ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាគមន៍​អាពាហ៍ពិពាហ៍អីសាហា.វម៉្លេះ! ធ្វើឱ្យ​​ក្មេង​ប្រុសម្នាក់​ស្លា.ប់

6 ឆ្នាំ មុន

​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

«Al Arabiya»​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ក្រុង​El Hamool​ភាគ​ខាងជើង​ប្រទេស​អេ​ហ្ស៊ីប ម្ចាស់​ពិធី​បាន​ប្រកាស​ឱ្យ​បុរស​ជា​ភ្ញៀវ​កិត្តិយស​ឡើង​បាញ់កាំភ្លើង​ឡើង​លើ​ដើម្បី​ស្វាគមន៍ ។ បុរស​ដែល​ទទួល​ការ​អញ្ជើញ​បាន​ឡើង​លើ​វេទិកា ហើយ​ក៏​បាញ់ ប៉ុន្តែ​ភ្លាត់ស្នៀត​គ្រាប់​ទៅ​ត្រូវ​ក្មេង​ប្រុស​អេ​ម៉ា​ន អា​ឡា អាយុ​១៤​ឆ្នាំ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ ។ ទោះបីជា​អ្នក​ដែល​ចូលរួម​ព្យាយាម​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ក៏​ដោយ ប៉ុន្តែ​មិន​អាច​ស​ង្គ្រោះ​ជីវិត​គេ​បាន​ទេ ។

ប៉ូលិស​ក្រុង ​El Hamool​ដែល​បាន​ទទួល​ដំណឹង​នោះ​ក៏​នាំ​កម្លាំង​ទៅ​កន្លែង​កើតហេតុ ហើយ​រឿង​ក្តី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ការ​បាញ់​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ជា​ទំនៀមទម្លាប់​នៃ​ការ​ស្វាគមន៍​ដោយ​ការ​បាញ់​របស់​ជន​អា​រ៉ាប់​នៅ​ក្នុង​បស្ចិមប្រទេស ។

ទោះបីជា​បែប​ណា​ក៏​ដោយ​ប្រពៃណី​ទំនៀមទម្លាប់​នោះ គឺជា​រឿង​ខុសច្បាប់​ដែល​រដ្ឋាភិបាល​ព្យាយាម​ហាម​មិន​ឱ្យ​មានការ​បាញ់​ស្វាគមន៍​ក្នុង​ពិធី​ទេ ព្រោះ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​កើតហេតុ​ការណ៍​ស្រ​ដៀង​គ្នា​នេះ​ជា​ច្រើន​ករណី ដោយ​គ្រាប់​បាន​ទៅ​ត្រូវ​ភ្ញៀវ​ដែល​ចូលរួម​បណ្តាល​ឱ្យ​ស្លាប់​ជា​ច្រើន​នាក់ ៕