ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាងត្រូវអស់លក្ខណ៍នៅក្នុងហាង (ឡាក់ ស៊ុយ)

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​

ខេត្តកោះកុង ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ឆបោក​បន្លំ​ប្រើ​ល្បិច​ប្តូរ​គ្រឿងអលង្ការ ​ដោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ខេមរ​ភូមិន្ទ​នៅ​ថ្ងៃ​ទី​១៥ តុលា វេលា​ម៉ោង​១០ ​និង​៥០​នាទី​នៅ​ចំណុច​ផ្ទះ​លក់​គ្រឿងអលង្ការ​យីហោ​ឡាក់ ស៊ុ​យ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ អ៊ុ​ក សា​កឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ប្រកប​របរ​លក់​គ្រឿងអលង្ការ​មាន​ទីលំនៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ នៅ ច​ន្នី អាយុ​៣៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​(KKN) ស្នាក់​នៅ​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ការ​ចាប់ខ្លួន​កងរាជអាវុធហត្ថ​ក្រុង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម៉ូតូ​ម៉ាក​ហុងដា​១​គ្រឿង ពណ៌​ខ្មៅ ចិញ្ចៀន​ពណ៌​ក្រហម​១​វង់ ចិញ្ចៀន​ពណ៌​ទង់ដែង​១​វង់ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​សាំ​សុង ​ពណ៌.​ស បច្ចុប្បន្ន​អាវុធហត្ថ​ក្រុង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កង​រាជ​អាវុធ​ខេត្ត​តាម​នីតិវិធី​ដើម្បី​ចាត់ការ​បន្ត ៕​