ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ទឹកទន្លេ​កួច​យក​ទៅ​បាត់​នៅ​មុខ​វាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជាង​ដែល​ម្នាក់ ត្រូវ​បាន​ឪពុក​ម្តាយ ក្រុម​គ្រួសារ និង​សាច់ញាតិ​ជា​ច្រើន កំពុង​តែ​នាំ​គ្នា​ស្វែងរក ខណៈ​ដែល​រូបគេ​ទំនេរ​ពី​កា​តម្លើង​ប្រទីប​នៅ​ម្តុំ​ផែ​ថ្ម ក្នុង​សង្កាត់​ស្រះ​ចក

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជាង​ដែល​ម្នាក់ ត្រូវ​បាន​ឪពុក​ម្តាយ ក្រុម​គ្រួសារ និង​សាច់ញាតិ​ជា​ច្រើន កំពុង​តែ​នាំ​គ្នា​ស្វែងរក ខណៈ​ដែល​រូបគេ​ទំនេរ​ពី​កា​តម្លើង​ប្រទីប​នៅ​ម្តុំ​ផែ​ថ្ម ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ កន្លង​មកនេះ ខណៈ​ដែល​ពេលទំនេរ​ពី​ការងារ​នាំ​គ្នា​ចុះ​ទៅ​មុជទឹក​លេង​ក៏​ត្រូវ​ទឹក​កួច​ទៅ​បាត់​ស្រមោល​ឈឹង និង​រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ នេះ នៅ​តែ​រក​មិន​ទាន់​ឃើញ​នោះ ។

លោក ផល ភា​រុន អាយុ​៣៧​ឆ្នាំ ជា​ឪពុក​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ដែល​បាន​បាត់​ខ្លួន​ក្នុង​ទឹកទន្លេ​នោះ​មានឈ្មោះ អឿ​ង គី​ម​ហួត អាយុ​១៩​ឆ្នាំ មាន​ទៅ​លំនៅ​ជាមួយ​និង​រូប​គាត់​នៅ​ភូមិ​ដើម​ស្លែង ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។ មុន​ពេល​កើតហេតុ រូប​គាត់ និង​កូនប្រុស​របស់​គាត់ រួម​ទាំង​ជាង​ៗ​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​គេ​ហៅ​ឲ្យ​មក​ផ្សា​ដែក​ដំឡើង​ឆ្អឹង​ប្រទីប​មួយ​ដែរ មា​នទី​តាំងនៅ​ម្តុំ​ផែ​ថ្ម ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ ។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ ដោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គេ​ក៏​បាន​ប្រាប់​ឱ្យ​ពួក​គាត់​ឈប់​សម្រាក​ពី​ការងារ ទាំង​រូប​គាត់ និង​កូនប្រុស​របស់​គាត់ រួម​ទាំង​ជាង​ៗ​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​ឡើងគោក​សម្រាក ។ ឆ្លៀតពេល​គេ​ឲ្យ​ឈប់​សម្រាក និង​មេឃ​កំពុង​ភ្លៀង​ធ្វើការ​មិនកើត​នោះ កូនប្រុស​របស់​គាត់ រួម​ទាំង​មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយ​គ្នា​ចំនួន​៣​នាក់​ទៀត​(​សរុបគ្នា​៤​នាក់​) បាន​នាំ​គ្នា​ចុះ​ទៅ​ក្នុង​ទន្លេ​មុជទឹក​លេង ក៏​ស្រាប់តែ​កូនប្រុស​របស់​គាត់​ត្រូវ​បាន​ទឹក​កួច​ហូរ​យក​ទៅ​បាត់​ស្រមោល​មិនឃើញ ភ្លាម​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​នាំ​គ្នា​ស្វែងរក​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ រូប​គាត់​ក៏​បានរ​ត់ទៅ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ឲ្យ​ជួយ <<​ជូនដំណឹង​ទៅ​តាម​ប៉ុស្តិ៍ និង​ជួយ​ប្រាប់​ដំណឹង​ទៅ​ដល់​ក្រុម​គ្រួសារ​របស់​លោក​ផង នៅ​ពេល​ណា​ដែល​បាន​ប្រទះ​ឃើញ​សព​កូនប្រុស​របស់​គាត់​អណ្តែត​ឡើង​>> ។ រហូត​មក​ដល់​ពេល​នេះ រូប​គាត់ ក្រុម​គ្រួសារ​របស់​គាត់ និង​សាច់ញាតិ​ជា​ច្រើន​ទៀត​នៅ​តែ​បន្ត​ស្វែងរក​សព​កូនប្រុស​របស់​គាត់​នៅឡើយ ហើយ​និង​បានឃើញ​មាន​កម្លាំង​មាន​សមត្ថកិច្ច​ណា​ម្នាក់​ជួយ​អន្តរាគមន៍​ជួយ​រក​កូនប្រុស​របស់​គាត់​ដែល​បាន​បាត់​ខ្លួន​ដោយសារ​តែ​ទឹក​ហូរ​កួច​ទៅ​បាត់​នោះ​ឡើយ ។

លោក កាន់ វណ្ណៈ នាយ​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជាង​ប្រទីប​ម្នាក់​លង់ទឹក និង​បាត់​ខ្លួន​នៅ​ម្តុំ​ផែ​ថ្ម កាលពី​ថ្ងៃ​ម្សិលមិញ ពិតជា​មាន​ប្រាកដ​មែន ដោយ​ពួក​គាត់​មិន​បាន​ដាក់​ពាក្យបណ្តឹង​ឡើង ព្រោះតែ​ជន​រង​គ្រោះ​លង់ទឹក​ទន្លេ​ដោយ​ឯកឯង និង​គ្រាន់តែ​ប្រាប់​ឲ្យ​ពួក​គាត់​ជួយ​ប្រាប់​ផង <<​នៅ​ពេល​ប្រទះ​ឃើញ​អណ្តែត​ទឹក​នោះ​>> ។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជាង​ធ្វើ​ប្រទីប​ម្នាក់​លង់ទឹក និង​ត្រូវ​ទឹក​កួច​ហូរ​ទៅ​បាត់​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា មិន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​អាជ្ញាធរ​ខណ្ឌដូនពេញ​នៅឡើយ​ទេ និង​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​ជួយ​ធ្វើ​អន្តរាគមន៍​ស្វែងរក​សាកសព​ដែរ មាន​តែ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ប៉ុណ្ណោះ ដែល​កំពុង​តែ​នាំ​គ្នា​បន្ត​ស្វែងរក នៅ​គ្រប់​ច្រកល្ហក​នៅឡើយ មក​ទល់​នឹង​ពេល​នេះ ៕