ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់លោកបញ្ញា សិ​ទ្ធិ ​និយាយ​ពី​អ្នកនាង​​​​សាន ស្រី​​ឡៃ​ បន្តិចមើល៍​ ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្រប​ពេល​ដែល​ពិធី​បុណ្យសព​​របស់អ្នកនាង​​សាន ស្រី​ឡៃ​ ​

រាជធានីភ្នំពេញ ៖ ​ស្រប​ពេល​ដែល​ពិធី​បុណ្យសព​​របស់អ្នកនាង​​សាន ស្រី​ឡៃ​ ​បាន​បញ្ចប់ក្រោយ​កើត​រឿង​​ចម្រូងចម្រាស់​​​មួយ​ចំនួន​បង្ក​ការ​ចាប់​អារម្មណ៍​មួយ​ប្រាវ ​។ ​ករណី​ទី​១ គឺ​​អាចារ្យ​ម្នាក់​ចង់​វ៉ាងទី​​យក​លុយ​ពី​ម្ចាស់​ក្រុមហ៊ុន​ហង្ស​មាស​ រឿង​ដាក់​សព​ស្រី​ឡៃ​ក្នុង​វត្ត​សែន​​សុខ ​។ ​បន្ត​មក​ទៀត​កំពុង​ផ្អើល​បញ្ញា​ សិ​ទ្ធិ ទំនាក់ទំនង​ស្នេហា​ជា​មួ​​យ​ស្រី​ឡៃ​ ទើប​បាន​ជា​អតីត​ស្វាមី​កំរោលចូល​នោះ​ មាន​បញ្ហា​​តែ​​ម្តង ​។

ដើម្បី​លាង​ជម្រះ​ពាក្យ​យល់​ច្រឡំ​កំពុងតែ​​ផ្អើល ​ក្រោយ​ពេល​ស្រី​ឡៃ​ និង​បញ្ញា​សិ​ទ្ធិ ​ថតរូប​ហើយ​បង្ហោះ​ដាក់​ពាក្យ​ពេជន៍​​ផ្អែមល្ហែម​រហូត​ក្លាយជា​ប្រធានបទ​ថ្មី​ បាន​ធ្វើ​ឱ្យ​​បញ្ញា ​សិទ្ធិ ​ដែល​ក្តុកក្តួល​រឿង​បាត់​មិត្តភក្តិ​រួមការ​ងារ​​ហាក់​ហួសចិត្ត​ ហើយក៏​មិន​នឹក​ស្មានថា​ គេ​យក​រូប​ចាស់​នោះ​ មក​ធ្វើ​ជា​ប្រធានបទ​ក្តៅ​ ក្នុង​ពេល​ខាង​ស្រី​លាចាក​ឋាន​មិនដឹង​រឿង​ ។

ក្នុង​វិ​ដេ​អូ​ឃ្លី​ប​របស់​បញ្ញា ​សិ​ទ្ធិ ​បាន​បង្ហោះ​ឱ្យ​សារ​ធា​ណៈ​ជន​ឱ្យ​ដឹង​ថា ​មួយ​ពព្រិច​ភ្នែក​សោះ​ ស្រាប់តែ​មាន​ព័ត៌មាន​រវាង​លោក​និង​សាន​ស្រី​ឡៃ​ជា​ស្នេហា​​នឹង​គ្នា​ក្រោយ​ឃើញ​រូប​នាង​និង​ខ្ញុំ​បង្ហោះ​ ។ ​ការ​ពិត​រូប​នេះ​ ជា​រូប​យូរ​មក​ហើយ​ ដែល​ថត​ក្នុង​ពេល​កំពុងធ្វើការ​នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ​ច្រៀង​ជាមួយ​គ្នា​ ហើយ​លោក​សំណូមពរ​ឲ្យ​សារព័ត៌មាន​ដែល​ចុះ​មិន​បាន​សួរនាំ​នោះ​ មេ​ត្តាសរសេរ​កែតម្រូវ​ឲ្យ​លោក​វិញ​ផង ​។​

បញ្ញា​សិ​ទ្ធិ​បន្ត​ទៀត​ថា គ្នា​ចាក​ផុត​លោក​នេះ ​ហើយ​មិន​ចង់​ឲ្យ​វិ​ញ្ញា​ក្ខ​ន្ឋ​របស់​ស្រី​ឡៃ​​ទៅ​មិន​ស្ងប់​នោះ​ទេ​ ណាមួយ​លោក​ក៏​​មាន​អារម្មណ៍​តក់​ស្លុត​ ពិបាកចិត្ត​ដែល​បាន​បាត់បង់​មិត្តភក្តិ​ដូច​ជា​ប្អូនស្រី​ឡៃ​ស្ទើរតែ​មិន​ជឿ​ផង​  ។​ចំពោះ​អ្នក​ដែល​ចូល​មក​រិះគន់​លោក​ក្នុង​សង្គម​ហ្វេ​ស​បុក​សូម​មេត្តា​បញ្ចប់​ទៅ​ទាំង​មិនដឹង​រឿង​ព្រោះ​វា​បាន​ប៉ះពាល់​ដល់​ខ្ញុំ​បើ​ស្រី​ឡៃ​នៅ​រស់​គ្នា​អាច​បកស្រាយ​បាន​។​ចុះបើ​ខាង​ប្រុស​បងប្អូន​គាត់​ដឹង​រឿង​ច្បាស់​ជា​ឡើងក​ម្តៅ​ដាក់​លោក​ថា​ខ្ញុំ​នេះ​ពិតជា​ភ្លើង​នាំ​រឿង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​បាត់​ទៅ​ហើយ​។

ព្រោះតែ​រូបថត​ប៉ុន្មាន​សន្លឹក​មក​ចុះ​ផ្សាយ ​ទាំង​មិន​បាន​សួរនាំ​លោក​តើ​បើ​មានការ​ធ្វើបាប​លោក​មាន​គ្រោះថ្នាក់​នោះ​អ្នក​ណា​ទទួល​ខុសត្រូវ​ សូមកុំ​យល់​ច្រឡំ​ និង​បកស្រាយ​លាង​ជម្រះ​ឲ្យ​អស់ហើយ​មិនមែន​រឿង​ពី​លោក​ទាក់ទង​ស្រី​ឡៃ​បានជា​ប្តី​គាត់​ខឹង​ ។ ​រំពឹង​ថា​បងប្អូន​ទាំងអស់​យល់ ​និង​បញ្ចប់​ការ​យល់​ខុស​ ហើយ​លោក​សូម​ចូលរួម​មរណៈទុក្ខ​ស្រី​ឡៃ​ ក៏​​ដូច​អ្នកសិល្បៈ​ទាំងអស់ ​សុ​ទ្ឋ​តែ​សោក​ស្តាយ​​ ។