ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហួសថ្លែង! នៅ​ក្មេង​សោះ​ហ៊ាន​ដល់​ម៉្លឹងហើយ

6 ឆ្នាំ មុន

​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

«The Independent»​ របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​ចូល​ទៅ​ក្នុងផ្ទះ​លោកយាយ​អាយុ​៨៤​ឆ្នាំ​ម្នាក់ ​នៅ​ខណ្ឌ​វ៉ា​យ​គី​គី ក្រុង​ភើ​ត ប្រទេស​អូស្ត្រាលី​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ និង​ចាប់រំលោភ ។

ពេល​លោកយាយ​រង​គ្រោះ​កំពុង​សម្រាន្ត​លក់​នៅ​ក្នុងផ្ទះ ជនល្មើស​វាយ​កញ្ចក់​ចូល ហើយ​ចាប់​គាត់​រំលោភ ។ ក្រោយ​ពេល​រំលោភ​រួច ជនល្មើស​បង្ខំ​ឱ្យ​លោកយាយ​ទៅ​ងូតទឹក​ដើម្បី​លាង​សម្អាត​ទឹកកាម​បំបាត់ ​DNA​ ការពារ​ប៉ូលិស​តាម​ចាប់​រូបគេ ។ លើស​ពី​នេះ​គេ​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ដែល​លោកយាយ​ស្នាក់​នៅ​តែ​ម្នាក់ឯង​ដែល​រង​របួស​លើ​រាង​កាយ និង​ផ្លូវចិត្ត ។

លោកយាយ​បាន​ចូល​សម្រាក​ព្យាបាល​រយៈពេល​មួយ​យប់ ទើប​ចេញ​ទៅ​ព្យាបាល​នៅផ្ទះ​វិញ ។ ប៉ូលិស​អាច​ចាប់ខ្លួន​ជនល្មើស​បង្កហេតុ​បាន​ដោយសារ​គេ​បន្សល់​ទុក​ស្លាកស្នាម​DNA​ទុក​នៅ​បរិវេណ​ផ្សេង​ក្នុងផ្ទះ ។

លោក​រូ​ឡាន ខា ជា​ប៉ូលិស​បាន​ក្រើនរំលឹក​ដល់​ចាស់ជរា​រស់នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង​ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​មិន​សំដៅលើ​អាយុ​ច្រើន​ទើប​មាន​សុវត្ថិភាព​ទេ ។

សមត្ថកិច្ច​កំពុង​សាកសួរ​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​លោកយាយ ៕