ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅជាមួយ​ប្រពន្ធ​អាយុ​ក្រោម18​ឆ្នាំ​ក៏​ជា​ការ​ចាប់រំលោ.ភដែរ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា តុលាការ​ឥណ្ឌា​សម្រេច​ថា​ការ​រួម​ភេទ​ជាមួយ​ប្រពន្ធ​អាយុ​ក្រោម​១៨​ឆ្នាំ​ចាត់ទុកជា​ការ​ចាប់រំលោភ ។

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​អបអរសាទរ និង​ចាត់​ទុក​ថា​ការ​សម្រេច​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​ដើម្បី​បញ្ឈប់​ការ​រៀប​ការ​ជាមួយ​ក្មេង​ស្រី​ក្នុង​ប្រទេស​ឥណ្ឌា ។

ច្បាប់​របស់​ឥណ្ឌា​កំណត់​ថា ស្ត្រី​ត្រូវ​មាន​អាយុ​យ៉ាងតិច​១៨​ឆ្នាំ​ទើប​អាច​រៀប​ការ និង​រួមរ័ក​បាន ប្រសិនបើ​ភាគី​ខាង​ស្រី​យល់ព្រម ប៉ុន្តែ​មានការ​លើកលែង​ឱ្យ​បុរស​រួមរ័ក​ជាមួយ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​បាន ទោះបីជា​ត្រូវ​បង្ខំ​ក៏​ដោយ​ក្នុង​ករណី​ជា​ប្រពន្ធ ។

តុលាការ​កំពូល​ឥណ្ឌា​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១១ តុលា ២០១៧ កំណត់​ចំពោះ​ការ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​ក្រោម​១៨​ឆ្នាំ គឺជា​ការ​រំលោភ ។ ចៅក្រម​បញ្ជាក់​ថា​ទោះបីជា​ក្មេង​ស្រី​រៀប​ការ ឬ​អត់​ក្តី អាស្រ័យ​លើ​សិទ្ធិ​របស់​នាង​ត្រូវ​បាន​ទទួលស្គាល់ ។

ការ​រៀប​ការ​ជាមួយ​ក្មេង​ស្រី​ជា​រឿង​មួយ​កើតឡើង​ញឹកញាប់​នៅ​ឥណ្ឌា ពិសេស​នៅ​ទី​ជនបទ ។ រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​ថា អត្រា​រៀប​ការ​ជាមួយ​ក្មេង​ស្រី​នៅ​ជនបទ​មាន​ច្រើន​ជាង​នៅ​ទីប្រជុំជន​ដល់​ទៅ​៣​ដង​ឯណោះ ។

កាលពី​ថ្ងៃ​ទី​១២ តុលា ២០១៧ អង្គការ​សង្គម​ស៊ី​វិល​បាន​សម្តែង​ក្តី​ត្រេកអ​រលើ​ការ​សម្រេច​នេះ ព្រោះ​វា​នឹង​ជួយ​កាត់​បន្ថយ​អាពាហ៍ពិពាហ៍​ជាមួយ​ក្មេង​ស្រី ។ តាម​ការ​ជំរឿន​ប្រជាជន​របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១១​ឃើញ​ថា អត្រា​រៀប​ការ​ជាមួយ​ក្មេង​ស្រី​ខ្ពស់​ដល់​ទៅ​៤៧%​ឯណោះ ។

ក្រុម​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​នឹង​ជួយ​បញ្ឈប់​ការ​រៀប​ការ​នៅ​មុន​អាយុ រួម​ទាំង​អំពាវនាវ​ឱ្យ​មាន​លក្ខណៈ​បើក​ទូលាយ​ដល់​ការ​សិក្សា​ទៅ​លើ​កុមារ ខណៈ​ពេល​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រមែង​បញ្ជាក់​ថា មិន​ចង់ឱ្យ​កូនស្រី​ទៅ​រៀន​ទេ ហើយ​គួរតែ​រៀប​ការ​ដើម្បី​ការពារ​ពី​ការ​ចាប់រំលោភ ៕