ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សាមញ្ញ​4​ចំណុចនេះអាច​ជួយ​ដុត​បំផ្លាញ​កាឡូរីបាន

6 ឆ្នាំ មុន

ការ​ឡើង​ទម្ងន់​ខ្លាំង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​រាង​អ្នក​មើលទៅ​មិន​សម និង​បន្ថយ​កម្រិត​ទំនុកចិត្ត​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​ក៏​អាច

ការ​ឡើង​ទម្ងន់​ខ្លាំង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​រាង​អ្នក​មើលទៅ​មិន​សម និង​បន្ថយ​កម្រិត​ទំនុកចិត្ត​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​ក៏​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​មួយ​ចំនួន​ដែរ ។ ការ​ឡើង​ទម្ងន់​ខ្លាំង​ពេក​អាច​នាំ​ឲ្យ​មាន​ជំងឺ​ដូច​ជា​ធាត់​ជ្រុល ឈឺសន្លាក់ ជំងឺ​ផ្លូវ​រំលាយ​អាហារ ជំងឺ​បេះដូង ជំងឺ​លើស​ជាតិ​ខ្លាញ់ ជំងឺលើសឈាម និង​ជំងឺ​បាក់ទឹកចិត្ត​ជាដើម ។

ការ​មាន​អត្រា​រំលាយ​អាហារ​យឺត​អាច​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​រាង​កាយ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ដុត​កាឡូរី​ក្នុង​ល្បឿន​កាន់តែ​យឺត ។ ដូច្នេះ​យើង​មាន​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​បង្កើន​អត្រា​រំលាយ​អាហារ​របស់​អ្នក នោះ​អ្នក​នឹង​អាច​ដុត​បំផ្លាញ​កាឡូរី ព្រមទាំង​ទទួល​បាន​រាង​ស្អាត​ដូច​បំណង ។

១-​ចៀសវាង​ការ​បង្អត់អាហារ​ដើម្បី​សម្រក​ទម្ងន់
សូម​ចៀសវាង​ការ​បង្អត់អាហារ​ខ្លួនឯង​ដើម្បី​សម្រក​ទម្ងន់​ព្រោះ​ទម្លាប់​នេះ​អាច​កាត់​បន្ថយ​ការ​រំលាយ​អាហារ​របស់​អ្នក ។ រាង​កាយ​ត្រូវការ​កាឡូរី​យ៉ាង​ហោច​ណាស់​១០០០​កាឡូរី​ក្នុង​១​ថ្ងៃ​ដើម្បី​ឱ្យ​មាន​អត្រា​រំលាយ​មួយ​ដែល​ល្អ ។ ដូច្នេះ ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប និង​មាន​តុល្យភាព​អាច​បង្កើន​អត្រា​រំលាយ​អាហារ​របស់​អ្នក និង​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​បាត់បង់​ជាតិ​ខ្លាញ់​ក្នុង​អត្រា​លឿន​ជាង​មុន ។

២-​ហាត់ប្រាណ​យក​សាច់ដុំ​៣​ដង​ក្នុង​១​អាទិត្យ
យោង​តាម​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​ទាក់ទង​នឹង​ប្រធានបទ​នេះ ការ​ហាត់ប្រាណ​យក​សាច់ដុំ​គឺជា​ទម្រង់​នៃ​ការ​ធ្វើ​លំ​ហាត់​ដ៏​ល្អ​បំផុត​ដែល​អាច​ជួយ​បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ​របស់​អ្នក និង​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​ដុត​បំផ្លាញ​កាឡូរី​បាន​ពេញ​មួយ​ថ្ងៃ ។ ទាំង​បុរស និង​ស្ត្រី​អាច​អនុវត្ត​ការ​ហាត់ប្រាណ​បែប​នេះ និង​ដើម្បី​ឱ្យ​វា​មាន​ប្រសិទ្ធភាព អ្នក​ត្រូវ​ហាត់​វា​យ៉ាង​ហោច​ណាស់​៣​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ។

៣-​បរិភោគ​អាហារ​សម្បូរ​ជាតិ​ប្រូ​តេ​អីុ​ន
ប្រសិនបើ​អ្នក​ចង់​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​រក្សា​អត្រា​រំលាយ​អាហារ​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប្រូ​តេ​អីុ​ន ដូច​ជា​ទឹកដោះគោ សាច់​មាន់ ចេក ស្ពៃ​ស្ពី​ណាត់ ស៊ុត និង​ឈី​ស​ជាដើម ដោយសារ​ជាត​ប្រូ​តេ​អីុ​ន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​អត្រា​រំលាយ​អាហារ​របស់​អ្នក ។

៤-​គ្រប់គ្រង​កម្រិត​ស្ត្រេ​ស​របស់​អ្នក
ភាព​តានតឹង​ត្រូវ​បាន​គេ​ដឹង​ថា​អាច​កាត់​បន្ថយល្បឿន​នៃ​ការ​រំលាយ​អាហារ​របស់​អ្នក ហើយដោយ​ហេតុនេះ​វា​ទប់ស្កាត់​រាង​កាយ​ពី​ការ​ដុត​បំផ្លាញ​កាឡូរី​ក្នុង​ល្បឿន​លឿន ។ ដូច្នេះ​វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ស្ត្រេ​ស​របស់​អ្នក​ឲ្យ​បាន​ទៀងទាត់ ៕