​អ្នក​ជិះ​ម៉ូតូ​បណ្តាល​របួស​ជើង​ ហើយ​ក្នុង​ហេតុការណ៍​នោះ ក៏​មាន​អ្នក​សារ​ព័ត​មាន​ចុះ​មក​ថត​ឡាយ​ហ៍ ស្រាប់​តែ​ភាគី​ខាង​ឥណ្ឌូ​នេ​ស៊ី​បាន​ហៅ​បក្សពួក​ជិះឡាន​មក​រករឿង និង​ជេរ​ប្រមាថ​ផ្អើល​ពេញ​ផ្លូវកើត​ឡើង​​កាលពី​ថ្ងៃ​ទី​០៧ ឧសភា ឆ្នាំ​២០២៣ ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ…


ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ជិៈ​រថយន្ត​ស៊េរី​ទំនើប​បុក​ជាមួយ​អ្នក​ជិះ​ម៉ូតូ​បណ្តាល​របួស​ជើង​ ហើយ​ក្នុង​ហេតុការណ៍​នោះ ក៏​មាន​អ្នក​សារ​ព័ត​មាន​ចុះ​មក​ថត​ឡាយ​ហ៍ ស្រាប់​តែ​ភាគី​ខាង​ឥណ្ឌូ​នេ​ស៊ី​បាន​ហៅ​បក្សពួក​ជិះឡាន​មក​រករឿង និង​ជេរ​ប្រមាថ​ផ្អើល​ពេញ​ផ្លូវកើត​ឡើង​​កាលពី​ថ្ងៃ​ទី​០៧ ឧសភា ឆ្នាំ​២០២៣ ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មាន​រថយន្ត​សេរី​ទំនើប​១​គ្រឿង ពាក់ស្លាក​លេខ​កម្ពុជា​WILLY.SC​ដែល​ស្គាល់​អ្នកបើកបរ​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី បាន​បើក​បរ​តាម​បណ្តោយ​ផ្លូវ​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន ក៏​បាន​បុក​ជាមួយ​អ្នក​ជិៈ​ម៉ូតូ​ហុងដា​ឌ្រី​ម​ពាក់​ផ្លា​ក​លេខ​បន្ទាយ​មាន​ជ័យ​1Y.2848 ជិះ​ដោយ​បុគ្គលិក​មេក្រូ​ហិរញ្ញវត្ថុ​ម្នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ត្បូង​មក​ជើង​បាន​បុក​ពេញទំហឹង​បណ្តាល​របួស​ជើង​ម្ខាង​ធ្ងន់ និង​ខូចខាត​ម៉ូតូ ។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង មាន​ក្រុម​អ្នក​សារព័ត៌មាន​ក្រុង​ប៉ោយ​ប៉ែ​តម្នាក់ បាន​ទៅ​ដល់​ផ្តិត​យក​រូបភាព​ឡាយ​ជា​ព័ត៌មាន​ទាន់​ហេតុការណ៍​លើ​ដងផ្លូវ​សាធារណៈ ស្រាប់តែ​អ្នកបើកបរ​រថ​យន្ត​បើកទ្វារ​ចេញ​ហើយ​ចង្អុលមុខ​រក​វ​វាយ​អ្នក​សា​ព័ត៌មាន ដោយ​ឃើញ​អ្នក​ម៉ូតូ​ជួយ​មិន​ហ៊ាន ហើយ​​ទូរស័ព្ទ​ហៅ​បក្សពួក​ជិះឡាន​១​គ្រឿង​ម៉ាក់​ស៊ី​ប ពាក់​លេខ​កម្ពុជា​PAKDE.07 ដែល​មាន​គ្នា​២​នាក់​ដែល​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី បាន​គំរាម​រក​វាយ និង​ចង្អុលមុខ​អ្នក​សារព័ត៌មាន​ស្ទើរ​ដល់​ថ្ងាស ។
ហើយ​ភ្លាម​ៗ ក៏​ត្រូវ​បាន​សន្តិសុខ​កាស៊ីណូ​នាំ​ឡើង​រថយន្ត​ទៅ​បាត់ ដោយ​ទុក​អោយ​សន្តិសុខ​កាស៊ី​ណូ​ដោះស្រាយ​ជាមួយ​អ្នក​រង​គ្រោះ ទទួល​ចេញ​សំណង​ដល់​ភាគី​ខាង​ម៉ូតូ​និង​ព្យាបាល​របួស​បញ្ចប់​រឿង ។

ដោយឡែក រឿង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​៣​នាក់​ដែល​គំរាម​រក​វាយ​អ្នក​សា​រព័ត៌មានខាងលើ ត្រូវ​បាន​អ្នក​សារព័ត៌​មានរូបនោះ​​ទៅ​ប្តឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍ ដើម្បី​ជួយ​រក​យុត្តិធម៌ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ