ស្ត្រីម្នាក់ឈ្នះរឿងក្តីទទួលបានប្រាក់ ព្រោះឆ្កែ
ស្ត្រីម្នាក់ឈ្នះរឿងក្តី ដោយបានទទួលប្រាក់ឈ្នួលក្នុងអំឡុងពេលនាងឈប់ពីការងារ ព្រោះតែឆ្កែឈឺ ។ នេះចាត់ទុកថា
ស្ត្រីម្នាក់ឈ្នះរឿងក្តី ដោយបានទទួលប្រាក់ឈ្នួលក្នុងអំឡុងពេលនាងឈប់ពីការងារ ព្រោះតែឆ្កែឈឺ ។ នេះចាត់ទុកថា
ស្ត្រីអីុតាលីម្នាក់ឈ្នះរឿងក្តីដោយបានទទួលប្រាក់ឈ្នួលក្នុងអំឡុងពេលនាងឈប់ពីការងារ ព្រោះតែឆ្កែឈឺ ។ ចាត់ទុកថាជាលើកដំបូងនៃរឿងក្តីដ៏ចម្លែកនៅអីុតាលី ។
ស្ត្រីម្នាក់ជាអ្នកឯកទេសនៅស្ថាប័នអប់រំក្រុងរ៉ូមបានឈ្នះរឿងក្តីដោយសារការជួយរបស់មេធាវីពីក្រុមប្រឆាំងនឹងការវះកាត់ធ្វើពិសោធសត្វ(LAV) គឺជាផ្នែកមួយក្នុងអង្គការអភិរក្សសត្វធំបំផុតនៅអឺរ៉ុប ។
ចៅក្រមបានយល់ព្រមទទួលការស្នើសុំរបស់មេធាវីដែលបញ្ជាក់ថាមហាវិទ្យាល័យដែលនាងធ្វើការគួរទទួលយកប្រាក់ឈ្នួលថ្ងៃឈប់២ថ្ងៃរបស់នាង ព្រោះមានហេតុផលទាក់ទិននឹងបុគ្គលក្នុងក្រុមគ្រួសារ។
សំណើរបស់ពួកគេក្នុងរឿងក្តីនេះបានដើរស្របតាមគន្លងរបស់ច្បាប់ដែលបញ្ជាក់ថា អ្នកដែលបោះបង់សត្វឱ្យទទួលទុក្ខទោសរយៈពេលយូរត្រូវជាប់គុករយៈពេល១ឆ្នាំ ឬពិន័យជាប្រាក់១០.០០០អឺរ៉ុប ។
លោកជី អានលូកា ហ្វេលីសេតទ្រី ប្រធានក្រុមLAVបានបញ្ជាក់ថា នេះជាជំហានដ៏សំខាន់នឹងធ្វើឱ្យមានការទទួលស្គាល់ថាបណ្តាសត្វមិនគួរចិញ្ចឹមដើម្បីផលប្រយោជន៍ ឬអាចធ្វើការងារ ប៉ុន្តែជាសមាជិករបស់គ្រួសារ ៕
ចែករំលែកព័តមាននេះ