ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាដ៏ល្បី​នៅ​លើ​ពិភពលោក Pattinson និង​នាង Twigs មាន​រឿង​អ្វី​កើត​​ឡើង?

6 ឆ្នាំ មុន

The Sun បាន​ចុះ​ផ្សាយ​ពីតារា​សម្តែង​ល្បី​នៅ​លើ​ពិភពលោក​រវាង​លោក Robert Pattinson និង​នាង FKA Twigs ថា

The Sun បាន​ចុះ​ផ្សាយ​ពី​ការ​ចែកផ្លូវ​របស់​តារា​សម្តែង​ល្បី​នៅ​លើ​ពិភពលោក​រវាង​លោក Robert Pattinson និង​នាង FKA Twigs  ក្រោយ​ពី​សេពគប់​គ្នា​រយៈពេល​៣​ឆ្នាំ និង​ធ្លាប់​មាន​ដំណឹង​ថា​ពួក​គេ​ភ្ជាប់ពាក្យ​រួច​ហើយ ។

របាយការណ៍​បញ្ជាក់​ថា ភាព​នឿយណាយ​នៃ​សម្ព័ន្ធភាព​នេះ​ឈាន​ទៅ​ដល់​ការ​ផ្តាច់​ពាក្យ​ពី​គូ​ដណ្តឹង និង​បញ្ជាក់​ប្រាប់​មិត្តភក្តិ​ថា  ពួក​គេ​បាន​ចែកផ្លូវ​គ្នា ។ នាង FKA  Twigs  អាយុ​២៩​ឆ្នាំ ជា​សិល្ប​ការិនី​ជន​ជាតិ​អង់គ្លេស មាន​ឪពុក​ជា​ជន​ជាត​តិ​ហ្សា​ម៉ា​អីុក ចំណែក​ម្តាយ​ជា​កូនកាត់​អង់គ្លេស និង​អេ​ស្ប៉ា​ញ ។ នាង​បាន​ចូល​ប្រឡូក​នៅ​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ​ដោយ​ធ្វើ​ជា​អ្នករបាំ ក្លាយជា​តារា​សម្តែង​ដ៏​ល្បី ក្រោយ​មក​​មាន​បទ​ចម្រៀង​របស់​ខ្លួន​នៅ​ក្នុង​អាល់​ប៊ុ​ម LP1 រួម​ទាំង​បាន​ទទួល​រង្វាន់​យ៉ាងច្រើន ។

ចំណែក​លោក Robert Pattison អាយុ​៣១​ឆ្នាំ អតីត​តារា​សម្តែង​ក្នុង​ភាពយន្ត «Twilight» បាន​ចងសម្ព័ន្ធភាព​ជាមួយ​សិល្ប​ការិនី​ជនជាតិ​អង់គ្លេស​រូប​នេះ​កាលពី​៣​ឆ្នាំ​មុន និង​កាលពី​ប៉ុន្មាន​ខែ​កន្លង​ក៏​មាន​ដំណឹង​ថា​ពួក​គេ​បាន​ផ្តាច់​ពាក្យ​ជា​គូ​ដណ្តឹង​គ្នា ៕