ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ស្នេហា​ស្ម័គ្រស្មោះ ទោះ​អូន​កើត​មហារីកដំណាក់កាល​ចុង​ក្រោយ ក៏​បង​ព្រម​រៀប​ការ​ជាមួយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ជំងឺមហារីក​សុដន់​ជា​ជំងឺ​កាច​សាហា.វ និង​គ្មាន​ថ្នាំ​វ៉ាក់សាំង​ក៏​ពិតមែន តែ​ក្តី​ស្រលាញ់​ស្មោះ​ពេញ​បេះដូង បាន​

នាំ​មក​ជូន​ដោយ Forte Insurance

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ជំងឺមហារីក​សុដន់​ជា​ជំងឺ​កាច​សាហាវ និង​គ្មាន​ថ្នាំ​វ៉ាក់សាំង​ក៏​ពិតមែន តែ​ក្តី​ស្រលាញ់​ស្មោះ​ពេញ​បេះដូង បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​បង្ហាញ​ក្តី​ស្រលាញ់​របស់​ខ្លួន ដោយ​បាន​រៀប​ការ និង​មើលថែ​ស្ត្រី​ដែល​ខ្លួន​ស្រលាញ់​ប្រយុទ្ធ​តតាំង​នឹង​ជំងឺ​មួយ​នេះ បើ​ទោះបីជា​ជំងឺ​នេះ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ គឺ​លែង​មាន​សង្ឃឹម រង់​ចាំតែ​សេចក្តីស្លាប់​ក៏​ដោយ​។

លោក ម​.​ស​.​ក អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ បាន​រៀបរាប់​ប្រាប់​ថា បើ​ទោះបីជា​លោក​បានដឹង​ថា គូ​ដណ្តឹង​របស់​ខ្លួន គឺ​អ្នក​នាង ស​.​រ បច្ចុប្បន្ន​វ័យ​៣១​ឆ្នាំ កើត​ជំងឺមហារីក​សុដន់ ក៏​លោក​មិន​បដិសេធ​មង្គលការ​ជាមួយ​នាង​ដែរ ។ អ្វី​ដែល​កាន់តែ​អនិច្ចា​នោះ គឺ​ការ​ព្យាបាល​ជំងឺ​នេះ ត្រូវ​បាន​ចំណាយ​ច្រើន​រាប់​ម៉ឺន​ដុល្លារ ដូច្នេះ​ហើយ​ស្ត្រី​មួយ​ចំនួន​ដែល​មាន​ជីវភាព​ក្រខ្សត់​នោះ ពិតជា​ពិបាក​ឥត​គណនា ទាំង​ផ្លូវ​កាយ និង​សេដ្ឋកិច្ច​។

បុរស​រូប​នេះ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា រូប​លោក និង​ភរិយា​បាន​ស្រឡាញ់​គ្នា និង​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​កាលពី​ឆ្នាំ​២០០៨ ហើយ​គ្រោង​រៀប​ការ​នៅ​ក្នុង​ឆ្នាំ​២០០៩ ។ នៅ​ក្នុង​ឆ្នាំ​២០០៨ ដដែល គូ​ដណ្តឹង​របស់​លោក​បាន​ប្រាប់​ថា ខ្លួន​មាន​កើត​មាន​ជំងឺមហារីក​សុដន់ បន្ទាប់​ពី​មាន​សញ្ញា​មាន​ដុំ​សាច់​ចម្លែក​ក្នុង​សុដន់ ហើយ​ឈឺចាប់ និង​មានការ​ពិនិត្យ​ជា​ច្រើន​លើក​ច្រើន​សារ ទាំង​នៅ​ខេត្តសៀមរាប និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតរួច​មក​។

បុរស​រូប​នេះ​បាន​បន្ត​ទៀត​ថា នៅ​ពេល​ឮដំណឹង​នេះ លោក​មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង តែ​ដោយ​ក្តី​ស្រឡាញ់ និង​អាណិត​ដល់​គូរ​ដ​ណ្តី​ង​មិន​ចង់ឱ្យ​នាង​ពិបាកចិត្ត លោក​បាន​ធ្វើការ​លើ​ទឹកចិត្ត និង​មិន​ព្រម​លុប​ចោល​ពិធី​មង្គលការ​នោះ​ទេ លោក​នៅ​តែ​បន្ត​រិះរក​គ្រប់​វិធី​ដើម្បី​ព្យាបាល​រូប​នាង និង​បាន​នាំ​នាង​ទៅ​ធ្វើការ​ព្យាបាល និង​វះកាត់​យក​ដុំ​សាច់​មហារីក​ចេញ​។

លោក ម​.​ស​.​ក បាន​បន្ត​ទៀត​ថា​៖ «​ក្នុង​រយៈពេល​កំពុង​ព្យាបាល ភរិយា​មាន​សភាព​ខ្សោយ​ណាស់ សូ​ម្បី​តែ​បរិភោគ​អ្វី​ក៏​មិន​បាន រូបរាង​កាយ​ក៏​ចាប់ផ្តើម​ប្រែប្រួល​ផង​ដែរ ។ ទោះបីជា​យ៉ាងណា ខ្ញុំ​មិន​ព្រម​បោះបង់​ចោល​រូប​នាង និង​បោះបង់​ការ​ការ​ព្យាបាល​ចោល​នោះ​ទេ ទោះបីជា​មានការ​លំបាក​យ៉ាងណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​បន្ត​ព្យាបាល​ភរិយា​រហូត​ដល់​៥​ឆ្នាំ​»​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាកា​រៈ​ភរិយា​របស់​លោក​បាន​ធូរ​សះស្បើយ​ពី​ជំងឺ​នេះ ដោយ​គ្រូពេទ្យ​បាន​ប្រាប់​ថា ជំងឺ​នេះ​ពិតជា​ទទួល​បាន​ជោគជ័យ និង​ជា​សះស្បើយ​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​ត្រូវ​តែ​មក​ធ្វើការ​តាមដាន​សុខភាព​តាម​ការ​ណាត់​ជួយ​ជាមួយ​គ្រូពេទ្យ​ជា​និច្ច ដើម្បី​ប្រាកដ​ចិត្ត​ថា ជំងឺ​នេះ​មិន​មានការ​កើតឡើង​វិញ​។

បុរស​ស្មោះ​ស្នេ​ហ៌​រូប​នេះ​បាន​បន្ត​ទៀត​ថា ដោយ​គិត​ថា ជំងឺ​នេះ​បានជា​សះស្បើយ​ហើយ ស្រប​ពេល​ដែល​ភរិយា​របស់​លោក​កំពុង​មាន​ផ្ទៃពោះ​ផង​នោះ លោក​ក៏​មិន​បាន​បន្ត​ធ្វើការ​ពិនិត្យ​ទៀត​ដែរ រហូត​ដល់​ពេល​ភរិយា​របស់​លោក​សម្រាលកូន​ទី​ពីរ ក្នុង​ឆ្នាំ​២០១៧​នេះ សម្រាប់​តែ​មាន​សញ្ញា​ដុំ​សាច់​កើតឡើង​សារ​ជា​ថ្មី​។

នៅ​ពេល​មាន​សញ្ញា​នេះ លោក​ក៏​បាន​ទាក់ទង​ទៅ​ពិនិត្យ និង​ស្វែងរក​ជំងឺ​នេះ​សារ​ជា​ថ្មី​ជាមួយនឹង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​ជា​លទ្ធផល​បញ្ជាក់​ថា ជំងឺ​នេះ​បាន​កើត​មាន​ឡើង​វិញ តែ​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​អាច​ទប់ស្កាត់​បាន​។ ទោះបីជា​ជំងឺ​នេះ​កើតឡើង​វិញ​ក៏​ពិតមែន តែ​លោក​នៅ​តែ​បន្ត​លើកទឹកចិត្ត និង​បាន​រិះរក​គ្រប់​វិធី​ដើម្បី​ឱ្យ​ភរិយា​របស់​លោក​សប្បាយចិត្ត និង​មិន​ភ័យ​ខ្លាច​ចំពោះ​ជំងឺ​នេះ​ឡើយ ហើយ​អ្វី​ដែល​កាន់តែ​សប្បាយចិត្ត​នោះ គឺ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត បាន​លើ​ទឹកចិត្ត និង​ពន្យល់​ណែនាំ​ឱ្យ​លោក និង​ភរិយា​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ​។

បុរស​រូប​នេះ​បាន​រំលឹក​ថា កាល​ភរិយា​របស់​លោក​កើត​មាន​ជំងឺ​នេះ គឺ​ស្ថិត​ក្នុង​វ័យ​ជាង​២០​ឆ្នាំ​ក្រាស ហើយ​នៅ​ក្នុង​ពេល​នោះ​រយៈពេល​ព្យាបាល​៥​ឆ្នាំ លោក​បាន​ចំណាយ​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ​ផង​ដែរ​។

ទាក់ទង​ទៅ​នឹង​ការ​ព្យាបាល​ជំងឺ​នេះ លោក​វេជ្ជបណ្ឌិត ហេង វី​រដ្ឋ ផ្នែក​ព្យាបាល​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែ​-​សូ​វៀត បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​សុដន់​លោក​មិន​អាច​និយាយ​ថា អស់​ប៉ុណ្ណា​នោះ​ទេ ដោយសារ​តែ​ជំងឺ​នេះ មានការ​ប្រែប្រួល តែ​ប្រហែលជា​អាច​អស់​ច្រើន​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា សម្រាប់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ការ​ព្យាបាល​ជំងឺមហារីក​ចំពោះ​ជន​ក្រីក្រ​ដែល​គ្មាន​សមត្ថភាព នៅ​ពេល​អ្នកជំងឺ​មក​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ ត្រូវ​ឆ្លងកាត់​ការ​សម្ភាសន៍ ដើម្បី​ទទួល​បានការ​ព្យាបាល​មិន​គិត​ប្រាក់​មាន​ទាំង​ការ​ប្រើប្រាស់​ថ្នាំ ការ​វះកាត់ ការ​ប្រើប្រាស់​កាំរស្មី និង​ការ​ព្យាបាល​ច្រើន​ទៀត ដោយ​មិន​គិត​ប្រាក់​នោះ​ទេ ព្រោះ​ក្រសួងសុខាភិបាល​នៃ​ប្រទេស​កម្ពុជា​យើង បាន​បង្កើត​មូល​និ​ធី​សមធម៌ សម្រាប់​ជួយ​ព្យាបាល​ជន​ក្រីក្រ​ដោយ​មិន​គិត​ប្រាក់​៕