ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! គ្រាន់តែ​ដឹង​ការ​ពិត​ភ្លាម បា.ញ់​សង្សារ​កូន​ជា​ច្រើន​គ្រាប់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា

ហ្ស​ក​ហ្សី ៖ តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ជា​ម្តាយ​របស់​ក្មេង​ស្រី​ជំទង់​បាន​ទិញ​កាំភ្លើង​មួយ​ដើម ហើយ​បាញ់​សង្សារ​របស់​កូនស្រី បន្ទាប់​ពី​រូបគេ​បាន​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃពោះ​៤​ខែ​។

ស្ត្រី​អាយុ​៥៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ដោយសារ​តែ​បាញ់​សម្លាប់​ក្មេង​ប្រុស​ជំទង់​ម្នាក់ ដែល​ជា​សង្សារ​របស់​កូនស្រី​ខ្លួន​។

កាលពី​ថ្ងៃ​ទី​៨​ខែតុលា​នេះ ស្ត្រី​ម្នាក់​ឈ្មោះ Paw Law បាន​បាញ់​សម្លាប់​មិត្ត​ប្រុស​របស់​កូនស្រី​ខ្លួន​ដែល​មានឈ្មោះ​ថា Nyatole Eh អាយុ​១៧​ឆ្នាំ នៅ​ក្នុងផ្ទះ​នា​ផ្លូវ Ponce de Leon Avenue​។ មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​នេះ គឺ​ដោយសារ​តែ​ដឹង​ថា កូនស្រី​របស់​ខ្លួន​មាន​ផ្ទៃពោះ​ជាមួយនឹង​យុវជន Nyatole​។ មិន​ត្រឹមតែ​មិន​គោរព​តាម​ប្រពៃណី​ប៉ុណ្ណោះ​ទេ កូនស្រី​របស់​គាត់​បាន​សុំ​គាត់​ទៅ​អា​មេ​រិក រស់នៅ​ជាមួយ​មិត្ត​ប្រុស​ទៀត​។

ដោយ​ឃើញ​កូនស្រី​ឈ្លក់​វង្វេង​បែប​នេះ​ហើយ ស្ត្រី​ជា​ម្តាយ​បាន​ទៅ​ទិញ​កាំភ្លើង​មួយ​ដើម យក​មក​បាញ់​យុវជន Nyatole ជា​ច្រើន​គ្រាប់​។ ក្រោយ​ពី​បាញ់​ស្លាប់​ហើយ គាត់​ប្រុង​នឹង​បាញ់​សម្លាប់​ខ្លួន​ដែរ តែ​ត្រូវ​កូនស្រី​ឃាត់​ទាន់​ពេលវេលា​។

នា​ពេល​នេះ ស្ត្រីជន​ដៃដល់​កំពុង​តែ​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ DeKalb County​។ ចំណែកឯ​កូនស្រី​នៅ​តែ​កាន់ជើង​មិត្ត​ប្រុស​ថា ជា​ជន​គ្មាន​កំហុស ៕