ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​មាន​ផ្ទៃពោះ បែរជា​មិន​បានឃើញ​កូន

6 ឆ្នាំ មុន

ខេត្តកំពត ៖ ពិតជា​ហេតុ​ការ​ដ៏​កម្រ​មាន​ណាស់​ដែល​សត្វ

ខេត្តកំពត ៖ ពិតជា​ហេតុ​ការ​ដ៏​កម្រ​មាន​ណាស់​ដែល​សត្វ​ម្រើមព្រះ​ខាំ​គេ​ពុំដែល​ឃើញ​សត្វ​នេះ​ខាំ​មនុស្ស​ណា​ម្នាក់​ទេ គឺ​កម្រ​នឹង​ខាំ​មនុស្ស​ទាល់តែ​សោះ ទើបតែ​ពេល​នេះ​សត្វ​ម្រើមព្រះ​បាន​ខាំ​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ផង​ដែរ ។ 

ស្ត្រី​កម្មការិនី​ឈ្មោះ យិ​ន ឆា​យ៉ា អាយុ​២៦​ឆ្នាំ  រីឯ​ប្តី​ឈ្មោះ ចាប ណា​ង អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ​។

បើ​តាម​សំដី​លោក ឈូក ផូ មេឃុំ​កោះ​តូច ស្រុក​ទឹកឈូ​បាន​ប្រាប់​ថា ស្ត្រី​កម្មការិនី​ដែល​សត្វ​ម្រើមព្រះ​ខាំ​មុន​ពេល​សំរាលកូន​នេះ នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ហើយ ដែល​មាន​សុខភាព​ល្អ​ធម្មតា ព្រោះ​ទៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ជា​រៀងរាល់ថ្ងៃ ។  លោក​បន្ត​ទៀត​ថា មុន​ថ្ងៃ​កើតហេតុ​២​ថ្ងៃ នាង​ត្រូវ​សត្វ​ម្រើមព្រះ​ខាំ​ត្រង់​គូថ ពេល​ទាញ​ខោ​មក​ស្លៀក នាង​ពុំ​បាន​ក្រឡាស់​ខោ​ទេ​ដោយ​សត្វ​ម្រើមព្រះ​នៅ​សម្ងំ និង​ចង្កេះ​ខោ រួច​វា​លូន​មក​ខាំ​ត្រង់​គូថ​តែ​ម្តង ។  ក្រោយ​ពេល​សត្វ​នេះ​ខាំ នាង​ពុំ​មានការ​ឈឺចាប់​អ្វី​ទេ ប៉ុន្តែ​នាង​បាន​មក​មន្ទីរពេទ្យ​ដែរ លោកគ្រូ​ពេទ្យ​បើក​ថ្នាំ​ឲ្យ​យក​ទៅ​លេប ហើយ​ស្ត្រី​រង​គ្រោះ​ក៏​ទៅ​ធ្វើការ​វិញ​ធម្មតា​បាន​ចំនួន​ពីរ​ថ្ងៃ លុះដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ ស្ត្រី​រង​គ្រោះ​បាន​ឈឺពោះ​សំរាលកូន ។ បុរស​ជា​ប្តី​បាន​ដឹក​នាង​មក​សំរាល​នៅ​មន្ទីរពេទ្យ​កំពត​យប់​ថ្ងៃ​ទី​១៦​ខែ​នេះ នាង​សំរាលកូន​រួច ប៉ុន្តែ​ដោយ​សុខភាព​នាង​មាន​អាការ​ដូច​ជា​មិន​ប្រក្រតី គ្រូពេទ្យ​ខេត្ត​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ ។  ពេល​សំរាក​នៅ​មន្ទីរ​ភ្នំពេញ​នៅ​ម៉ោង​៣​និង​០០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ ស្ត្រី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​តែ​ម្តង​ទៅ អ្វី​ដែល​បាន​ស​ន្ស​ល់​ទុក​គឺ​ទារិកា​មួយ​ដែល​កើតមក​មិន​បានឃើញ​មុខ​ម្តាយ​នឹង​គេ ។

បញ្ជាក់ សមត្ថកិច្ច​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ត្រូវ​ពឹ​ស​សត្វ​ម្រើមព្រះ​ដែល​ខាំ​ប៉ុន្មាន​ថ្ងៃមុន ហើយ​សំរាលកូន​ទើបបាន​ជួប​ហេតុ​ការ​ដូច្នេះ ព្រោះ​ឃើញ​សាកសព​មាន​សភាព​ជាំ​ខ្មៅ​ពេញ​ដងខ្លួន​ក្រោយ​ពេល​ស្លាប់ ៕