ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចទេ? ​បើស្រីស្អាត​នេះជំនួសអ្នកនាងសាន ស្រីឡៃ​ នោះ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោយ​កើត​មាន​រឿងអកុសលរបស់​តារាចម្រៀងដ៏​ស្រស់ស្អាត​ម្នាក់

រាជធានីភ្នំពេញ ៖ ក្រោយ​កើត​មាន​រឿងអកុសលរបស់​តារាចម្រៀងដ៏​ស្រស់ស្អាត​ម្នាក់ គឺអ្នកនាងសាន ស្រីឡៃ ដែលត្រូវ​បាន​ប្តី​បាញ់​សម្លាប់​​នាង​ រួច​ក៏បាញ់សម្លាប់ខ្លួនឯងដែរនេះ បានធ្វើ​ឱ្យ​កក្រើកយ៉ាងខ្លាំង​នៅក្នុងពិភពសិល្បៈ និងនៅ​ទូទាំង​​ក្នុង​និង​ក្រៅប្រទេស​ផងដែរ ។ ដែល​ករណី​នេះ ​បាន​ចាត់ទុក​ថា ជា​​រឿង​ដ៏​សាហាវឃោរបំផុត​ សម្រាប់​មនុស្សដែលហ៊ាន​ធ្វើដោយ​​គ្មាន​​វិចារណ​​ញ្ញាណ។

ការបាត់​បង់​ជីវិត​​អ្នកនាងសាន ស្រីឡៃ ពិតជា​​សោកស្តាយ និងខាតបង់​នូវស្នាដៃចុងក្រោយរបស់នាង​ ខណៈ​ដែល​កំពុង​តែ​ថត​ខ្សែ​ភាពយន្ត​មួយ​ជា​លើ​ក​ដំបូងទៅ​​ឱ្យខាង​​ផលិតកម្មរស្មីហង្ស​មាស ដែល​នាង​ថត​មិនទាន់ចប់នៅឡើយ ។ បញ្ហា​នេះ ​បានធ្វើឱ្យ​​​ប្រឈម​ និងមានលំបាក​​ សម្រាប់​ផលិតហង្សមាស ដែល​​ត្រូវ​រក​តួ​មក​ជំនួសអ្នកនាងសាន ស្រីឡៃ រហូត​ត្រូវគេឃើញ​ នៅក្នុងគណនីហ្វេសប៊ុក​របស់​អ្នក​ដឹក​នាំ​ប្រចាំ​ផលិត​​កម្មរស្មីហង្ស មាស លោកកៅ សីហា ប្រកាស​ថា «ត្រូវការអ្នកណា ដែលមាន​មុខមាត់​​កម្ពស់​ប្រហាក់​ប្រហែល​នឹងសាន ស្រីឡៃ​ ជា​បន្ទាន់» ។

ប៉ុន្តែ​ក្រោយមក អ្វីដែល​​កត់សម្គាល់នោះ គ្រាន់តែបង្ហោះ​​រយៈ​ពេលខ្លីប៉ុណ្ណោះ ​ស្រាប់តែលុបបាត់​ទៅវិញ ដែល​​អាច​​សង្ស័យ​​ថា ប្រហែល​​​អ្នកដឹកនាំ​បាន​រក​ឃើញ​អ្នក​ដែល​មានមុខមាត់ប្រហាក់ប្រហែល​នឹង​សាន ស្រី​ឡៃ ​ហើយ​ ។ ​​ក្រោយ​មក​ទៀត​ ក៏មាន​​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ទៀត​​បា​ន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក ដោយ​Tag ទៅឱ្យ​ ​លោកកៅ ​សីហា ​​ហើយ​​​និយាយថា «​ហង្ស​មាស នឹង​មាន​ការ​​ណាត់ជួបជាមួយ Ny Por New នៅ​ស្អែក​នេះ ជួយ​ស៊ៀ​រ​លើកទឹកចិត្ត​ផង ក៏​ដូច​ជា​បងប្អូន ដែល​ស្រលាញ់​ជាប់​ដក់​ក្នុង​បេះដូង គឺ បងស្រី សាន​ស្រី​ទ្បៃ​» ​។