ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពី Ronaldo ឥលូវ​ដល់​វេន​សមាជិក​រួម​ក្លឹ​បម្នាក់​ទៀត​ហើយ ដែល​មាន​បញ្ហា​រឿង​ពន្ធ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN FC បាន​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​របស់​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់​ខ្សែការពារ​ស្លាប​ខាងឆ្វេង Marcelo របស់​ក្លឹ​ប​អធិរាជ​ស Real Madrid

តាម​ប្រភព​ព័ត៌មាន ESPN FC បាន​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​របស់​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់​ខ្សែការពារ​ស្លាប​ខាងឆ្វេង Marcelo របស់​ក្លឹ​ប​អធិរាជ​ស Real Madrid ពី​បទ​បន្លំ​ពន្ធ​ចំនួន​ជិត​កន្លះ​លាន​អឺ​រ៉ូ ។

ព្រះរាជអាជ្ញា​មាន​ប្រសាសន៍​ថា កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល​រូប​នេះ បាន​លួច​បន្លំ​គេច​មិន​បង់ពន្ធ​ក្នុង​ទំហំ​ទឹកប្រាក់ ៥៧៩,៣៤៨​ដុល្លារ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៣ ។

ខាង​ក្រុមព្រះ​រាជអាជ្ញា​របស់​ក្រុង​ម៉ា​ឌ្រី​ដ បាន​បន្ត​ទៀត​ថា ការ​ចោទប្រកាន់​ទៅ​លើ​កីឡាករ Marcelo គឺជា​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ប្រើប្រាស់​រូបភាព​ជា​ក្រុមហ៊ុន​បរទេស ដើម្បី​បន្លំ​មិន​បង់ពន្ធ​ប្រាក់​ចំណូល និង​ដើម្បី​ស្វែងរក​វិធី​ទទួល​បាន​ប្រាក់​ចំណេញ​ខុសច្បាប់ ។ ខាង Marcelo មិន​ទាន់​ស្រាយ​បំភ្លឺ​នៅឡើយ​ទេ ។

Marcelo ដែល​បាន​មក​លេង​នៅ​ក្លឹ​ប​អធិរាជ​ស តាំងពី​ឆ្នាំ​២០០៧ ក្លាយ​ខ្លួន​ជា​កីឡាករ​ជាប់ចោទ​ពី​បទ​បន្លំ​ពន្ធ​ចុង​ក្រោយ​គេ មក​ដល់​ពេល​នេះ បន្ទាប់​ពី​មានការ​ចោទប្រកាន់​ទៅ​លើ Ronaldo កាលពី​ពាក់កណ្តាល​ឆ្នាំ​នេះ ៕