ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​ប្រាប់​ឱ្យ​ឈប់​ទាក់ទង… ​បើករថយន្ត​ទម្លាក់​​ទឹក

6 ឆ្នាំ មុន

Metro​ ផ្សាយ​ថា ​តារា​បង្ហាញ​ម៉ូ​ដ​អាយុ​២៤​ឆ្នាំ​ ខឹង​ខ្លាំង​ក្រោយ​ពី​ត្រូវ​លោក

«Metro»​ផ្សាយ​ថា ​នាង​ Christina Kuchma ​តារា​បង្ហាញ​ម៉ូ​ដ​អាយុ​២៤​ឆ្នាំ​ ខឹង​ខ្លាំង​ក្រោយ​ពី​ត្រូវ​លោក​ Guy Gentile​ អ្នកជំនួញ​អាយុ​៤១​ឆ្នាំ​ដែល​ស្រលាញ់​គ្នា​អស់​រយៈពេល​ជាង​១​ឆ្នាំ ប្រាប់​ឲ្យ​ឈប់​ទាក់ទង​គ្នា ។ កំហឹង​នោះ​កើតឡើង​ ខណៈ​ពេល​កំពុង​សម្រាក​លំហែកាយ​ក្នុង​ប្រទេស​បា​ហា​មា ។

ពេល​ខឹង​នោះ​នាង ​Christina ​ស្រែក​ដាក់​លោក ​Guy ​ថា ​«​មនុស្ស​កុហក! ក្រែង​ថា ​នឹង​ជួយ​ខ្ញុំ​ក្នុង​ការ​ធ្វើ​ជំនួញ​មែន​ទេ ប៉ុន្តែ​ពេល​នេះ​ប្រាប់​ខ្ញុំ​ខុស​ប្រធានបទ ខ្ញុំ​ចង់​ព្រមាន​ឱ្យ​លោក​បានដឹង​ជា​មុន​សិន​នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្ញុំ​» ។

ក្រោយមក​នៅ​ពេល​លោក​ Guy​ ធ្វើ​ដំណើរ​ដល់​ផ្ទះ​របស់​នាង ​Christina ​ក៏​ភ្ញាក់ផ្អើល​ខ្លាំង​ដោយ​ឃើញ​រថយន្ត​ Mercedes S400 ​តម្លៃ​ជាង​១០០.០០០​ដុល្លារ​របស់​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​អាង​ទឹក​ខាង​ក្រោយ​​ផ្ទះ ។ លោក​ប្រញាប់​ហៅ​ប៉ូលិស​ទៅ​ជួយ ដោយ​ចំណាយពេល​ដល់​ទៅ​៤​ម៉ោង ទើប​យក​រថយន្ត​ចេញពី​ក្នុង​ទឹកបាន ។

លោក​ Guy​ រៀបរាប់​ទាំង​ក្តុកក្តួល​ថា ​«​ខ្ញុំ​ស្ទើរតែ​លស់​ព្រលឹង ពេល​ដំបូង​ខ្ញុំ​គិត​ថា​ Christina​ នៅ​ក្នុង​រថយន្ត ខ្ញុំ​មិន​បារម្ភ​ពី​រថយន្ត​ទេ ប៉ុន្តែ​នៅ​ពេល​មិនឃើញ​នាង​ស្ថិត​ក្នុង​រថយន្ត ទើប​យល់​ថា​ ជា​រឿង​មួយ​ដែល​នាង​មាន​បំណង​ចង់​បញ្ឈឺ ក្រោយ​ពី​ខ្ញុំ​បញ្ចប់​សម្ព័ន្ធភាព​ជាមួយ​នាង ។ ខ្ញុំ​បោះបង់​នាង ហើយ​នាង​ក៏​បោះបង់​រថយន្ត​របស់ខ្ញុំ​» ។

លោក​ Guy​ បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ពួក​គេ​បាន​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា ដោយ​នាង ​Christina ​ប្រាប់​ថា ខ្លួន​មាន​គោល​គំនិត​ចង់​ធ្វើ​ជំនួញ​ផ្នែក​ទីផ្សារ និង​ស្នើ​ទឹកប្រាក់​ពី​លោក​ចំនួន​៥០.០០០​ដុល្លារ​។ ក្រោយមក​លោក​បាន​និយាយ​ប្រាប់​ថា​ «​នាង​មាន​ដឹង​ទេ ​អ្នក​កំពុង​សេពគប់​ជាមួយ​បុរស​ខុស​ហើយ ប្រសិនបើ​អ្នក​ចង់បាន​បុរស​ដែល​ផ្តល់​ប្រាក់​ធ្វើ​អ្វីមួយ​នោះ អ្នក​ជ្រើស​យក​មនុស្ស​ខុស​ហើយ​» ។

ក្រោយ​ពី​បាន​កាត់​ផ្តាច់​ពី​សម្ព័ន្ធភាព Christina​ ក៏​បង្ហាញ​អាការ​ឆេវឆាវ​ដល់​ថ្នាក់​ជះ​ទឹកតែ​ក្តៅ​ដាក់​មុខ​លោក ​Guy ក្រោយមក​យក​កូនសោ​រថយន្ត​របស់​លោក​ទៅ ។

លោក ​Guy​ បញ្ជាក់​ថា​ «​អ្វី​ដែល​នាង​បង្ហាញ​ឥរិយាបថ​នៅ​ឯ​ហាង ជា​ឥរិយាបថ​អាក្រក់​មួយ ជា​ការ​មិន​ផ្តល់​កិត្តិយស ព្រោះ​នៅ​ទីនោះ​មាន​មនុស្ស​ច្រើន ហើយ​មាន​មិត្តភក្តិ​ជា​ច្រើន​នាក់​ចូលរួម​ផង​ដែរ​»៕