ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ក្មេង​ប្រុស​១៥ ឆ្នាំ​ត្រូវ​ដុំ​ដែក​សង្កត់​ស្លា.ប់
ក្មេង​ប្រុស​ជនជាតិ​អូស្ត្រាលី​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​ស្លា.ប់ ក្រោយ​ពី​

១-​ក្មេង​ប្រុស​១៥ ឆ្នាំ​ត្រូវ​ដុំ​ដែក​សង្កត់​ស្លាប់
ក្មេង​ប្រុស​ជនជាតិ​អូស្ត្រាលី​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ដុំ​ដែក​ទម្ងន់​១០០​គីឡូក្រាម​ធ្លាក់​សង្កត់​ក្នុង​ពេល​ហាត់ប្រាណ  ។

២-​គ្មាន​ប្រាក់​បង់​បន្ទប់​សណ្ឋាគារ​លួច​សួ​តាម​បង្គោល​ទូរស័ព្ទ​គេចខ្លួន
បុរស​អនាមិក​ម្នាក់​ដេក​ក្នុង​សណ្ឋាគារ​តែ​គ្មាន​ប្រាក់​បង់ ក៏​សម្រេចចិត្ត​សួ​ឡើង​បង្គោល​ទូរស័ព្ទ ដើម្បី​គេចខ្លួន នៅ​តំបន់​អឹ​រ៉ុ​ប  ។

៣-​លី​ប៊ី​បើក​កំពង់​ផែ​ប៊េ​ង​ហ្គា​ស៊ី
កំពង់​ផែពាណិជ្ជកម្ម​នៅ​ក្រុង​ប៊េ​ង​ហ្គា​ស៊ី ភាគ​ខាងជើង​លី​ប៊ី បាន​បើក​ជា​ថ្មី​ក្រោយ​ពេល​បិទ​អស់​រយៈពេល​៣​ឆ្នាំ​ដោយសារ​តែ​សង្គ្រាម ។

៤-​កំប្រុក​ដឹក​ជញ្ជូន​ស្បៀង​ដូច​មនុស្ស
អ្នក​ស្រាវជ្រាវ​ផ្នែក​ចិត្ត​វិទ្យា​ពី​មហាវិទ្យាល័យ​កាលី​ហ្វ៊័​រ​នី​ញ៉ា​បាន​បញ្ជាក់​ពី​សត្វ​កំប្រុក​អាច​ជញ្ជូន​ចំណីអាហារ​បាន​ដូច​មនុស្ស ។

៥-​អគារ​ទួ​អេ​ហ្វែ​ល​បិទ​ភ្លើង​កាន់ទុក្ខ​ពី​ការ​បាញ់​រះ​នៅ​ឡាស់​វ៉េ​ហ្គា​ស
អគារ​«​ទួ​អេ​ហ្វែ​ល​»​នៅ​ក្រុង​ប៉ា​រី​សបាន​បិទ​ភ្លើង​ងងឹត​សូន្យសុង កាលពី​ពេល ថ្មី​ៗ កន្លង​មក ដើម្បី​សំដែង​ការ​កាន់ទុក្ខ​ពី​ការ​បាញ់ប្រហារ​នៅ​ក្រុង​ឡាស់​វ៉េ​ហ្គា​ស សហរដ្ឋអាមេរិក ។ 

៦-​ប្តី​យក​ខ្លួន​បាំង​គ្រាប់​ក្នុង​ពេល​បាញ់ប្រហារ​នៅ​ឡាស់​វ៉េ​ហ្គា​ស
បុរស​ម្នាក់​ចាប់​ប្រពន្ធ​ផ្ដួល រួច​ដេក​ទ្រោប​ពីលើ​ការពារ​គ្រាប់​ពី​ការ​បាញ់ប្រហារ​នៅ​ឡាស​វ៉េ​ហ្គា​ស សហរដ្ឋអាមេរិក ខណៈ​ពេល លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ថ្លែង​ថា​ការ​បាញ់ប្រហារ​នេះ​ជា​អំពើ​ថោក​ទាប ។

៧-​រថយន្ត rolls royce ធ្លាក់​រណ្ដៅ​លើ​ផ្លូវ
រថយន្ត rolls royce មាន​តម្លៃ​៧,៥ សែន​ដុល្លារ​បាន​ធ្លាក់​ចូល​រណ្ដៅ​មួយ​នៅ​លើ​ដង​ផ្លួ​វ​ដែល​បាក់​ស្រុត នៅ​ខេត្ត​ហេ​លុង​ជាំ​ង ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​ចិន  ។

៨-​ត្រី​ផ្កាយ​ដើរ​នៅ​លើ​ឆ្នេរ​ខ្សាច់
ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​កម្រ​កើត​មាននៅ​លើ​ពិភពលោក​ដែល​ត្រី​ផ្កាយ​ដើរ​នៅ​តំបន់ឆ្នេរ និង​ជា​ហេតុការណ៍​ដ៏​ចម្លែក​មួយ​នៅ​លើ​ពិភពលោក ។

៩-​សមាជិក​ថ្មី​នៅ​ក្នុង​សួនសត្វ
មេ​ស្វា​”Mandrill”​កំពុង​បំបៅ​ដោះ​កូន​តូច​អាយុ​១​ខែ នៅ​ក្នុង​សួនសត្វ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក នឹង​ក្លាយជា​សមាជិក​ថ្មី​នៅ​ក្នុង​សួនសត្វ ។

១០-​ដុំ​ពពក​នៅ​លើ​ភព​ព្រះ​សៅរ៍
រូបថត​ពី​ម៉ា​ស៊ី​ន​ថត​មីក្រូ​ទស្សន៍​”Very Large Telescope” បង្ហាញ​ឲ្យ​ឃើញ​ដុំ​ពពក​នៅ​លើ​ភព​ផ្កាយ​ព្រះ​សៅរ៍ មានឈ្មោះ​ថា NGC 7009 ក្នុង​ទី​ងងឹត​នៅ​លើ​លំហ​អាកាស ៕