ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ចោលស្រុក​ជាង​២​ឆ្នាំ ចូល​ស្រុក​វិញ​ដេក​គុក​ជាមួយ​កូន

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប និង​ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​កម្លាំង​ក្រោម​ឱវាទ ចុះ​អនុវត្ត​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ឪពុក និង​កូន​តាម​ដីកា​តុលាការខេត្ត ដែល​ឪពុក​ឃាត់ខ្លួន​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

ជនសង្ស័យ​មានឈ្មោះ​ទី​១-​ហង់ ធឿ​ន ហៅ ហុង ធឿ​ន អាយុ​៥៤​ឆ្នាំ ត្រូវជា​ឪពុក នៅ​ភូមិ​ព្រៃ​បាយ ឃុំ​ព្រៃ​យុ​ត​កា ស្រុក​កោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​កាលពី​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៥ ទី​២-​ហង់ វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវជា​កូន កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៦ ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា ។

លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​កណ្តាល​បទល្មើស​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ដោយ​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​បាន​ដាក់​កម្លាំង ឱ្យ​ចុះ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​២​នាក់​ឪពុក និង​កូន​ដែល​បាន​អនុវត្ត​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន របស់​តុលាការខេត្ត រហូត​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ឪពុក​ម្នាក់ ចំណែក​កូន​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​តែ​ម្តង ។  នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ បច្ចុប្បន្ន​ជនសង្ស័យ​ជា​ឪពុក​ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ 

បញ្ជាក់ កូនប្រុស​កំពុង​ជាប់​ពន្ធនាគារ ហើយ​តុលាការខេត្ត​បាន​រៀបចំ​សំណុំរឿង​ឪពុក​ឲ្យ​ទៅ​គុក​ឲ្យ​ដេក​ជាមួយ​កូនប្រុស​នៅ​ពន្ធនាគារ​ដែរ ៕