ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ដើរ​ឆែក​ដល់​បន្ទប់ ទើប​ប្រទះ​ឃើញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​ខណ្ឌចំការមន​ចាប់ខ្លួន​ពេល​ដែល​ចុះ​ធ្វើ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​ខណ្ឌចំការមន​ចាប់ខ្លួន​ពេល​ដែល​ចុះ​ធ្វើ​រដ្ឋបាល​នៅ​ក្នុង​តំបន់​មិន​រៀបរយ​មួយ​កន្លែង​នៅ​ម្តុំ​ខាងក្រោយ​ក្រុមហ៊ុន​មួយ ពេល ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ​មួយ​កន្លែង ច្រក​ឌឿងហែម ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ 

ជនសង្ស័យ​ទី​១-​ឈ្មោះ និ​ត ណា​រ៉េ​ត អាយុ​៣០​ឆ្នាំ និង​ទី​២-​ឈ្មោះ ហួរ សេង​ហោ អាយុ​៣២​ឆ្នាំ ជនសង្ស័យ​ទាំង​២​មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ 

នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​នៃ​អធិការ​នគរបាល​ចំការមន ដឹកនាំ​ដោយ​លោក យឹ​ម ហួង ជា​អធិការ​ង​សហការ​ជាមួយ និង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ នាំ​គ្នា​ចុះ​ធ្វើ​រដ្ឋបាល​ទៅ​តាម​បន្ទប់​ជួល​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មិន​រៀបរយ​មួយ​កន្លែង និង​ធ្វើការ​ឆែកឆេ​នៅ​ក្នុង​បន្ទប់​ខាងលើ​ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ ក្នុង​នោះ​ធំ​២​កញ្ចប់ និង​កញ្ចប់​តូច​២​កញ្ចប់ ព្រមទាំង​ម៉ូតូ C១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​កណ្តាល​១T-៥០៤៧ មួយ​គ្រឿង ជញ្ជីង​ថ្លឹង​ចំនួន​១ ឧបករណ៍​វេច​ខ្ចប់ និង​វត្ថុ​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​ថ្នាំ​ញៀន ម៉ូតូ​ចំនួន​១​គ្រឿង និង​ទាំង​ឧបករណ៍​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ជា​វត្ថុ​តាង នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត ៕