ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿទាំងងងឹតងងល់ជាឧបសគ្គដល់ដំណើរជីវិត

6 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​មិន​បាន​បង្ខំ​មនុស្ស​ណា​ម្នាក់​ឱ្យ​ជឿ​ដោយ​ងងឹតងងល់​នោះ​ទេ ពីព្រោះ​ជំនឿ​ងងឹតងងល់​គឺជា…

ព្រះពុទ្ធ​សាសនា​មិន​បាន​បង្ខំ​មនុស្ស​ណា​ម្នាក់​ឱ្យ​ជឿ​ដោយ​ងងឹតងងល់​នោះ​ទេ ពីព្រោះ​ជំនឿ​ងងឹតងងល់​គឺជា​ឧបសគ្គ​ចំពោះ​ដំណើរ​ទៅ​មុខ​នៅ​ក្នុង​ជីវិត​ជា​ដរាប​។ ស្មារតី​នៃ​ពុទ្ធ​លទ្ធិ​គឺ​មាន​វិចារណ​កម្ម​យ៉ា​ង​បរិសុទ្ធ ។ 

ខាងក្រោម​នេះ​ជា​ទ្រឹស្តី​ដែល​ដកស្រង់​ចេញពី​កម្ពុជសុរិយា​ស្រាយ​បំភ្លឺ​ពី​ហេតុផល​នៃ​ការ​ជឿ​ដូច​តទៅ ៖
ចូរ​អ្នក​កុំ​ជឿ​អ្វីមួយ​ដោយ​គ្រាន់តែ​អ្នក​បានឮ​គេ​និយាយ​ត​ៗ​គ្នា​។ ចូរ​អ្នក​កុំ​ជឿ​អ្វីមួយ ព្រោះតែ​វា​ជា​ប្រពៃណី​ចាស់ទុំ និង​កាល​កន្លង​ទៅ​រាប់​ជំនាន់​ហើយ​។ ចូរ​អ្នក​កុំ​ជឿ​ពាក្យបរម្បរា ឬ​រឿង​រ៉ា​វ​អ្វី​ផ្សេង ព្រោះតែ​មាន​មនុស្ស​និយាយ​ពី​រឿង​នោះ​ច្រើន​។ ចូរ​អ្ន​កុំ​ជឿ​ទាំងស្រុង​នូវ​អ្វីមួយ​ដោយ​គ្រាន់តែ​បង្ហាញ​ភស្តុ​តាង​សរសេរ​របស់​អ្នកប្រាជ្ញ​ពី​បុរាណ​ណាមួយ​ចំពោះ​រឿង​នោះ​។ ចូរ​អ្នក​កុំ​ជឿ​អ្វីមួយ​ដោយ​គ្រាន់តែ​ជា​ការ​ស្មាន ឬ​ព្រោះតែ​មាន​ទម្លាប់​ជាប់​តម​ក​ជា​យូរ​ឆ្នាំ​ហើយ​ក៏​ចេះ​តែ​នាំ​គ្នា​ជឿ​ថា​ជា​សេចក្តី​ពិត​។ ចូរ​អ្នក​កុំ​ជឿ​អ្វីមួយ​ដោយ​ផ្អែក​លើ​អាជ្ញា​ឬ​អំណាច​របស់​គ្រូ​បា​អ្នក ឬ​របស់​អ្នកបួស​ទាំងឡាយ​ឡើយ​។
អ្វី​ទាំងអស់​ដែល​ស្រប​តាម​ការ​ពិសោធ​ផ្ទាល់​របស់​អ្នក ហើយ​ក្រោយ​ការ​ពិនិត្យ​ល្អិតល្អន់ ឃើញ​ថា សម​ស្រប​ជាមួយនឹង​វិចារណញ្ញាណ​របស់​អ្នក នាំ​ឱ្យ​បាន​សុភមង្គល​ដល់​ខ្លួន​អ្នក​ផ្ទាល់ និង​មាន​សុភមង្គល​ដល់​សព្វ​សត្វ​មានជីវិត​ផ្សេង​ទៀត នោះ​ហើយ​ចូរ​អ្នក​ទទួលយក​ចុះ ទុកដូចជា​សច្ចៈ​ហើយ​ចូរ​រស់នៅ​តាម​ដំណើរ​ហ​តុ​នោះ​ចុះ ។

តាម​ទ្រឹស្តី​ដែល​លើក​ឡើង​ខាងលើ​ស្រប​ទៅ​នឹង​លទ្ធិ​ព្រះពុទ្ធ​សុទ្ធសាធ ព្រោះថា បើ​ផ្អែក​តាម​ដំណើរ​ព្រះ​បរមគ្រូ​នៃ​យើង បាន​អប់រំ​មនុស្ស​ឱ្យ​ជឿ ឱ្យ​យល់ ឱ្យធ្វើ​តាម​ប្រកបដោយ​បញ្ញា គឺ​ព្រះ​អង្គ​មិន​បាន​បង្ខំ​មនុស្ស​ឱ្យ​ជឿ​ពុទ្ធសាសនា​នោះ​ទេ​សូ​ម្បី​តែ​ព្រះ​អង្គ​ខ្លួនឯង​មុន​នឹង​សម្តែង មុន​នឹង​ទេសនា​ប្រាប់​ដល់​មនុស្ស​ទាំងឡាយ ទាល់តែ​ព្រះ​អង្គ​ឃើញ​រឿង​រា​៉​វ​នោះ​ជាក់ច្បាស់​នឹង​ចក្ខុ និង​មាន​អ្នក​ផ្សេង​ទៀត​ឃើញ​ផង ពោល​គឺ​មិនមែន​ព្រះ​អង្គ​ឃើញ​តែ​មួយ​អង្គ​ឯង​នោះ​ទេ គឺ​មាន​គេ​ឃើញ​រឿង​នោះ​ដែរ ។ ការ​ដែល​មាន​ទឡ្ហីករណ៍​គ្រប់គ្រាន់​យា​៉​ង​នេះ​ហើយ​ទើប​ព្រះ​សាស្តា​ទ្រង់​សម្តែង​រឿង​នោះ​ប្រាប់​ដល់​មហាជន ៕