ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ទាញ​វី​ដេ​អូ​ពី YouTube ក្នុង​ទូរស័ព្ទ iPhone និង iPad

6 ឆ្នាំ មុន

ការ​ទាញ​វី​ដេ​អូ​ពី YouTube អាច​នឹង​មាន​សារសំខាន់​ណាស់ ប្រសិនបើ​

ការ​ទាញ​វី​ដេ​អូ​ពី YouTube អាច​នឹង​មាន​សារសំខាន់​ណាស់ ប្រសិនបើ​អ្នក​ចង់​មើល​វា​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត ។

មាន​វិធី​ជា​ច្រើន​ក្នុង​ការ​ទាញ​វី​ដេ​អូ​ពី YouTube ដោយ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ផ្សេង​ៗ​។ ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា កម្មវិធី​ទាំងនេះ​មិន​អាច​មាន​យូរ​នៅ​លើ App Store ទេ ។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ទាញ​វី​ដេ​អូ​ពី YouTube ចូល​មក​កាន់ iPhone ឬ iPad របស់​អ្នក​បាន ។ គួរ​បញ្ជាក់​ថា វា​អាច​ប្រើប្រាស់​បាន​សម្រាប់​តែ iOS 8 ឡើង​ទៅ ។

គេហទំព័រ Savefrom.net និង​កម្មវិធី Documents 6 នឹង​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ​បាន ដោយ​ទាញ​វី​ដេ​អូ​ពី YouTube រួច​ផ្ទេរ​វា​ទៅ​កាន់ Photos ក្នុង​ឧបករណ៍​របស់​អ្នក ។ នៅ​ពេល​ផ្ទេរ​រួច​ហើយ អ្នក​អាច​មើល​វា និង​ចែករំលែក​បាន​យ៉ាង​ងាយស្រួល ។

ជាដំបូង សូម​បញ្ចូល​កម្មវិធី Documents 6 ដោយ​ទាញ​វា​ពី App Store ។ ពេល​បញ្ចូល​ហើយ សូម​ចុច​លើ​ផ្នែក Browser និង​វាយ​អក្សរ Savefrom.net ហើយ​អ្នក​នឹង​មើលឃើញ​គេហទំព័រ​មួយ​លោត​ឡើង​មក ។ បន្ទាប់​មក​ទៀត ត្រូវ​វាយ URL របស់​វី​ដេ​អូ​ដែល​ចង់​ទាញ ។

ប្រសិនបើ​អ្នក​កំពុង​តែ​បើក​មើល​វី​ដេ​អូ​ក្នុង Browser ដទៃ គឺ​អាច​ចុច​លើ URL របស់​វា និង​ចុច Copy ។ ប៉ុន្តែ​បើ​មើល​វា​លើ​កម្មវិធី YouTube នោះ ចូរ​ចុច​លើ​រូប Share និង​ចុច​លើ​ពាក្យ​ថា Copy Link​។ រួច​ហើយ​ចូល​ទៅ​កាន់​កម្មវិធី Documents 6 ម្តងទៀត និង Paste URL ចូល​ទៅ​កន្លែង Search ។

បន្ទាប់​ពី​នោះ អ្នក​នឹង​មើលឃើញ​រូប​វី​ដេ​អូ​ដែល​ចង់​ទាញ និង​អាច​ជ្រើសរើស​គុណភាព​វី​ដេ​អូ​បាន ។ វា​ក៏​មាន​ប៊ូ​តុង Download ពណ៌​បៃតង​មួយ​ផង​ដែរ ដែល​នឹង​ទាញ​វី​ដេ​អូ​ឲ្យ​អ្នក​ពេល​ចុច​លើ​វា ។
ពេល​ទាញ​វា​មក​ហើយ សូម​ចូល​ទៅ​កាន់​ផ្នែក Documents ក្នុង​កម្មវិធី Documents 6 រួច​ចុច​លើ Download ហើយ​អ្នក​នឹង​មើលឃើញ​វី​ដេ​អូ​ដែល​បាន​ទាញ​មក ។

ដំណាក់កាល​បន្ទាប់ គឺ​ត្រូវ​ផ្ទេរ​វា​ចេញពី​កម្មវិធី​នេះ​ទៅ​កាន់​កម្មវិធី Photos ក្នុង​ឧបករណ៍​របស់​អ្នក ដោយ​គ្រាន់តែ​ទាញ​វា​ចូល​ទៅ​កាន់ Photo Albums និង Camera Roll ។

គួរ​បញ្ជាក់​ថា ពេល​វា​ចូល​ទៅ​ក្នុង Photos ហើយ វា​ប្រហែលជា​មិន​លោត​ឡើង​ក្នុង​ពេល​ថ្មី​ៗ​ទេ ប៉ុន្តែ​វា​ប្រើប្រាស់​ពេលវេលា​ដែល​វី​ដេ​អូ​នេះ​បង្ហោះ​ចូល​ទៅ​កាន់ YouTube ។ ដូច្នេះ ដើម្បី​ងាយស្រួល​ស្វែងរក​វា អ្នក​អាច​ចូល​ទៅ​កាន់ Album និង​ជ្រើស​យក​ផ្នែក Videos ជា​ការ​ស្រេច ៕