វិធីស្វែងរកទូរស័ព្ទដៃដែលបាត់ ទោះបីស្មាតហ្វូនអ្វីក៏ដោយ
សព្វថ្ងៃនេះ មានមធ្យោបាយជាច្រើនក្នុងការស្វែងរកទូរស័ព្ទដែលអ្នកបានធ្វើបាត់ ។ ប្រសិនបើវាជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធ
សព្វថ្ងៃនេះ មានមធ្យោបាយជាច្រើនក្នុងការស្វែងរកទូរស័ព្ទដែលអ្នកបានធ្វើបាត់ ។ ប្រសិនបើវាជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធ
សព្វថ្ងៃនេះ មានមធ្យោបាយជាច្រើនក្នុងការស្វែងរកទូរស័ព្ទដែលអ្នកបានធ្វើបាត់ ។ ប្រសិនបើវាជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS, Android ឬ Windows ក៏ដោយ អ្នកនៅតែមានឱកាសស្វែងរកវា ដោយសារប្រព័ន្ធប្រតិបត្តិការខាងលើសុទ្ធតែមានកម្មវិធីស្វែងរកនៅពេលបាត់ ឬក៏អ្នកអាចដំឡើងកម្មវិធីផ្សេងៗដើម្បីតាមដានទូរស័ព្ទរបស់ខ្លួនក៏បាន ។
ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗដើម្បីស្វែងរកទូរស័ព្ទ ឬឧបករណ៍ស្រដៀងគ្នាដែលអ្នកបានធ្វើបាត់ ៖
១-វិធីស្វែងរកទូរស័ព្ទប្រើប្រព័ន្ធ Android ៖
ប្រព័ន្ធប្រតិបត្តិការ Android មិនត្រឹមតែផ្តល់ជូននូវសេវាកម្មរបស់ Google ក្នុងការស្វែងរក និងគ្រប់គ្រងទូរស័ព្ទរបស់អ្នកពីចម្ងាយទេ ប៉ុន្តែវាក៏មានកម្មវិធីមួយចំនួនដែលអ្នកអាចដំឡើងដើម្បីស្វែងរកស្មាតហ្វូនផងដែរ ។ កម្មវិធីងាយស្រួលប្រើបំផុតគឺ Find My Device ដែលបង្កើតឡើងសម្រាប់ស្មាតហ្វូន Android និងអាចទាញយកបានតាមរយៈ Google Play Store ។
លើសពីនេះ អ្នកក៏អាចដំឡើងកម្មវិធីមួយចំនួនទៀតដើម្បីជួយរកទូរស័ព្ទផងដែរ ។ Cerberus Anti-theft គឺជាកម្មវិធីដ៏អស្ចារ្យមួយដែលអាចដំឡើងពីចម្ងាយ ហើយអនុញ្ញាតឱ្យអ្នកទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងទីតាំងទូរស័ព្ទរបស់ខ្លួន ។
២-វិធីស្វែងរកទូរស័ព្ទ iPhone ៖
វិធីល្អបំផុត និងជាវិធីតែមួយគត់ក្នុងការស្វែងរកទូរស័ព្ទ iPhone ដែលបាត់ តាមរយៈកម្មវិធីដើមរបស់ក្រុមហ៊ុន Apple គឺកម្មវិធី Find My iPhone ។ កម្មវិធីនេះបានដំឡើងស្រាប់នៅគ្រប់ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ហើយអាចបង្ហាញពីទីតាំងឧបករណ៍ដែលបាត់នោះនៅលើផែនទី ដើម្បីជួយអ្នកងាយស្រួលក្នុងការរក និងគ្រប់គ្រងវា ។
ទោះជាយ៉ាងណា អ្នកត្រូវការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ iOS ផ្សេងទៀតដែលមានកម្មវិធី Find My iPhone ដើម្បីស្វែងរកទូរស័ព្ទ។ គួរឱ្យសោកស្តាយ កម្មវិធីនេះមានប្រសិទ្ធភាព លុះត្រាតែទូរស័ព្ទរបស់អ្នកកំពុងបើក និងមានអីុនធើរណេត ។
៣-វិធីស្វែងរកទូរស័ព្ទប្រើប្រព័ន្ធ Windows៖
អ្នកដែលប្រើប្រាស់ទូរស័ព្ទ Windows ក៏អាចស្វែងរកស្មាតហ្វូនរបស់ខ្លួនបានដែរ ដោយមានជំនួយពីសេវាកម្មភ្ជាប់មកជាមួយរបស់ក្រុមហ៊ុន Microsoft ។ ក្រុមហ៊ុននេះបានបង្កើតកម្មវិធីអាចស្វែងរកទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 ដែលបាត់ ។ វាអនុញ្ញាតឱ្យអ្នកស្វែងរកទីតាំងទូរស័ព្ទបានលឿន ឬធ្វើឱ្យវាមានសំឡេងរោទ៍ពីចម្ងាយ ។
ទោះជាយ៉ាងណា គុណវិបត្តិរបស់វាមានដូចទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ដែរ ។ អ្នកអាចប្រើប្រាស់មុខងារស្វែងរកទូរស័ព្ទនេះបាន លុះត្រាតែទូរស័ព្ទនោះមានថ្ម និងភ្ជាប់អីុនធើរណេត ៕
ចែករំលែកព័តមាននេះ