ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្របួច​ក្មេង​ទំនើង​៩​នាក់ ករណី​ប្រើ​អំពើ​ហិ.ង្សា​ទៅ​លើ​យុវជន​ម្នាក់

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ក្មេង​ទំនើង​ម្នាក់ រួម​ជាមួយ​បក្ខពួក​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​បាន​យក​កាំបិត​កា.ប់​ប្រហារ​ទៅ​លើ​យុវជន​ម្នាក់ បណ្តាល​ឱ្យ​រយះ​ក្បាល និង​ដៃ​ធ្ងន់ធ្ងរ

ខេត្ត​ប៉ៃលិន ៖ ក្មេង​ទំនើង​ម្នាក់ រួម​ជាមួយ​បក្ខពួក​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​បាន​យក​កាំបិត​កាប់​ប្រហារ​ទៅ​លើ​យុវជន​ម្នាក់ បណ្តាល​ឱ្យ​រយះ​ក្បាល និង​ដៃ​ធ្ងន់ធ្ងរ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​ជនសង្ស័យ បន្ទាប់​ពី​រត់គេច​ខ្លួន​១​យប់ ត្រូវ​កម្លាំង​នគរបាល​ចាប់​ក្របួច​បាន​ទាំងអស់​យក​ទៅ​ស្នងការ​នគរបាល​ខេត្ត ។ ហេតុការណ៍​នគរបាល​ចាប់​ឃាត់ខ្លួន​ក្មេង​ទំនើង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​0៦​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ម៉ុង​ចិន​សួន​អាពាហ៍ពិពាហ៍ ក្នុងភូមិ​វត្ត​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្នងការ​ខេត្ត​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​កាប់​ប្រហារ​ទៅ​លើ ជន​រង​គ្រោះ​ឈ្មោះ ឡាប សាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​យក​កាំបិត​កាប់​ទៅ​លើ​យុវជន​ម្នាក់ ឈ្មោះ ហូ​ម ភូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស មានស្រុក​កំណើត​រស់នៅ​ភូមិក​ន្ទឺ​ពីរ ឃុំ​ក​ន្ទឺ​ពីរ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង បណ្ដាល​ឲ្យ​រយះ​ក្បាល​យ៉ាងធ្ងន់ធ្ងរ និង​រយះ​ប្រអប់ដៃ​ផង​ដែរ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ទំនើង​២​ក្រុម បាន​ឈ្លោះ​ទាស់ទែង​គ្នា​ពាក្យ​សម្តី​គ្នា​បន្តិចបន្តួច ហើយ​ក៏​រករឿង​វាយតប់​គ្នា​ចុះឡើង​ៗ ដោយពេល​នោះ​ជន​ដៃដល់ មានកាំបិត​នៅ​នឹង​ដៃ ក៏​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។

តែ​ក្រោយ​ពេល​កាប់​រួច ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​ប៉ៃលិន ។ រីឯ​ជន​ដៃដល់ បាន​រត់គេច​ខ្លួន​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​លក់ខ្លួន​នៅ​កន្លែង​ផ្សេង​បាត់​ស្រមោល ។ ប្រភព​បញ្ជាក់​ទៀត​ថា លុះ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​យុវជន​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​ដឹកនាំ​កម្លាំង ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់ និង​បក្ខពួក​សរុប​ទាំងអស់​៩​នាក់ ដើម្បី​រៀបចំ​សំណុំរឿង​នុ​វត្ត​តាម​នីតិវិធី ៕