ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ពេក​ហើយ ទាំង​ម៉ូតូ​ទាំង​ម្ចាស់​ក្លាយជា​ខ្មោច​មួយ​រំពេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទទួល​សង្សារ​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទទួល​សង្សារ​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​រង​របួសធ្ងន់​ពេល​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​បុក​អូស​ជាង​ឆេះ​ខ្ទាត​ចេញពី​រថយន្ត​ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល ដែល​ហេតុការណ៍​គួរ​អោយ​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​ឧក​ញ្ញា​ម៉ុង​រឹ​ទ្ធី​កែង​នឹង​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ ទ្រី សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វត្ត​ញាណ​រង្សី ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំ​ណើ​រ​នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ពាមរ ខេត្តព្រៃវែង ។ 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AE-២២៤៤ ទើបតែ​ជិះ​ចេញ​មក​ពី​ផ្ទះ​នៅ​ម្តុំ​វត្ត​ញាណ​រង្សី​បំណង​ជិះ​ទៅ​យក​សង្សារ​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេ​ចំការ​ននោង​នៅ​ម្តុំ​ផ្សារ​ឈូក​មាស បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ឧក​ញ្ញា​ម៉ុង​រឹ​ទ្ធី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ជិះ​ឆ្លងផ្លូវ​ហាណូយ ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ពណ៌​ខ្មៅ ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ អត់​ចាំ​ស្លាក​លេខ ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​កៀប​ជាប់​ក្រោយ​រថយន្ត ចំណែកឯ​បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​រង​របួសធ្ងន់ ។ ភ្លាម​នោះ​រថយន្ត​បង្ក​មិន​បាន​ឈប់​ចុះ​មើល​ជន​រង​គ្រោះ​នោះ​ទេ​គឺ​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន​ទាំង​កៀប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូស​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​បាន​ប្រមាណ​ជាង​កន្លះ​គីឡូ​ក៏​បណ្តាល​ឱ្យ​ម៉ូតូ​ឆេះ​ខ្ទាត​ចេញពី​រថយន្ត​រង​ការ​ខូចខាត​ទាំងស្រុង ចំណែកឯ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បន្ទាប់​មក​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​តែ​ជា​អកុសល ខណៈ​ដឹក​ទៅ​តាម​ផ្លូវ​បុរស​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ហើយ រថយន្ត​សង្គ្រោះ​បន្ទាន់​ក៏​បាន​ដឹក​សព​បុរស​រង​គ្រោះ​យក​មក​កន្លែង​កើតហេតុ​វិញ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​ខណ្ឌ​សែន​សុខ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើ​កំណត់ហេតុ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង​ចាំ​សាច់ញាតិ​មក​ទួល​យក​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ក្រោយ ។ ចំណែក​នារី​ជាសង្សារ​បាន​មក​ដល់​កន្លែង​កើតហេតុ​បាន​ស្រែក​ទ្រហោយំ​ឱប​សព​បុរស​រង​គ្រោះ​គួរ​ឱ្យ​អ​ណោ​ច​អា​ធ​ម័ ៕