នីតា វរវង្ស បកស្រាយរឿងឡើងសណ្ឋាគារ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានរិះគន់ទាំងមជ្ឈដ្ឋាននានា និងក្នុងសង្គមគ្រួសារស្តីពីរឿងតារាសម្តែងវ័យក្មេងនីតា វរវង្ស បានឲ្យដឹងថា
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានរិះគន់ទាំងមជ្ឈដ្ឋាននានា និងក្នុងសង្គមគ្រួសារស្តីពីរឿងតារាសម្តែងវ័យក្មេងនីតា វរវង្ស បានឲ្យដឹងថា
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានរិះគន់ទាំងមជ្ឈដ្ឋាននានា និងក្នុងសង្គមគ្រួសារស្តីពីរឿងតារាសម្តែងវ័យក្មេងនីតា វរវង្ស ឡើងសណ្ឋាគារមក ធ្វើឲ្យតារាស្រីទើបតែឡើងកូដរូបនេះ ខ្វល់ចិត្តរហូតបង្ខំចិត្តលាងជម្រះម្តងហើយម្តងទៀត ។
ក្នុងជំនួបកាលពីពេល ថ្មីៗកន្លងមក កញ្ញានីតា វរវង្ស បានឲ្យដឹងថានៅពេលមានព័ត៌មានរិះគន់ដំបូង មិត្តភក្តិ និងបងប្អូនមួយចំនួនបានស៊ែរឲ្យនាងមើល ។ ពេលទស្សនាហើយមានអារម្មណ៍ថាមិនសប្បាយចិត្ត និងភ័យ ប៉ុន្តែនោះជាអ្វីដែលគេដាក់លើចំណងជើងទាក់ទាញ ហើយចំណងជើងនោះបើមិនបានចូលអានពេញលេញទេ គឺនាងត្រូវស្អុយឈ្មោះ និងរងការវាយប្រហារ ។ ព័ត៌មាននោះតាមពិតនាងក្នុងឈុតសម្តែងរឿងទេ មិនមែនដូចការលើកឡើង ។ ក្នុងឈុតនោះនាងសម្តែងក្នុងរឿង «ទូកបាត់ច្រវា»ដែលបញ្ចាំងនៅទូរទស្សន៍ភីអិនអិន ។
កញ្ញានីតា វរវង្ស និយាយថា«បងប្អូន មាមីងខ្ញុំគាត់ក៏បន្ទោសដែរ តែរឿងកើតឡើងសុខចិត្តទ្រាំឲ្យគាត់ថាឲ្យសិនព្រោះយើងមិនមែនជាការគិតធ្វើដោយចិត្តយើងឡើយ ។ ព័ត៌មាននោះមានទាំងមិនចំណេញ និងចំណេញ បើមិនចូលអាន គេពិតជាថានាងខ្ញុំចូលអូតែលជាមួយប្រុស ។ ក្នុងអំឡុងពេលនោះក្នុងសណ្ឋាគារគឺមានមនុស្សច្រើន មានម្តាយនាងខ្ញុំ មានក្រុមការងារពេញហ្នឹងតែម្តង »។
ការសម្តែងក្នុងរឿង«ទូកបាត់ច្រវា» កញ្ញានីតា វរវង្ស ដើរតួជាគ្រូពេទ្យ និងជាជំនួយការលោកដុកទ័រ ដោយនាងមានចរិតកាចឆ្នាសចង់បានតួប្រុស ហើយចុងក្រោយកែខ្លួនជាមនុស្សល្អវិញ ។
ស្រីស្អាតនីតា វរវង្ស បានឱកាសសម្តែងក្នុងរឿងភាគ២រឿងរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងភីអិនអិន ។ លើសពីនេះនាងកំពុងមានប្រជាប្រិយភាព ដោយត្រូវផលិតករនានាចាប់អារម្មណ៍ទាក់ទងឱ្យសម្តែងជាបន្ទាប់ ។
តារាវ័យក្មេងនីតា វរវង្ស ថតកុនតាំងពីអាយុ១២ឆ្នាំ តែបានផ្អាកមួយរយៈ ទើបតែប្រឡូកពេញលេញវិញរយៈពេល៥ឆ្នាំចុងក្រោយនេះ ។ នាងបានទទួលការងារសិល្បៈច្រើនជាងឆ្នាំមុន ហើយនាពេល ឆាប់ៗខាងមុខនឹងបញ្ចេញស្នាដៃថ្មីៗមួយចំនួន ។
នីតា វរវង្ស ឲ្យដឹងថា នាងមិនទទួលការថតរឿងបែបស្នេហាស្រើបស្រាលជាច្រើនរឿងមកហើយ ព្រោះខ្លាចមានការរិះគន់ច្រើនជាងគាំទ្រ តែនាពេលខាងមុខនឹងពិចារណាក្នុងការថតរឿងបែបនេះ បើសិនជាបានតម្លៃខ្លួនខ្ពស់ ៕
ចែករំលែកព័តមាននេះ