ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី​៤២ នៅឥណ្ឌូ​នេ​ស៊ី

11 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ នៅ​ទីក្រុង​ឡា​ប៊ូ​ន​បា​ចូ សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​។

តាម​សេចក្តី​ប្រការ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​ឆ្នាំ​២០២៣ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក្រោម​មូលបទ «​សារៈសំខាន់​អាស៊ាន​៖ ស្នូល​នៃ​កំណើន​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១០​ដល់ទី​១១ ខែឧសភា ឆ្នាំ​២០២៣ នៅ​ទីក្រុង ឡា​ប៊ូ​ន​បា​ចូ សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​។

ក្រសួងការបរទេស​បានអោយ​ដឹង​ទៀត​ថា អញ្ជើញ​អមដំណើរ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​រួម​មាន ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ធុរជន​មួយ​ចំនួន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន នឹង​ពិភាក្សា​អំពី​វិធីសាស្ត្រ និង​មធ្យោបាយ​នានា​ក្នុង​ការ​រក្សា​នូវ​សន្ទុះ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន ជំរុញ​លើ​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អាស៊ាន ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​មួយ​ប្រកបដោយ​បរិ​យា​ប័ន្ន ការ​ចូលរួម និង​កិច្ច​សហប្រតិបត្តិការ​ព្រមទាំង​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​នូវ​ចក្ខុវិស័យ​របស់​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ សំដៅ​ប្រែក្លាយ​អាស៊ាន ជា​សហគមន៍​ដែល​តម្រង់​ទិស​ដៅ​អនាគត និង​ជា​តំបន់​ប្រកបដោយ​សន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និង​ភាព​ធន់​។ ទន្ទឹម​នេះ ថ្នាក់ដឹកនាំ​អាស៊ាន ក៏​នឹង​ពិភាក្សា​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​ជា​ក្តី​បារម្ភ និង​ផលប្រយោជន៍​រួម រួម​ទាំង​ការ​អនុវត្ត​លើ​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ស្ដី​ពី​មី​យ៉ា​ន់​ម៉ា និង​សេចក្តីសម្រេច​របស់​មេដឹកនាំ​អាស៊ាន និង​ការ​អនុវត្ត​លើ​ទស្សនវិស័យ​របស់​អាស៊ាន​ស្តី​ពី​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ