ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពិព័រណ៍​ផ្ទាំងគំនូរ​បង្ហាញ​ពី​នៅ​ក្នុង​ឧទរ​ម្ដាយ​រហូត​ដល់​ធំ​ពេញវ័យ ស្នាដៃ​វិចិត្រ​ការិនី​ខ្មែរ​បាន​បង្ហាញ​ពី​រូបភាព​ជីវភាព​ទូទៅ​ក្នុង​សង្គម​តែង​បាន​ជួប​ប្រទះ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទាំងគំនូរ​ជា​ច្រើនផ្ទាំង​ដែល​បង្ហាញ​ពី​ស្នាដៃ​ដ៏​អស្ចារ្យ​របស់វិចិត្រ​ ការិនី​ខ្មែរ​អឿ សុគន្ធ​ទេវី ត្រូវ​បាន​យកទៅ​ដាក់​តាំងពិព័រណ៍​រូបភាព​នៅ​ហាង Java ជា​ថៃ ស្ថិត​នៅផ្ទះ​លេខ​៥៦ មហាវិថី​ព្រះ សីហ​នុ រាជធានី​ភ្នំពេញ ។ ក្រៅពី​រំលេច​នូវភាព​រស់​រវើក​បែប​ធម្មជាតិ​ផ្ទាំងគំនូរ​ទាំងនោះ​បាន​បង្ហាញ ​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​បែប​ប្រពៃណី​ដែល​គ្រួសារ​ ខ្មែរភាគច្រើន​តែងតែមាន​របៀប​រស់នៅ​តាមបែប​នេះ​ដូច​គ្នា ។

រាជធានី​ភ្នំពេញ ៖ ផ្ទាំងគំនូរ​ជា​ច្រើនផ្ទាំង​ដែល​បង្ហាញ​ពី​ស្នាដៃ​ដ៏​អស្ចារ្យ​របស់វិចិត្រ​ការិនី​ខ្មែរ​អឿ សុគន្ធ​ទេវី ត្រូវ​បាន​យកទៅ​ដាក់​តាំងពិព័រណ៍​រូបភាព​នៅ​ហាង Java ជា​ថៃ ស្ថិត​នៅផ្ទះ​លេខ​៥៦ មហាវិថី​ព្រះ សីហ​នុ រាជធានី​ភ្នំពេញ ។ ក្រៅពី​រំលេច​នូវភាព​រស់​រវើក​បែប​ធម្មជាតិ​ផ្ទាំងគំនូរ​ទាំងនោះ​បាន​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​បែប​ប្រពៃណី​ដែល​គ្រួសារ​ខ្មែរភាគច្រើន​តែងតែមាន​របៀប​រស់នៅ​តាមបែប​នេះ​ដូច​គ្នា ។

នាង​អឿ សុគន្ធ​ទេវី វិចិត្រ​ការិនី​នៃ​ផ្ទាំងគំនូរ​ទាំងនេះ​បាន​និយាយ​ថា អត្ថន័យ​នៃ​ផ្ទាំងគំនូរ គឺជា​ការ​ស្រមើស្រមៃ​របស់​នាង​ដែលវិល​ទៅ​រក​ការ​ចាប់ផ្ដើម​កំណើតការ​កកើតតាំងពី​កុមារភាព រហូត​មក​ដល់​យុវវ័យ​ដែល នាង​គិត​ថា គ្រួសារ​ខ្មែរ​យើង​ភាគច្រើនសុទ្ធ តែ​បាន​ជួប​ប្រទះ​នូវ​ជីវភាព​បែប​នេះ ។ នាងបញ្ជាក់​ថា ប្រធានបទ​នៃ​ការ​តាំងពិព័រណ៍នេះ​គឺ “​ខ្ញុំ​ក្រវៀន​ៗ​នៅ​ក្នុង​ថង់​ចង​ចាំ​របស់ខ្ញុំ​” គឺជា​សេរីភាព​នៃ​គំនូរ​ដែល​មានការ​រីក​ចំរើនលើស​ពី​ការ​គិត ។ ការ​បង្កើត​បន្ទាត់​ដិត​នៃគំនូរ​នីមួយ​ៗ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត ដើម្បី​ទាញ​អ្នក​ទស្សនា​ឱ្យផ្ដោតអារម្មណ៍​ទៅ​លើ​កម្ម​វុ​ត្ថុ និង​ធ្វើ​ឱ្យ​គេ​គិតដោយ​ប្រយោល​ពី​ចំណេះដឹង​លម្អិត​អំពីគ្រួសារ ។

ផ្ដោត​លើ​ការ​ចង​ចាំ​នាង​បាន​រៀបចំ​ឡើងវិញ​នូវ​កុមារភាព​របស់​នាង​នៅ​ក្នុង​បន្ទាត់ និងពណ៌​ដិត​ៗ ។ នាង​រំលឹក​នូវ​ភាព​អស្ចារ្យ​នៃ​ការមើល​ម្ដាយ​របស់​នាង​លាប​ក្រែ​ម ឬ​រាំ ដើម្បីធ្វើ​ឱ្យ​លោកយាយ​របស់​នាង​ញញឹម ឬ​ការស្ដាប់​បាន​ពាក់កណ្ដាល​ពី​ការ​ស្ដីប្រដៅ​របស់ម្ដាយ​នាង​អំពី​ឥរិយាបថ​ក្នុង​ការ​ធ្វើ​ជានា​រី​ល្អម្នាក់ ។
ផ្ទាំងគំនូរ​បាន​បង្ហាញ​ពី​ដំណាក់​កាលពី​ការ​ក្លាយជា​ស្ដ្រី​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចាប់ផ្ដើម​ពី​ចិត្ដ​បរិសុទ្ធ និង​ការ​ចង់​ដឹង ចង់​ឃើញពី​កុមារភាព​ឆ្លង​ចូល​ការ​រ​សាប់រ​សល់​នៃ​យុវវ័យ​ដែល​នឹង​ក្លាយជា​កូនក្រមុំម្នាក់ ព្រមទាំង​តួនាទី​នៅ​ក្នុង​គ្រួសារ​ដែល​ជាកូន​ម្នាក់ ជា​បងស្រី ជា​មីង ជា​ម្ដាយ និង​ជាជីដូន​ម្នាក់ ។ ពន្លឺ​ច្បាស់​នៃ​ពណ៌​ដែល​បានបង្ហាញ​ពី​សុខភាព​ល្អ ភាព​សប្បាយ​រីករាយ ចិត្ដ​បរិសុទ្ធ និង​ភាព​ពិត​នៃ​ជីវិត​បាន​ទាញ​ឱ្យយើង​ឃើញ និង​រៀបរាប់​លម្អិត​អំពី​វត្ថុ​ដែលស្នើ​សុំ​ឡើង​ភ្លាម​ៗ​នូវ​រឿងនិទាន ហើយ​តួអង្គដែល​បាន​សម្ដែង​ក្នុង​ផ្ទាំងគំនូរគឺជា​ការបង្ហាញ​នូវ​ចំណងទាក់ទង​យ៉ាង​ស្មុគស្មាញរបស់​មនុស្ស​ក្នុង​សង្គម ។
នាង​អឿ សុគន្ធ​ទេវី បាន​និយាយ​ថា ផ្ទាំងគំនូរ​របស់​នាង​ត្រូវ​បាន​រៀបចំ​ដាក់​តាំងពិព័រណ៍​ជា​ច្រើន​លើកក្រោម​ប្រធានបទផ្សេង​ៗ​គ្នា ហើយ​ទទួល​បានការ​កោតសរសើរ ពី​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ដែល​ចាប់អារម្មណ៍ចំពោះ​រូបភាព​គំនូរ​បែប​នេះ ។

សុគន្ធ​ទេវី មាន​អាយុ​២៦​ឆ្នាំ និង​មានស្រុក​កំណើត​នៅ​ខេត្ដបាត់ដំបង ។ នាង​ចេះគូររូប​តាម​រយៈ​ការ​ហាត់រៀន​រយៈពេល​៣​ឆ្នាំ នៅ​អង្គការ​ហ្វា​ពន្លឺ​កម្ពុជា ។ នាង​មិន​មានអាជីព​ផ្សេង​កៅ​ពី​ការ​គូររូប​ឡើយ ។ ថ្វី​ដ្បិតតែ​កា​រវិ​វ​ឌ្ឍ​របស់​នាង​មិន​ទាន់​ដល់​កម្រិត តែស្នាដៃ​ទាំងនោះ​បាន​ផ្ដល់​ប្រាក់​កំរៃ​សម្រាប់កសាង​ជីវិត​រស់នៅ​របស់​នាង​ដោយ​សមរម្យ​។ នាង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរជួយ​គាំទ្រ​គំំ​នូ​រ​ស្នាដៃ​ខ្មែរ​យើង ព្រោះ​វា​ជាទម្រង់​សិល្បៈ​វប្បធម៌​មួយ​របស់​ខ្មែរ​យើង ដែល​មិន​អាច​ខ្វះ​បាន ៕