ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ សម្រេច​ចង.ក​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុគ្គលិក​ធនាគារ ប្រា​សាក់ វ័យ​២៦​ឆ្នាំ​ម្នាក់ តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ

ខេត្តសៀមរាប ៖ បុគ្គលិក​ធនាគារ ប្រា​សាក់ វ័យ​២៦​ឆ្នាំ​ម្នាក់ តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ បាន​សម្រេចចិត្តយក​ក្រមា​ចងក​សម្លាប់​ខ្លួន​ជាប់​នឹង​ធ្នឹម​រោង​ដាក់​ចំបើង​ខាងក្រោយ​ផ្ទះ​ចម្ងាយ​២៥​ម៉ែត្រ ដែល​មាន​កម្ពស់ ២,១០​ម៉ែត្រ ចោល​ឪពុក​ម្តាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​៣ ភូមិ​ទទា សង្កាត់​ក្របី​រៀល ក្រុង​/​ខេត្តសៀមរាប​។ តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បច្ចេកទេស​ខេត្ត​បាន​ប្រាប់​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​ថា មាន​ករណី​ធ្វើ​អត្តឃាត ចងក សម្លាប់​នៅ​ខាងក្រោយ​ផ្ទះ​ខ្លួនឯង​មក ក្រុមការងារ​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​សហ​ការណ៍​ជាមួយ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ពិនិត្យ​សាកសព​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​បាន​បន្ត​ថា សាកសព ជន​រង​គ្រោះ​មាន ឈ្មោះ ផៃ សោ​ភ​ណ្ឌ័ ហៅ​ង៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​ធនាគារ ប្រា​សាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទទា សង្កាត់​ក្របី​រៀល ក្រុង​/​ខេត្តសៀមរាប បាន​ចងក​នឹង​ក្រមា​ព៌​ណ​ក្រហម លា​យស ចង​ជាប់​នឹង​ធ្នឹម​រោង​ដាក់​ចំបើង ក្រោយ​ផ្ទះ​ចម្ងាយ​២៥​ម៉ែត្រ ដែល​មាន​កម្ពស់ ២,១០​ម៉ែត្រ​។ ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពី​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​វិទ្យាសាស្ត្រ​បច្ចេកទេស បាន​ពិនិត្យ​សាកសព ជន​រង​គ្រោះ​រួច​មក ម្តាយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង នៅ​កន្លែង​កើតហេតុ ថា កូនប្រុស​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ និង​មាន​អាកា​រៈ​មួម៉ៅ​ច្រើន ទើប​បណ្តាល​ឱ្យធ្វើ​អត្ថ​ឃាត ចងក​សម្លាប់​ខ្លួនឯង​បែប​នេះ​។

បន្ទាប់​មក កម្លាំង​ជំនាញ​បាន​ពិនិត្យ ឃើញ​ថា នៅ​លើ​ដងខ្លួន​សាកសព ពុំ​មាន​ស្នាក​ស្នាម​ពាក់ព័ន្ធ នឹង​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ឡើយ គឺ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ប្រគល់​ជូន​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​ឃុំ​ខាងលើ​រួចរាល់​ហើយ​៕