ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ចាកចោល​៨​ថ្ងៃ ពលករ​ខ្មែរ​ម្នាក់​ចង​.​ក ស្លា.ប់​ខ្លួន

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ម្នាក់​ត្រូវ​ភាគី​ថៃ​ដឹក​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់​ពី​បញ្ចប់ជីវិត​លើ​ទឹកដី​ថៃ

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ម្នាក់​ត្រូវ​ភាគី​ថៃ​ដឹក​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់​ពី​បញ្ចប់ជីវិត​លើ​ទឹកដី​ថៃ ដោយ​ចង​.​ក សម្លាប់​ខ្លួន សង្ស័យ​វិបត្តិ​គ្រួសារ ។

ជន​រង​គ្រោះ​ឈ្មោះ ផុ​ន មាស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ភូមិ​ថ្មគោល ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ឈ្មោះ ព្រឿ​ន សុ​ផា​ន់​នី អាយុ​៣៤​ឆ្នាំ ជា​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​ថា គាត់ និង​ប្តី បាន​ទៅ​រស់នៅ​ធ្វើការ​លើ​ទឹកដី​ថៃ​ជាមួយ​គ្នា ហើយ​ប្តី​គាត់​បាន​ចង​.​ក សម្លាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ថ្មី​ៗ​នេះ ដោយ​មិនដឹង​ពី​មូលហេតុ ។

ស្ត្រី​ដដែល​បញ្ជាក់​ថា មុន​កើតហេតុ គាត់​មាន​ជម្លោះ​ក្នុង​គ្រួសារ ហើយ​គាត់​ខឹង​នឹង​ប្តី​ក៏​ចាកចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង មិន​បាន​នៅ​ជុំ​គ្នា​៨​ថ្ងៃ លុះ​រសៀល​ថ្ងៃ​កើតហេតុ មាន​គេ​ទាក់ទង​ប្រាប់​តាម​ទូរស័ព្ទ​ទើប​នាង​ដឹង ។ យ៉ាងណា​ក៏​ដោយ​នាង​មិន​បាន​លម្អិត​ពី​រឿងរ៉ាវ​ផ្ទុះ​ជម្លោះ​ក្នុង​គ្រួសារ ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ។ សព​ត្រូវ​បាន​គាត់​ជា​ប្រពន្ធ និង​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕