ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ជាងគេ​បំផុត​របស់​អា​មេ​រិ​ក​លោក​ត្រាំ រលាយទ្រព្យ​600​លាន​ដុល្លារ

6 ឆ្នាំ មុន

យោង​តាម​ចំណាត់ថ្នាក់​ថ្មី​របស់​អា​មេ​រិ​ក​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ តុលា ថា

សហរដ្ឋ​អា​មេ​រិ​ក ៖ យោង​តាម​ចំណាត់ថ្នាក់​ថ្មី​របស់​ទស្សនាវដ្តី FORBES អា​មេ​រិ​ក​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ តុលា ថា ជនជាតិ​អា​មេ​រិ​ក​នៅ​តែ​ជា​អ្នកមាន​ជាងគេ​បំផុត ​ដោយ​ពួក​អ្នកមាន​ធំ​អា​មេ​រិ​ក​នា​ឆ្នាំ​នេះ​ប្រមូល​ទ្រព្យ​បាន​កាន់តែ​ច្រើន​លើកលែងតែ​សេដ្ឋី​មួយ​ចំនួន ក្នុង​នោះ​មាន​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ដែល​ទ្រព្យសម្បត្តិ​របស់​លោក​បែរជា​ធ្លាក់​ចុះ​ឬ​រលាយ​ប្រមាណ​ជា​៦០០​លាន​ដុល្លារ ។

ក្នុង​ចំណាត់ថ្នាក់​អ្នកមាន​បំផុត​របស់​អា​មេ​រិ​ក​ចំនួន​៤០០​នាក់ ៣​នាក់​នៅ​តែ​មានទ្រព្យ​ច្រើន​ជាងគេ​បំផុត​គឺ ស្ថាបនិក MICROSOFT លោក​ប៊ី​ល​ហ្គេ​ត មានទ្រព្យ​រហូត​ដល់​៨១​ពាន់​លាន​ដុល្លារ (​កើន​៨​ពាន់​លាន​ដុល្លារ​) ។ ថៅកែ AMAZON លោក JEFF BEZOS ក្រោយ​ទ្រព្យ​របស់​លោក​មាន​លើស​ទ្រព្យ​លោក​ហ្គេ​ត បាន​មួយ​ថ្ងៃ កាលពី​ខែកក្កដា ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ជាមួយ​ទ្រព្យសម្បត្តិ​៦៧​ពាន់​លាន​ដុល្លារ (​កើន​១៤,៥​ពាន់​លាន​ដុល្លារ​) ហើយ​ចំណាត់ថ្នាក់​ទី​៣​គឺ​អ្នក​រកស៊ី​ខាង​វិនិយោគ លោក WARREN BUFFETT អាយុ​៨៧​ឆ្នាំ ដែល​មានទ្រព្យ​៦៥,៥​ពាន់​លាន​ដុល្លារ (​កើន​ថែម​១២,៥​ពាន់​លាន​ដុល្លារ​) ។

ទ្រព្យសម្បត្តិ​មធ្យម​ដើម្បី​បាន​ចូល​ក្នុង​ក្លិប​ចំណាត់ថ្នាក់​នេះ​ត្រូវ​បង្កើន​ជាប់​ដោយ​ឆ្នាំ​នេះ​ចាប់ពី​២​ពាន់​លាន​ដុល្លារ​ទៅ ជា​តួលេខ​មួយ​មានការ​កើនឡើង​១៨% ។

ចំពោះ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ត្រាំ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​២៤៨ ជាមួយ​ទ្រព្យសម្បត្តិ​៣,១​ពាន់​លាន​ដុល្លារ ចុះ​ថយ​៦០០​លាន​ដុល្លារ ។ ការ​វាយតម្លៃ​របស់ FORBES មាន​ខ្ពស់​ជាង​ការ​វាយតម្លៃ​របស់ BLOOMBERG ដែល​នា​ពេល​ថ្មី​ៗ​អះអាង​ថា ទ្រព្យសម្បត្តិ​ប្រធានាធិបតី​អា​មេ​រិ​ក​មាន​ត្រឹមតែ​២,៨៦​ពាន់​លាន​ដុល្លារ​ចុះ​ថយ​ជិត​២០០​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។

ចំណែក​លោក MARK ZUCKERBERG ថៅកែ FACEBOOK ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទៅ​៤ ហើយ​ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក​ក្រុមហ៊ុន ORACLE លោក LARRY ELLISSON ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៥ ៕