ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ចេញពី​ហ្គា​រ៉ា​ស់​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ពីរ​កង់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ចេញពី​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​ក្នុង​ល្បឿន​លឿន សង្ស័យ​ជាប់​ហ្គែ​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់ពីរ​កង់ ភ្លាម​នោះ​ម្ចាស់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ចេញពី​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​ក្នុង​ល្បឿន​លឿន សង្ស័យ​ជាប់​ហ្គែ​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់ពីរ​កង់ ភ្លាម​នោះ​ម្ចាស់​រថយន្ត​បង្ក​បាន​ហៅ​ជាង​ជួសជុល​រថយន្ត​ជា​ច្រើន​នាក់​ឲ្យ​មក​អូស​រថយន្ត​គេចខ្លួន​ចូល​ទៅ​ក្នុង​យន្ត​ដ្ឋា​ន អ៊ឹម រ​ដ្ឋា បាត់ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខ​យន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​យីហោ អ៊ឹម រ​ដ្ឋា តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រឹ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ រថយន្ត​បង្ក​ម៉ាក TOYOTA FORANER ពណ៌​កណ្តុរ​ប្រមេះ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ទើបតែ​បើក​ចេញ​មក​ពី​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ អ៊ឹម រ​ដ្ឋា ក្នុង​ល្បឿន​យ៉ាង​លឿង ទំនងជា​ជាប់​ហ្គែ​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ពីរ​កង់ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ប្រញាប់ប្រញាល់​ហៅ​ជាង​ជួសជុល​រថយន្ត​ដែល​នៅ​ក្នុង​យានដ្ឋាន​ខាងលើ​ជា​ច្រើន​នាក់ ឲ្យ​មក​ជួយ​អូស​រថយន្ត​គេច​ចូល​ទៅ​ក្នុង​យន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​យីហោ អ៊ឹម រ​ដ្ឋា បាត់​និង​បាន​នាំ​គ្នា​មក​លើក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យក​មក​ផ្គុំ​ដាក់​ឲ្យ​ដូច​ដើម​វិញ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ផ្នែក​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើ​កំណត់ហេតុ​រួច ក៏​ត្រលប់​ទៅ​វិញ ដោយ​មិន​បាន​ស្ទួ​ច​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ​ទេ ។ ដោយ​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា រង​ចាំ​ព្រឹកស្អែក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ​វាយតម្លៃ ដើម្បី​ធ្វើការ​ដោះ​ស្រោ​យ​ជាមួយ​រថយន្ត​បង្ក​នៅ​ពេល​ក្រោយ ៕