ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប Newcastle ប្រកាស​លក់​ភ្លាម មាន​អ្នក​ចង់​ទិញ​ភ្លាម

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ព័ត៌មាន​ចុះ​កាលពី​ម្សិលមិញ​ថា មហាសេដ្ឋី Mike Ashley ចង់​លក់​ក្លឹ​ប​បាល់ទាត់ Newcastle United

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ព័ត៌មាន​ចុះ​កាលពី​ម្សិលមិញ​ថា មហាសេដ្ឋី Mike Ashley ចង់​លក់​ក្លឹ​ប​បាល់ទាត់ Newcastle United ភ្លាម មាន​ម្ចាស់​កីឡាកាស​លោក Vince McMahon ចង់​ទិញ​ភ្លាម ។

ព័ត៌មាន​នេះ​មិន​ទាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ព្រោះថា​វា​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​រកមុខ​ម្ចាស់​ក្លឹ​ប​ថ្មី​តែ​ប៉ុណ្ណោះ ។ មហាជន​នៅ​លើ Twitter មាន​ជំនឿ​ថា​ម្ចាស់​កីឡាកាស Vince McMahon អាច​នឹង​មក​ទិញ​ក្លឹ​ប​នេះ ដោយ​ពឹងផ្អែក​លើ​ហេតុផល​ថា លោក​គឹ​ជា​អ្នកគាំទ្រ​ក្លឹ​ប​នេះ​ជា​យូរណាស់​មក​ហើយ ។ ដោយសារ​តែ​ចិត្ត​ចង់​ដឹង​ពី​ម្ចាស់​ក្លឹ​ប​បន្ទាប់ ទើប​ធ្វើ​ឲ្យ​ការ​លើក​ហេតុផល​មក​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម ។

ទោះបីជា​គេ​គិត​ថា​ម្ចាស់​កីឡាកាស​រូប​នេះ​អាច​នឹង​មក​ធ្វើ​ជា​ម្ចាស់​ក្លឹ​ប​ថ្មី​ក៏​ដោយ ក៏​គេ​ដឹង​ថា​មាន​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​នឹង​ការ​ទិញ​យក​ក្លឹ​ប​នេះ ដែល​ក្នុង​នោះ​មាន​សេដ្ឋីនី​អង់គ្លេស Amanda Staveley ផង​ដែរ ៕