ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពី​ព្រឹក​ដល់​យប់ ពី​យប់​ដល់​អធ្រាត្រ រហូត​ភ្នែក​លែង​ឃើញ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា យុវតី​អាយុ​២១​ឆ្នាំ​ម្នាក់ នៅ​ក្នុង​ខេត្ត Guangdong ប្រទេស​ចិន បាន​ងងឹតភ្នែក​ម្ខាង ដោយសារ​តែ​នាង​លេង​ហ្គេ​ម​ទូរស័ព្ទ​ច្រើន​ពេក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

នាង​ចំណាយពេល​ពេញ​មួយ​ថ្ងៃ ដើម្បី​លេង​ហ្គេ​ម King of Glory នៅ​លើ​ទូរស័ព្ទ​។ ក្រោយ​ពី​នាង​លេង​បាន​មួយ​រយៈ នាង​ចាប់ផ្តើម​ចាប់អារម្មណ៍​ថា ភ្នែក​របស់​នាង​ម្ខាង​មិន​អាច​មើលឃើញ​។ នាង​ក៏​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ ហើយ​ក៏​រក​ឃើញ​ថា នាង​មានការ​កកស្ទះ​នៅ​សរសៃ​អាក់ទែ​បាត​ភ្នែក នៅ​ភ្នែក​ខាងស្តាំ​។

សភាព​របស់​ភ្នែក​នាង មាន​ភាព​ពិបាក​ក្នុង​ការ​ដឹង​ឲ្យ​ឈឺ​អ្វី​ឲ្យ​ពិតប្រាកដ ព្រោះ​វា​ជា​ជំងឺ​របស់​មនុស្ស​ចាស់​។ វា​ភាគច្រើន​កើតឡើង​លើ​ស្ត្រី​វ័យ​ចំណាស់ តែ​ក្នុង​ករណី​នេះ​គឺ​មក​ពី​នាង​សំលឹង​មើល​អេ​ក្រង់​ទូរស័ព្ទ​យូរ​ពេក​។

នៅ​ពេល​អ្នក​យក​ព័ត៌មាន​សួរនាំ​នាង នាង​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​តែងតែ​ក្រោក​ពី​ព្រលឹម​នៅ​ម៉ោង​៦​ព្រឹក ហើយ​ទទួលទាន​អាហារ​ពេល​ព្រឹក មុន​ពេល​លេង​ហ្គេ​ម​។ ខ្ញុំ​លេង​រហូត​ដល់​ម៉ោង​៤​ល្ងាច​ជា​រៀងរាល់ថ្ងៃ​ដែល​ខ្ញុំ​អត់​ធ្វើការ​។ ដល់​ពេល​ល្ងាច ខ្ញុំ​នឹង​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ​ដេក​មួយ​ភ្លែត​។ នៅ​ពេល​ក្រោក​ឡើង​វិញ ខ្ញុំ​បន្ត​លេង​វារ​ហូត​ដល់​ម៉ោង​១​ឆ្លង​អធ្រាត្រ​»​។

នាង​បន្ត​ថា នាង​ពិតជា​មាន​ក្តី​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​នាង​មិន​ព្រម​ស្តាប់​តាម​ម្តាយ​ឪពុក​នាង​ពេល​កន្លង​មកនេះ​៕