ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ទៀត​ហើយ… ស្លា.ប់ និង​របួស​ច្រើននាក់

6 ឆ្នាំ មុន

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខប៉ូលិស​​គូសបញ្ជាក់​ថា

សហរដ្ឋ​អា​មេ​រិ​ក ៖ បុរស​អាយុ​៣៧​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃ​ទី​១៨ តុលា កំពុង​ត្រូវ​ប៉ូលិស​តាម​រក​យ៉ាង​សកម្ម​នា​ភាគ​ខាងកើត​សហរដ្ឋអាមេរិក ក្រោយ​ការ​បាញ់ប្រហារ​២​បន្តបន្ទាប់​គ្នា ដោយ​ការ​បាញ់ប្រហារ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​របួសធ្ងន់​២​នាក់​នៅ​ឯ​ទីតាំង​សហគ្រាស​មួយ​ក្នុង​រដ្ឋ​ម៉ា​រី​ឡែ​ន ។

បុរស​ប្រដាប់​អាវុធ ហើយ​មាន​គ្រោះថ្នាក់​នេះ​ត្រូវ​បាន​អាជ្ញាធរ​ប្រាប់​ថា មានឈ្មោះ RADEE LABEEB PRINCE រួច​នា​ថ្ងៃ​ទី​១៨ តុលា ត្រូវ​ប៉ូលិស​តាម​រក​យ៉ាង​សកម្ម​ក្រោយ​ពី​រូបគេ​បាញ់ប្រហារ​នៅ​ឯ​ទីតាំង​សួន​ឧស្សាហកម្ម​មួយ​ស្ថិត​នៅ EDGEWOOD ភាគ​ឦសាន​រដ្ឋ​ម៉ា​រី​ឡែ​ន ។ មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់ រួច​២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ដោយ​គ្រាប់កាំភ្លើង ។ ជនសង្ស័យ​បន្ទាប់​មក​បាន​រត់គេច​ខ្លួន​តាម​រថយន្ត CHEVROLET ACADIA ពណ៌​ខ្មៅ មួយ​គ្រឿង ពាក់​ស្លាក​លេខ​រដ្ឋ​ដឺ​ឡា​វ៉ា​ជិតខាង ហើយ​ក្នុង​រដ្ឋ​នោះ​មានការ​បាញ់​ជា​លើក​ទី​២ ។ អាជ្ញាធរ​ពុំ​បាន​បញ្ជាក់​ថា តើ​មាន​ជន​រង​គ្រោះ​ដែរ ឬ​យ៉ាងណា​ឡើយ ក្នុង​ការ​បាញ់ប្រហារលើក​ទី​២​នេះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខប៉ូលិស​រដ្ឋ​ម៉ា​រី​ឡែ​ន​គូសបញ្ជាក់​ថា ពេល​ប៉ូលិស​លើក​ទៅ​ដល់​៤​នាទី​ក្រោយ​សេចក្តីរាយការណ៍​ពី​ការ​បាញ់ប្រហារ ប៉ូលិស​ប្រទះ​ឃើញ​មនុស្ស​៥​នាក់​ត្រូវ​គ្រាប់កាំភ្លើង ហើយ​៣​នាក់​ស្លាប់ ។ អំពី​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​ប្រមុខ​ប៉ូលិស​រូប​នេះ​និយាយ​ថា ជា​ការ​ប្រញាប់ប្រញាល់​ពេក ។ វា​ហាក់ដូច​នោះ​ជា​ការ​វាយប្រហារ​មួយ​តម្រង់​ប្រឆាំង​សហគ្រាស​នេះ ដែល​ជន​សង្ស័យ​ធ្វើការ ។ ជន​នោះ​ជា​អ្នក​កាន់​លុយកាក់ ហើយ​គេ​ប្រើ​អាវុធ​តែ​មួយ​ដើម ៕