ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ ប ​ប្រគល់​ប្រាក់​សំណង​មួយ​គ្រួសារ​៧​ម៉ឺន​ដុល្លារ​សម្រាប់​សព​ទាហាន​មួក​ខៀវ​

6 ឆ្នាំ មុន

​រាជ​ធា​បី​ភ្នំពេញ​ ៖ ​សព​នៃ​កងកម្លាំង​មួក​ខៀវ​ដែល​ស្លា.ប់​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ត្រូវ​បាន​អង្គការសហប្រជាជាតិ​

​រាជ​ធា​បី​ភ្នំពេញ​ ៖ ​សព​នៃ​កងកម្លាំង​មួក​ខៀវ​ដែល​ស្លាប់​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ផ្តល់​សំណង​ម្នាក់​៧​ម៉ឺន​ដុល្លារ​អាម​រិ​ក​ដល់​គ្រួសារ​សព​នៅ​រសៀល​ថ្ងៃ​ទី​១៨ ​ខែតុលា​ ឆ្នាំ​២០១៧​នេះ​។​ ការ​ប្រគល់​ប្រាក់​សំណង​ជូន​ដល់​គ្រួសារ​សព​ទាំង​៤​រូប​នៅ​ទីស្តីការ​ក្រសួងការបរទេស​ ដោយ​មាន​តំណាង​ អ​.​ស​.​ប ​ចូលរួម​ផង​។​

​នៅ​រសៀល​ថ្ងៃនេះ ថ្ងៃ​ទី ១៨ ខែ តុលា ឆ្នាំ២០១៧ វេលា​ម៉ោង​១៥:០០ លោក​ទេស​រដ្ឋមន្ដ្រី ប្រាក់ ​សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​លោកស្រី ​ក្លែ​វ៉ា​ន់ ​ឌឺ​វ៉ា​រិ​ន ​តំណាង ​អ​.​ស​.​ប ​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​​ប្រគល់​ប្រាក់​សំណង​ជូន​ក្រុម​គ្រួសារ​សព ដែល​បាន​ពលី​ក្នុង​ពេល​បំពេញបេសកកម្ម​របស់ ​អ​.​ស​.​ប នៅ​អាហ្វ្រិក​កណ្ដាល នៅ​ទីស្ដីការក្រសួង​។​

​គួរ​បញ្ជាក់​ថា ​កាលពី​រសៀល ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៧ នៅ​ទីបញ្ជាការដ្ឋាន​អង្គការសហប្រជាជាតិ (UN) នៅ​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល បាន​ប្រារ​ព្វ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា និង​ម៉ា​រ៉ុ​ក ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​មនុស្សធម៌​ពិភពលោក ដោយ​ការ​វាយប្រហា​របស់​ក្រុម​ឧទ្ទាម កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៧ ដែល​បណ្តាល​ឱ្យ​នាយ​ទា​ហាន​មួក​ខៀវ​កម្ពុជា ០៤​រូប និង​ម៉ា​រ៉ុ​ក ០១​រូប បាន​ស្លាប់​។​

​ទាហាន​មួក​ខៀវ​កម្ពុជា​ដែល​ពលី​ដើម្បី​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក​កណ្តាល​ចំនួន​៤​នាក់​ គឹ​ ៖

១-​ លោក​អនុសេនីយទោ អ៊ឹម សំ ​អាយុ​៣៩​ឆ្នាំ ​(១០​ កញ្ញា​ ១៩៨០) ​ជា​កងឯកភាព​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​ទីកន្លែង​កំណើត​ភូមិ​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ​មាន​ប្រពន្ធ​ឈ្មោះ​ តាន់ ភា​រ័​ត្ន អាយុ​៣៦​ឆ្នាំ ​មានកូន​ប្រុស​ម្នាក់​ឈ្មោះ សំ រិ​ទ្ធិ ​អាយុ​១៣​ឆ្នាំ​។​

២-​ លោក​អនុសេនីយ៍ឯក​ ម៉ៅ អេ​ង អាយុ​៣៩​ឆ្នាំ​ កងឯកភាព​សាកលវិទ្យាល័យ​ការពារ​ជាតិ​ មាន​ប្រពន្ធ​ឈ្មោះ​ ឆាយ ចំរើន​ អាយុ​៣៨​ឆ្នាំ មានកូន​៣​នាក់ ​ប្រុស​២​នាក់ ​(​អាយុ​១៦​ឆ្នាំ ​និង​១៤​ឆ្នាំ​) ​និង​ស្រី​អាយុ​១២​ឆ្នាំ​ ​មាន​ទីកន្លែង​កំណើត​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

៣-​ លោក​ព្រឹន្ទបាលទោ​ស​ ស៊ា​ង នរិន្ទ អាយុ​៣៧​ឆ្នាំ ​(​នៅ​លីវ​) ​កងឯកភាព​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ មាន​ឪពុក​ឈ្មោះ ស៊ា​ង សែន មុនរ​បរជា​គ្រូបង្រៀន​ និង​ម្តាយ​ឈ្មោះ ​ស៊ា​ន ម៉ូ​រ៉ា​ មុខរបរ​មេផ្ទះ​។​

៤- ​ព្រឹន្ទបាលទោ​មុំ តុលា អាយុ​៣៣​ឆ្នាំ ​(​នៅ​លីវ​) ​ជា​កងឯកភាព​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ ​មាន​ម្តាយ​ឈ្មោះ​នុ​ត ប៊ុ​ណា មុខរបរ​កសិករ ហើយ​មាន​ទីលំនៅ​ភូមិ​ក្បាលហុង ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

​លោក ​សែ​ម សុ​វ​ណ្ណី ​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ថ្លែង​ថា​ សំណង​នូវ​ទឹកប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ផ្តល់​ជូន​គ្រួសា​សព​ទាហាន​ពលី​ម្នាក់​ៗ​នៅ​អាហ្វ្រិក​កណ្តាល​។ ​លោក​បាន​លើក​ឡើង​ថា ​ចាប់តាំងពី​ឆ្នាំ​២០០៦​មក ​មជ្ឈមណ្ឌល​ជាតិ​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា​៤.៧៦៩​នាក់ ​ក្នុង​នោះ​ស្រី​២០៣​នាក់​ ទៅ​ចូលរួម​ក្នុង​បណ្តា​បេសកកម្ម​ចំនួន​១០​ក្នុង​ប្រទេស​ចំនួន​៨ ​មាន​សាធារណរ​ដ្ឋស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង ឆា​ដ អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​រី សាយ​ប្រី​ស​ និង​ម៉ា​លី​។​

​លោក​បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​មាន​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​៨១១​រូប ស្រី​៥៦​រូប ​កំពុង​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​ អ​.​ស​.​ប ​នៅ​ប្រទេស​លី​បង់​។ ​ចាប់តាំងពី​ឆ្នាំ​២០១៤​ មក​ដល់​បច្ចុប្បន្ន​ មាន​ទាហាន​មួក​ខៀវ​៩​រូប ​បាន​ពលី ​និង​១១​រូប​របួស ​ដោយសារ​ជំងឺគ្រុនចាញ់ ផ្ទុះអាវុធ​យុទ្ធភ័ណ្ឌ និង​ការ​វាយប្រហារ​ដោយ​ក្រុម​ឧទាម​កាលពី​ថ្ងៃ​ទី​៨ ​ខែឧសភា​ ឆ្នាំ​២០១៧​។​

​លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន​ បាន​លើក​ឡើង​ថា​ «​ការងារ​រក្សា​សន្តិភាព​ អ​.​ស​.​ប ​មាន​គ្រោះថ្នាក់​ណាស់ ហើយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​យើង​តែងតែ​បន់ស្រន់​ឲ្យ​កងកម្លាំង​យើង​ទទួល​បាន​សេចក្តី​សុខ»​។​ លោក​បាន​បញ្ជាក់​ថា ​ការ​ហ្វឹកហ្វឺន​ប្រើប្រាស់​អាវុធ​ និង​វិន័យ​កងកម្លាំង​ជា​ការ​ចាំបាច់​ណាស់​រាល​ទាហាន​គ្រប់​រូប​។​

​លោក​បាន​លើក​ឡើង​ថា ​គោរព​វិន័យ​ជាតិ​អន្តរជាតិ​ និង​វិន័យ​ប្រទេស​ដែល​យើង​ទៅ​កាន់​ទីនោះ​ដាច់ខាត​។ ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​តែ​អនុវត្ត ព្រោះ​ប្រទេស​ដែល​ត្រូវ​ទៅ​កាន់​នោះ​ជា​ប្រទេស​ដែល​មាន​បញ្ហា​។​

លោក​ថា «​ក្លាហាន តែ​កុំ​ព្រហើន និង​កុំ​ប្រហែស​ឲ្យ​សោះ»​។ ​កេរ្តិ៍ឈ្មោះ​ និង​វីរៈភាព​របស់​ទាហាន​ដែល​បាន​ពលី​កម្ម​កម្ពុជា​មិន​ភ្លេច​ទេ​ ចង​ចាំ​ជា​និច្ច​។​ លោក​ទេសរ​ដ្ខ​មន្ត្រី​បាន​ប្រគល់​ប្រាក់​សំណង​ជូន​គ្រួសារ​ទាហាន​ពលី​ក្នុង​មួយ​គ្រួសារ​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​

​លោកស្រី ក្លែ​វ៉ា​ន់ ឌឺ​វ៉ា​រិ​ន តំណាង ​អ​.​ស​.​ប ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​ តាង​មាន​ឲ្យ ​អ​.​ស​.​ប ​សូម​ថ្លែង​រំលឹក​គុណ​ដល់​វីរៈភាព​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​៤​រូប ​ដែល​បាន​បូជា​ជីវ​តិ​ក្នុង​កំឡុង​ពេល​បំពេញបេសកកម្ម​កាលពី​ខេ​ឧសភា​ កន្លង​ទៅ ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ​និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រៀមក្រំ​ដល់​គ្រួសារ​សព​ និង​រាជរដ្ឋាភិបាល​ម្ពុ​ជា​។ ​លោកស្រី​បាន​លើក​ឡើង​ថា​ «​ខ្ញុំ​បាន​ឃើញ​ការ​បោះ​ជំហាន​ទៅ​មុខ​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំង​៤​រូប​នេះ​ កំពុង​ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ដំណើរការ​បំពេញភារកិច្ច ហើយ​មាន​សេចក្តី​ក្តុកក្តួល​ជា​ពន់ពេក​នៅ​ពេល​ទទួល​ដំណឹង​ពី​ការ​ពលី​នេះ​»​។