ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាន ស្រី​ឡៃ ស្លា.ប់ ខណៈ​ការ​សម្តែង​ភាពយន្ត​ដំបូង​ទើបបាន​50%

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាង​សាន ស្រី​ឡៃ នៅ​មិន​ទាន់​បាន​បង្ហាញ​បទ​ចម្រៀង​ច្រើន​នៅឡើយ​ទេ​ក្នុង​ផលិតកម្ម​ហង្ស​មាស ។ នាង​បាន​ចូល​

រាជធានី​ភ្នំពេញ ៖ នាង​សាន ស្រី​ឡៃ នៅ​មិន​ទាន់​បាន​បង្ហាញ​បទ​ចម្រៀង​ច្រើន​នៅឡើយ​ទេ​ក្នុង​ផលិតកម្ម​ហង្ស​មាស ។ នាង​បាន​ចូល​ផលិតកម្ម​នេះ​ក្រោយ​ពី​នាង​ជាប់​ដល់​វគ្គ​ផ្តាច់​ព័​ត្រ​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២ ។

សាន ស្រី​ឡៃ ជា​បេ​ក្ខ​នារី​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ពេជ្រ សោភា តែ​ម្នាក់​គត់​ក្នុង​វគ្គ Blind audition  ហើយ​នាង​ត្រូវ​Coach របស់​ខ្លួន​រូប​នេះ​ជ្រើសរើស​ឲ្យ​បាន​ជាប់​ជា​បន្តបន្ទាប់​រហូត​ដល់​វគ្គ​ផ្តាច់​ព័​ត្រ បើ​ទោះបីជា​នាង​មិន​ទទួល​បាន​ជ័យ​លា​ភី​ក៏​ដោយ ។

សាន ស្រី​ឡៃ និង​បេក្ខជន​ដទៃ​ទៀត​ដែល​ជាប់​ដល់​វគ្គ Live Show ត្រូវ​ផលិតកម្ម​ហង្ស​មាស​ទទួលយក​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ហើយ​ផ្តល់​ឱកាស​ឲ្យ​រូប​នាង​ចេញ​ច្រៀង​តាម​ឆាក​តន្ត្រី​នានា ក៏​ដូច​ជា​ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​បទ​ចម្រៀង​របស់​សាន ស្រី​ឡៃ ចេញ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ក្នុង​នោះ​បទ​ចម្រៀង​របស់​នាង​មួយ​ចំនួន​ទទួល​បានការ​គាំទ្រ​ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ។ បទ​ចម្រៀង​ដែល​ចេញ​រួច​ហើយ​របស់​នាង​មាន​ដូច​ជា​បទ «​នឹក​គេ​ស្ទើរ​ស្លាប់​ខ្លួន​»  «​ទឹកភ្នែក​សាប​» «​អាការ​ស្នេហ៍​» «​ទប់​ៗ​ខ្លះទៅ​» «​គ្មាន​អ្វី​ក្រៅពី​សុំ​ទោស​» និង​បទ​ចុង​ក្រោយ​មុន​ពេល​ដែល​នាង​ទទួលមរណភាព គឺ​បទ «​ឈឺចាប់​ពីរ​ដង​បាន​ហើយ​» ។ បទ​នេះ​មាន​សន្ទុះ​គាំទ្រ​ខ្លាំង ក្រោយ​ពី​បាន​បង្ហោះ​ក្នុង​ផេ​ក​របស់​ផលិតកម្ម​ហង្ស​មាស គឺ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ម៉ឺន​នាក់ ។

ក្រៅពី​បទ​ចម្រៀង នាង​សាន ស្រី​ឡៃ ត្រូវ​ក្រុមហ៊ុន​ហង្ស​មាស​ផ្តល់​ឱកាស​ឲ្យ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​លើក​ដំបូង គឺ​រឿង «​រាជិនី​ភូមិ​គ្រឹះ​» ។ ប៉ុន្តែ​ជា​អកុសល​នាង​ថត​ទើបតែ​បាន​ប្រហែល​៥០​ភាគរយ នាង​ក៏​ត្រូវ​អតីត​ស្វាមី​បាញ់​សម្លាប់ ។

សាន ស្រី​ឡៃ ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា នាង​ចូល​ចិត្ត​ច្រៀង​តាំងពី​តូច មុន​ពេល​ដែល​នាង​មានឱកាស​បាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក ហើយ​ក្លាយជា​តារាចម្រៀង​តាម​ក្តី​ប្រាថ្នា ។

មរណភាព​របស់​សាន ស្រី​ឡៃ ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង  ក្នុង​នោះ​អ្នកសិល្បៈ​ជា​ច្រើន​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​នាង​ពី​ការ​បាញ់ប្រហារ ៕