ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាង​ជើង​​គំរាម​វាយប្រហារ​នឹក​ស្មាន​មិន​ដល់

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ គណៈកម្មាធិការ​គ្រា​បន្ទាន់​កូរ៉េ​ខាងជើង​ថា

ប្រទេស​កូរ៉េ​ខាងជើង ៖ គណៈកម្មាធិការ​គ្រា​បន្ទាន់​កូរ៉េ​ខាងជើង​ប្រឆាំង​បណ្តា​សមយុទ្ធ​សង្គ្រាម​នុយក្លេអ៊ែរ​ជាទី​ភ្នាក់ងារ​ឃោសនា​មួយ​កាលពី​ថ្ងៃ​ទី​១៩ តុលា បាន​គំរាម​ថា ក្រុង​ព្យុ​ង​យ៉ាង​អាច​ធ្វើការ​វាយប្រហារ​នឹក​ស្មាន​ពុំ​ដល់​មួយ​ប្រឆាំង​សហរដ្ឋ​អា​េ​ម​រិ​ក​ក្នុង​ឱកាស​ណាមួយ ខណៈ​ភាព​តានតឹង​កំពុង​ឡើង​ខ្ពស់​បំផុត​នៅ​ឧបទ្វីប​កូរ៉េ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ។

ការ​គំរាម​នេះ​របស់​កូរ៉េ​ខាងជើង កើត​មាន​ខណៈ​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង និង​អា​េ​ម​រិ​ក​កំពុង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​ធំ​មួយ​ក្នុង​ដែនទឹក​ឧបទ្វីប​កូរ៉េ​ជាមួយ​ការ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ USS  RONALD  REAGAN ។

គណៈកម្មាធិការ​កូរ៉េ​ខាងជើង​នេះ​បាន​ថ្កោលទោស​ការ​សម្រេច​របស់​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ប្រមូល​បណ្តា​មធ្យោបាយ​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​នៅ​ជិត​ឧបទ្វីប​កូរ៉េ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA គណៈកម្មាធិការ​នោះ​និយាយ​ថា សហរដ្ឋ​អា​េ​ម​រិ​ក​ពុំ​ត្រូវ​ភ្លេច​ទេ​ថា ខ្លួន​នឹង​អាច​ប្រឈម​មុខ​ចំពោះ​ការ​វាយប្រហារ​នឹក​ស្មាន​ពុំ​ដល់​មួយ​ក្នុង​ឱកាស​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ដែរ ៕