វិធី​បង្ហោះ​រូបភាព​លើ Instagram តាម​រយៈ​កុំព្យូទ័រ


Instagram អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​បង្ហោះ​រូប​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ ប៉ុន្តែ​វា​ពិបាក​សម្រាប់​អ្នក​ដែល​ថតរូប​តាម​កាមេរ៉ា​ផ្សេង​ៗ ក្រៅពី​ទូរស័ព្ទ ។ ទោះជា​យ៉ាងណា ជាង​ថតរូប​ម្នាក់​បាន​បង្កើត Windowed ជា Software អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អាច​បង្ហោះ​រូប​ចេញពី​កុំព្យូទ័រ​បាន ។

វា​គ្មាន​អ្វី​ថ្មី​ទេ ព្រោះ Instagram អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​បង្ហោះ​រូប​តាម​រយៈ Web Browser ក្នុង​ទូរស័ព្ទ​បាន ។ ចំណែក Windowed វិញ មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នេះ​ដែរ ដោយ​វា​ធ្វើ​ឲ្យ Instagram គិត​ថា អ្នក​កំពុង​តែ​ប្រើប្រាស់​ទូរស័ព្ទ​ដើម្បី​បង្ហោះ​រូប ។

កម្មវិធី​នេះ​បង្កើត​ឡើង​ដោយ Felix Sun ជា​ជាង​ថតរូប​ម្នាក់ ដែល​ខឹង​នឹង​ដំណើរការ​បង្ហោះ​រូប​នៅ​លើ Instagram ។ លោក​ធ្លាប់​ជា​សិស្ស​វិស្វកម្ម ដូច្នេះ លោក​ក៏​សម្រេចចិត្ត​បង្កើត​ឧបករណ៍​មួយ​នេះ​ឡើងជា​មួយ​ជាង​ថត​ដទៃ​ទៀត ។

Windowed គឺជា​កម្មវិធី Mobile Web Browser នៅ​លើ​កុំព្យូទ័រ ហើយ​វា​មិន​ប្រមូល​ព័ត៌មាន​របស់​អ្នក​លើ Instagram ឬ​ចូល​ទៅ​កាន់​គណនី​របស់​អ្នក​ឡើយ ។ វា​ក៏​មិនមែន​ជា​កម្មសិទ្ធិ​របស់ Instagram ដែរ ។

ការ​បង្ហោះ​រូបភាព​តាម​រយៈ Browser របស់ Instagram គ្មាន​លក្ខណៈ​ពិសេស​ទាំងអស់​ដូច​ក្នុង​កម្មវិធី​ទូរស័ព្ទ​ទេ ប៉ុន្តែ​វា​បាន​អភិវឌ្ឍន៍​កាន់តែ​ជឿនលឿន ។

Instagram កំពុង​តែ​លូតលាស់​យ៉ាង​ឆាប់រហ័ស ។ ប្រសិនបើ​ការ​លូតលាស់​នេះ​បន្ត វា​អាច​មាន​អ្នក​ប្រើប្រាស់​សរុប​រហូត​ដល់​ខ្ទង់​ប៊ី​លាន​នាក់​ឯណោះ​នៅ​ឆ្នាំ​ក្រោយ ។

កម្មវិធី​នេះ​ផ្តោត​សំខាន់​លើ​ការ​ចែករំលែក​រូបភាព​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាមេរ៉ា​ថតរូប​ផ្សេង​ៗ ត្រូវ​ផ្ទេរ​រូប​ទាំងនោះ​មក​កាន់​ទូរស័ព្ទ​របស់​ពួក​គេ​សិន ទើប​អាច​បង្ហោះ​ចូល​ក្នុង​គណនី Instagram បាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ