ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយកម្ទេចចោល កុំ​អី​មានអ្នកឈឺហើយ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សាច់​មាន់​ចម្រុះ​ខូចគុណភាព​ចំនួន​៨៦០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី

ខេត្តបន្ទាយមានជ័យ ៖ សាច់​មាន់​ចម្រុះ​ខូចគុណភាព​ចំនួន​៨៦០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឆែកឆេរ​ចាប់​បាន​ពី​រទេះ​មួយ​ដែល​កម្មករ​អូស​ចេញពី​ដី​ថៃ​ដល់​ចំណុច​ខាងកើតរ​ង្វ​ល់​មូល​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ សាច់​ខូចគុណភាព​នេះ​រួម​មាន​ឆ្អឹង​,​ក្រ​ញ៉ាំ​ជើង និង​គ្រឿងក្នុង​មាន់​សរុប​៨៦០​គីឡូក្រាម ឈ្មួញ​បាន​ដឹក​បង្កប់​ក្រោម​បន្លែ​តាម​រទេះ​មួយ​អូស​ចេញពី​ដី​ថៃ​។ លុះ​មន្ត្រី​ជំនាញ​ឃើញ​សង្ស័យ​ក៏​ស្ទាក់​ចាប់​ឆែកឆេរ​ស្រាប់តែ​ប្រទះ​ឃើញ​សាច់​មាន់​ចម្រុះ​ខូចគុណភាព​ទាំងនេះ ខណៈ​ឈ្មួញ និង​កម្មករ​អូស​រទេះ​បាន​គេចខ្លួន​បាត់​តែ​ម្តង​។

យ៉ាងណា​ក៏​ដោយ​សាច់​មាន់​ចម្រុះ​ខូចគុណភាព​ទាំងនេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​សហ​ការណ៍​ជាមួយ​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មាត់ច្រក​ទ្វារ​រួម​គ្នា​ដុត​កម្ទេច​ចោល​នៅ​រសៀល​ថ្ងៃ​ទី​១៩ តុលា ២០១៧ ក្រោម​វត្តមាន​លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​។ គួរ​បញ្ជាក់​ថា ករណី​សាច់ និង​ទំនិញ​ខូចគុណភាព​នេះ​កន្លង​មក​មន្ត្រី​ជំនាញ​កាំកុងត្រូល​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​តែងតែ​ឆែកឆេរ​ចាប់​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​ជា​បន្តបន្ទាប់​ផង​ដែរ​៕