ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​មា​រត់​គេច​ទាំង​ព្រលឹង​ចុង​សក់… ពេល​​រោងចក្រ​ផ្ទុះ​ឆាប​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​

6 ឆ្នាំ មុន

អាជ្ញាធរ​គូសបញ្ជាក់​ថា

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​គូសបញ្ជាក់​ថា ការ​ផ្ទុះ​ក្នុង​រោងចក្រ​កាំជ្រួច​ភ្លើង​មួយ​នា​ភាគ​កណ្តាល​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​១៨ តុលា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២០​នាក់ ហើយ​មនុស្ស​១០​នាក់​ទៀត​រង​របួស ក្នុង​នោះ​មួយ​ចំនួន​របួសធ្ងន់ ។

និយោជិត​រោងចក្រ​ជា​ច្រើន​សិប​នាក់​អាច​រត់គេច​ចេញ​រួចខ្លួន រួច​ពួក​អ្នក​ពន្លត់ភ្លើង​ប្រើ​ពេល​២​ម៉ោង ទើប​អាច​ពន្លត់ភ្លើង​បាន ។ ការ​ផ្ទុះ​ឆេះ​កើត​មាន​ក្នុង​រោងចក្រ​នេះ​ស្ថិត​នៅ​ស្រុក BALAGHAT រដ្ឋ​ម៉ា​ឌី​យ៉ា​ប្រា​ដែ​សភាគ​កណ្តាល​ឥណ្ឌា ។ ប្រមុខ​រដ្ឋបាល​មូលដ្ឋាន​លោក BHARAT YDAV ស្ថិត​នៅ​កន្លែង​ភ្លើង​ឆេះ​និយាយ​ថា មូលហេតុ​នៃ​ការ​ផ្ទុះ​នៅ​ពុំ​ទាន់​ច្បាស់ ហើយ​យើង​បើក​ការ​ស៊ើបអង្កេត​មួយ ។

គ្រោះថ្នាក់​ការងារ​កើត​មាន​ញឹកញាប់​នៅ​ឥណ្ឌា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់ ។ មនុស្ស​១៣​នាក់​ស្លាប់​កាលពី​ខែមេសា ដោយសារ​ភ្លើង​ឆេះ​ខាងក្នុង​ឃ្លាំង​មួយ​នៅ​រដ្ឋ​ម៉ា​ឌី​យ៉ា​ប្រា​ដែ​ស​នោះ ៕