ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង​! នេះ​ជា​អាហារ​កំពូល​ទាំង​៥​យ៉ាង ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់​!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​គិត​ថា

នាំ​មក​ជូន​ដោយ Forte Insurance

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​គិត​ថា ការ​ទទួល​សារធាតុ​មួយ​ចំនួន រួម​ជាមួយ​អាហារ​រូប​ត្ថ​ម្ភ​ប្រចាំ​ថ្ងៃ​របស់​យើង​នឹង​ជួយ​កាត់​បន្ថយ​ជំងឺមហារីក​សុដន់ ។ ខាងក្រោម​នេះ គឺជា​អាហារ​សំខាន់​ទាំង​៥​មានសមត្ថភាព​ប្រឆាំង​នឹង​ជំងឺ​នេះ ។ តោះ​នៅ​ចាំ​អី​ទៀត​! អ្នក​គួរតែ​ទទួលទាន​ពពួក​អាហារ​ទាំងនេះ វា​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ចៀសវាង​នូវ​ជំងឺ​ដ៏​កាច​សាហាវ និង​ជា​ជំងឺ​ឈាម​ត្រជាក់​សម្លាញ់​ស្ត្រី​ជា​ច្រើន​យ៉ាង​ស្ងៀមស្ងាត់ ។

១- ផ្លែ​ទទឹម ៖  អាស៊ីត ellagic ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផ្លែ​ទទឹម អាច​ការពារ​អ្នក​ពី​ប្រភេទ​នៃ​ជំងឺមហារីក​នេះ ។ វា​បញ្ឈប់​ការ​ផលិត​អ័រម៉ូន​អឺ​ស្ត្រូ​សែន ហើយ​បញ្ឈប់​ការ​រីក​លូតលាស់​នៃ​កោសិកា​មហារីក​នៅ​ក្នុង​សុដន់ ។

២- ត្រី​សាល់​ម៉ុង ៖ ត្រី​សាល់​ម៉ុង គឺជា​អាហារ​កំពូល​ទី​២ ដែល​អ្នក​អាច​បរិភោគ​ដើម្បី​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ល្អ គឺ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ។ ការ​វិភា​គជា​ច្រើន​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ធ្លាប់​ទទួលទាន​ត្រី​សាល់​ម៉ុ​ន​ក្នុង​បរិមាណ​ច្រើន​មានឱកាស​តិច​ជាង​១៤% ក្នុង​ការ​កើត​ជំងឺ​នេះ ។

៣- ដំឡូងជ្វា ៖ សារជាតិ Carotenoids ដែល​មាននៅ​ក្នុង​ដំឡូងជ្វា​ផ្ទុក​នូវ​សារធាតុ​ដែល​អាច​គ្រប់គ្រង​ការ​រីក​លូតលាស់ និង​ការ​រស់​ឡើង​វិញ​នៃ​កោសិការ​ក្នុង​រាង​កាយ​របស់​ពួក​យើង ហើយ​វា​ក៏​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន​យើង​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ ។ សារជាតិ carotenoids មិន​ត្រឹមតែ​មាន​ក្នុង​ដំឡូងជ្វា​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​ក្នុង​ការ៉ុត ល្ពៅ និង​បន្លែ​ពណ៌​បៃតងចាស់ ។

៤- តែ​បៃតង ៖ តែ​បៃតង​សម្បូរ​ទៅ​ដោយសារ​ធាតុ polyphenols ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម មាន​សកម្មភាព​វិជ្ជមាន​ចំពោះ​សុខភាព​ទាំងមូល រួម​ទាំង​ការ​ការពារ​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់​ផង​ដែរ ។ ស្ត្រី​ដែល​ទទួលទាន​តែ​បៃតង​យ៉ាងតិច​មួយ​ពែង​ជា​រៀងរាល់ថ្ងៃ អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​នេះ​ច្រើន​ជាង​អ្នក​ដែល​មិន​ទទួលទាន ។

៥- ផ្សិត ៖ ការ​វិភា​គជា​ច្រើន​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ទទួលទាន​ផ្សិត​យ៉ាង​ហោច​ណាស់​១០​ក្រាម ក្នុង​១​ថ្ងៃ​មានឱកាស​ក្នុង​ការ​កើត​ជំងឺមហារីក​សុដន់ ៦៦% តិច​ជាង​ស្ត្រី​ដែល​មិន​ទទួលទាន​បន្លែ​ដ៏​អស្ចារ្យ​នេះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។ ផ្សិត​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់ ថែម​ទាំង​អាច​ជួយ​យើង​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់​បាន​ទៀត​ផង ៕